Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់​អ្នកកាសែត​និង​ម្ចាស់​ដេប៉ូ​ឈើ​វិបុល ៖ លោក ស សុខា បដិសេធ​ដាច់អហង្ការ​

spot_img

​ព្រៃវែង​៖ បន្ទាប់ពី​មាន​សំឡេង​ម្ចាស់​ដេប៉ូ​ឈើ វិបុល បាន​ឆ្លើយឆ្លង​ជាមួយ​អ្នកកាសែត ដោយ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរាជ​រដ្ឋាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គំរាម​អ្នកកាសែត​រួចមក​នោះ នៅ​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៧ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក ស សុខា បានធ្វើ​ការបដិសេធ​ទាំងស្រុង​ដោយ​មិន​ពាក់ព័ន្ធ​នឹង​លោក​នោះទេ​។

​ម្ចាស់​ដេប៉ូ​ឈើ​យីហោ “​វិបុល​” ស្ថិតនៅ​ភូមិ​ព្រៃ​ភ្នៅ ឃុំ​ព្រៃ​ភ្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​មានទំនាស់​ជាមួយ​អ្នកកាសែត​ចំនួន​៣​នាក់ ដែល​ទៅ​ផ្តិត​យក​រូបភាព​នៃ​ការ​ចរាចរ​ឈើ​ដោយ​ខុសច្បាប់​។​

​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា បាន​បដិសេធន៍​យ៉ាង​ដាច់អហង្ការ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ម្ចាស់​ដេប៉ូ​ឈើ​យីហោ “​វិបុល​” ស្ថិតនៅ​ភូមិ​ព្រៃ​ភ្នៅ ឃុំ​ព្រៃ​ភ្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​បាន​ប្រើ​ឈ្មោះ​លោក និង​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​គំរាម​អ្នក​សា​ព័ត៌មាន​និង​សមត្ថកិច្ច​។​

​លោក ស សុខា បាន​ថ្លែង​បញ្ជាក់ថា “​ខ្ញុំបាទ​សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​សកម្មភាព​របស់​ម្ចាស់​ដេប៉ូ​ឈើ​មួយកន្លែង ដែលមាន​ឈ្មោះ ប៊ី វី (​ហៅ​វិបុល​) ដែល​បាន​យកឈ្មោះ សម្តេច​​តេ​ជោ ហ៊ុន សែន និង​ឈ្មោះ​ខ្ញុំបាទ ទៅប្រើ​ប្រាស់​ក្នុង​គោលបំណង​គំរាមកំហែង ប្រមាថ​ទៅលើ​អ្នកសារព័ត៌មាន​​និង​កងកម្លាំង អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុងន័យ​បម្រើ​ដល់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​”​។​

​ការបដិសេធ​នេះ បានធ្វើ​ឡើង​តាម​បណ្ដាញ​ស​ង្គ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​នៅរ​សៀ​ល​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៧ បន្ទាប់ពី​ម្ចាស់​អាជីវកម្ម​ដេប៉ូ​ឈើ​ឈ្មោះ “​វិបុល​” មាន ជម្លោះ​ជាមួយ​អ្នកកាសែត​ចំនួន​៣​នាក់​​ទី​១​ឈ្មោះ ខន ខេន ភ្នាក់ងារ​ទូរទស្សន៍​អន​ឡាញ ព្រះ​នរាយណ៍​ប្រចាំខេត្ត​ព្រៃវែង​។​ ២​ឈ្មោះ ខាន់ និ​ត ភ្នាក់ងារ​ទូរទស្សន៍ អន​ឡាញ​,​នគរ​មាស​។​ ៣ ឈ្មោះ វ៉ាន់ ឈឿង ភ្នា​ក់​ទូរទស្សន៍ អន​ឡាញ ស្លឹករឹត​។​ ​ដោយ​រង​ការចោទប្រកាន់​និង​បណ្ដឹង​ពី​អ្នក​សា​ព័ត៌មាន​ទាំងបី​នាក់​ថា បាន​បញ្ជា​រថយន្ត​ដឹកឈើ​ប៉ុនប៉ង​បំបុក​សំលាប់​អ្នកកាសែត​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​ចំណុច​មុខ​ដេប៉ូ​ឈើ​របស់ខ្លួន​ឈ្មោះ (​វីបុល​) ស្ថិតនៅ​ចំណុច​ខាងលើ​។​

​បើតាម​សំឡេង​ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម ទំនាស់​ភ្លាមៗ​ដូចខាងលើ នៅវេលា​ម៉ោង​១១​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ លោក ចាន់ ថន ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​ម្ចាស់​ដេប៉ូ​ខាងលើ ដើម្បី​ផ្សាយ​ព័ត៌មាន​។ លុះដល់​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល កូន​ម្ចាស់​ដេប៉ូ​ឈើ​ខាងលើ បាន​ទូរស័ព្ទ​មកវិញ ដោយបាន​លើកឡើងថា បើ​អ្នកកាសែត​ទាំង​បីនាក់​ខ្លាំង មេ​ខ្ញុំ​គឺ​ឯកឧត្ដម ស សុខា ឲ្យ​ទៅ​ជួប​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជាន់​ទី​៧ បន្ទប់​លេខ​២ ដោយ​ទៅ​ជួប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ទាល់​តែម្ដង មិនបាច់​ប្ដឹងផ្ដល់​អី​ទេ​។ សារ​សំឡេង​ឆ្លើយឆ្លង​គ្នា រ​វា​កូន​ម្ចាស់​ដេប៉ូ​ឈើ ជាមួយ​អ្នកកាសែត បាន​បញ្ជាក់ថា កូន​ម្ចាស់​ដេប៉ូ​ឈើ​នេះ គឺ​ធ្វើការ​នៅ​ជាមួយ​ឯក ស សុខា បើ​ថា​ពិបាក​ពេក​ថ្ងៃ​ចន្ទ​ក្រោយ ទៅ​ជួប​សម្ដេច​តែម្ដង ឲ្យ​បានដឹង​។

​ប្រភព​បាន​ឲ្យ​ដឹងថា ដេប៉ូ​ឈើ​ឈ្មោះ (​វីបុល​) នេះ​មានច្បាប់ តែ​ទិញ​ឈើ​អត់​ច្បាប់ លុះដល់​អ្នកកាសែត​ចុះទៅ​ថត​ផ្ដិត​យក​រូបភាព ដើម្បី​ផ្សាយ​ព័ត៌មាន ស្រាប់តែ​ម្ចាស់​ដេប៉ូ ខឹង​ស្រែក​បញ្ជា​ឡាន ឲ្យ​ដេញ​បុក​អ្នកកាសែត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×