Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លូវចេញចូល​ចូល​ចង្អៀត និង​ខ្សែបណ្តាញ​អគ្គិសនី​ឆ្លងកាត់​ទាបៗ ធ្វើឲ្យ​រថយន្ត​ពន្លត់អគ្គិភ័យ ចូល​មិនបាន ក្នុង​ការជួយ​ពន្លត់ភ្លើង​ឆេះ​ផ្ទះ​

spot_img

​បាត់ដំបង ​៖ នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ អគ្គិភ័យ​មួយ​បាន​កើតឡើង នៅ​ចំណុច​ក្រុមទី​១៦ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រង​បាត់ដំបង បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កា​រ៉ា​អូ​ខេ កោះ​តៃវ៉ាន់​ថ្មី​។ ក្នុងពេល​មាន​ហេតុការណ៍ ភ្លើង​ឆេះ​ផ្ទះ​នេះ​កើតឡើង គឺ​ក្រុម​ពន្លត់​អគ្គិភ័យ ពិបាក​ក្នុង​ចូល​រថយន្ត ទៅ​ជួយ​អន្តរាគមន៍ ព្រោះ​ផ្លូវ​ចេញ ចូល​ចូល​ចង្អៀត មិន​អាច​ចូល​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន និង​ខ្សែបណ្តាញ​អគ្គិសនី​ឆ្លងកាត់​ទាបៗ ។​

​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ក្រោម​បទ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​ន​របាល​ខេត្ត​បាត់ដំបង កម្លាំង​នគរបាល​អគ្គិភ័យ​នៃ​ស្នង ការដ្ឋាន ចូលរួម​ជាមួយ​កម្លាំង​នគរបាល​នៃ​អ​ធិ ការដ្ឋាន​នគរបាល​ក្រុង​បាត់​ដំបង និង​សមត្ថកិច្ច​ពាក់ព័ន្ឋ ក្នុង​មូលដ្ឋាន គ្រោះ​អគ្គិភ័យ​នេះ​ត្រូវបាន​អន្តរាគមន៍​ពន្លត់​ទាន់ពេលវេលា ។​

​សូម​ជម្រាប​ជូន​ថា នៅក្នុង​ករណី​អគ្គិភ័យ​នេះ ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ ផ្លូវ​ចូល​មាន​លក្ខណៈ​តូចចង្អៀត​ហើយ​មាន​ខ្សែ​អគ្គិសនី​ឆ្លងកាត់​ផ្លូវ​ទាបៗ​ពេក ជា​ហេតុ​ធ្វើឲ្យ​រថយន្ត​អគ្គិភ័យ មិន​អាច​ចូល​ទៅ​កៀក​ទីតាំង​កើតហេតុ​បាន ដែល​តម្រូវឲ្យ​កម្លាំងន​គរ​បាល​អគ្គិភ័យ ត​ទុយោ​បន្ត​គ្នា​រាប់រយ​ម៉ែត្រ ពី​ផ្លូវធំ​ចូល​ទៅ​ទី​កន្លែង​កើតហេតុ​ទើប​បាញ់​ពន្លត់ និង​គ្រប់គ្រង​ស្ថាន​ការ​អគ្គិភ័យ​នេះ​បាន ។ បើ​ទោះបីជា​យ៉ាងណា​ក៏ដោយ លំនៅដ្ឋាន​មួយ​ខ្នង និង​ទ្រព្យសម្បត្តិ នៅក្នុង​នោះ​ផង ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​មិន​បាន​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

​ក្នុង​ករណី​ដូច​ខាងលើ​នេះ គឺជា​បទពិសោធន៍​មួយ ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​សូម​អំពាវនាវ ដល់​ប្រជា​ល​រដ្ឋ​នៅ​មូលដ្ឋាន មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ករណី​អគ្គិភ័យ ត្បិត​រដូវ​នះ គឺជា​រដូវក្តៅ​ហួតហែង ហើយ​មេត្តា​ពិនិត្យ​ចំពោះ​ផ្លូវ​ចេញ ចូល និង​ខ្សែបណ្តាញ​អគ្គិសនី ឆ្លងកាត់​ធ្វើយ៉ាងណា ទុក​ផ្លូវ​សម្រាប់​ការអន្តរាគមន៍ របស់​សមត្ថកិច្ច ក៏ដូចជា រថយន្ត​ពន្លត់​អគ្គិភ័យ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×