Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​សហរដ្ឋអាមេរិក បង្ហោះ​សារ​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ​

spot_img

​ភ្នំពេញ ​៖ ស្ថានទូត​សហរដ្ឋអាមេរិក បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ដោយ​បាន​លើកឡើង​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។​

​បើ​តាម​ស្ថានទូត​សហរដ្ឋអាមេរិក (U.S. Embassy Phnom Penh, Cambodia) បានបញ្ជាក់​ថា “​តើ​អ្នក​មាន​ដឹង​ទេ​ថា លោក កឹម សុខា បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត ១៨​ខែ​មក​ហើយ​? វា​មាន​រយៈពេល ៥៣០ ថ្ងៃ​នៃ​ការ​ជាប់ឃុំ​។ គាត់​ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។ មិន​មាន​ភស្តុតាង​ណាមួយ​ប្រឆាំង​នឹង​គាត់​ឡើយ ហើយក៏​មិន​ទាន់​ការកំណត់​បើកសវនាការ​កាត់ទោស​គាត់​ដែរ​។ គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស គ្មាន​យុត្តិធម៌​។ តើ​អ្នក​កំពុង​មើល​ឃើញ​រូបភាព​រួម​ទេ​”​។​

​ប្រភព​ពី​ហ្វេ​សប៊ុក​មេធាវី សុភា​វី បានសរសេរថា លោក កឹម សុខា ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​នៅ​ត្រពាំង​ផ្លុង ដោយ​អនុញ្ញាត​ឲ្យមក​រស់នៅក្នុង​លំនៅដ្ឋាន​របស់​គាត់​វិញ ប៉ុន្តែ​ត្រូវ​ស្ថិតនៅ​ក្រោម​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​ចៅក្រម​ដូចជា​: មិន​អនុញ្ញាតឲ្យ​ចេញ​ពី​ព្រំប្រទល់​ដែន​ដី ដែល​កំណត់​ដោយ​ចៅក្រម​ស៊ើបសួរ គឺ​គាត់​អាច​ដើរ​បាន​តែ​នៅ​ជិតៗ​ផ្ទះ​គាត់​ប៉ុណ្ណោះ ក្នុងករណី​គាត់​ចង់​ទៅ​ឆ្ងាយ​ជាង​នេះ​ដោយសារ​ហេតុផល​សុខភាព​ត្រូវសុំ​ការអនុញ្ញាត​ពី​ចៅក្រម​។ មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​cnrp ​មិន​ឲ្យ​​ជួប​​ជន​បរទេស ជាពិសេស​ជប​បរទេស ដែល​អាច​មាន​ការពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​។ មិនឲ្យ​ធ្វើ​សកម្មភាព​ជួបជុំក្នុង​គោលដៅ​នយោបាយ​…​។ សរុប​មក​គឺ​គ្រាន់បើ​ជាង​ឃុំ​នៅក្នុង​ពន្ធនាគារ​បន្តិច​។​

​សូមបញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​យប់​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។ លោក កឹម សុខា ត្រូវបាន​តុលាការ​បញ្ជូន ទៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ភ្លាមៗ ក្រោម​ការ​ចោទ ប្រកាន់​ពី​បទ​សន្ទិដ្ឋិ​ភាព ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​កាលពី​ខែ​មីនា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ឃុំខ្លួន លោក កឹម សុខា ជា ប​ណ្តោះ អាសន្ន​រយៈពេល​៦​ខែ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម ចំពោះ​បទល្មើស លោក កឹម សុខា​។ លោក កឹម សុខា ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ នៅវេលា​ម៉ោង​៣​ព្រឹក ចូល​ថ្ងៃ​ចន្ទ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

បើ​យោង​តាម​ដីកា​បង្គាប់ ឲ្យ​ដោះលែង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវបាន​ផ្ទេ​ពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​ស្នាក់នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​វិញ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×