Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មករ​កម្មការិនី​រោងចក្រ បៃ​ហុង ផលិត​អំពូល​ភ្លើង ២៧​នាក់ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ស្វាយរៀង ហ្គី​ហ្គារី​សស៍ ដួលសន្លប់​ជា​បន្តបន្ទាប់​មិន​ដឹង​មូលហេតុ​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៦ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ​វេលា​ម៉ោង​៩និង០០​នាទី​ មាន​កម្មករ​កម្មការិនី​រោងចក្រ បៃ​ផលិត​អំពូល​ភ្លើង នៅក្នុង​តំបន់​សេដ្ឋកិច្ច​ស្វាយរៀង ហ្គី​ហ្គារី​សស៍ ស្ថិតក្នុង​ភូមិ ដើម​ពោធិ៍ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។​

​បើ​តាម​កម្ម​កាវិនី​ម្នាក់​បាន​ប្រាប់​ឲ្យដឹងថា​៖​នៅវេលា​ម៉ោង​កើត​ហេតុ​ខាង​ខ​ណះ​ដែល​កំពុង​ធ្វើការ​ដូច​សព្វមួយដង​ស្រាប់តែ​មាន​ធុមក្លិន​ផ្សែងៗ​បណ្តាល​វិលមុខ ដកដង្ហើម​ថប់ៗ​ក្អួតចង្អោរ ដួល​បន្លប់​ជា​បន្តបន្ទាប់​ត្រូវបាន​មិត្ត​រួម​ការងារ​និង​ពេទ្យ​ប្រចាំ​ការជួយ​សង្គ្រោះ​និង​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក​ជី​ភូ​ដើម្បី​ធ្វើ​ការសង្គ្រោះ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​សំណា​ក់​លោកគ្រូ​ពេទ្យ​បានឱ្យដឹង​ថា ៖ ​ចំពោះ​ក្រុម​កម្មការិនី​រោងចក្រ​ដែល​ចូលមក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ​ព្រឹក​នេះ​គឺ​មាន​ចំនួន​២៧​នាក់ ​មកពី​រោងចក្រ​បៃ​ហុង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គារី​សស៍​ស្ថិត​ក្នុង​ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប ​ខេត្ត​ស្វាយរៀង​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថា ៖ មូលហេតុ​ដែល​បណ្តាល​ឱ្យ​ក្រុម​កម្មការិនី​រោងចក្រ​មាន​ការដួលសន្លប់​ដូច្នេះ​គឺ​បញ្ហា សុខភាព​ខ្វះ​ជាតិ​ស្ករ​ហើយ​ក៏​កើត​មាន​អា​ការៈវិល​មុខ​អស់កំលាំង​ល្ហិតល្ហៃ​បណ្តាលឱ្យ​ដួលសន្លប់​តៗ​គ្នា​តែ​ម្តង​ទៅ​។​

​បច្ចុប្បន្ន​អ្នក​ដែល​បាន​ធូរស្រាល​ក៏បាន​ត្រឡប់ទៅផ្ទះ​វិញ​ជា​បណ្តើរៗ​ហើយ​ផង​ដែរ​មិន​មាន​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​នោះ​ទេ​គ្រាន់តែ​មាន​អាការៈ​ថប់ដង្ហើ​មបន្តិច​បន្តួ​ច​តែប៉ុណ្ណោះ​ ៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×