Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ប្រើប្រាស់​គ្រឿងញៀន , មេខ្លោង​មាន​ដីកា​ចាប់ខ្លួន​ចំនួន​២

spot_img

​កំពង់ចាម ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧ និង​២១​នាទី នៅ​ចំណុច​ភ្នំ​បាសិត ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​ជំនាញ​ស្រុក​ស្ទឹងត្រង់ និង​ស្រុក​ចំការលើ បើក​កិច្ច​ប្រតិបត្តិការ បង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ។​

​ក្រុម​ប្រើប្រាស់​ថ្នាំញៀន​ដែល​ជា​ប្រុស​ទាំង​អស់នោះ ៖ ១.​ឈ្មោះ ផុន រិទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អូរ​លើ ឃ​។​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម មុខសញ្ញា​សេសសល់​ក្នុង​សំណុំរឿង និង​មាន​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចំនួន​២​ដីកា​ ​គឺ​ដីកា​​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​៦១៣៩ ត​.​ព្រ ចុះ​ថ្ងៃ​ទី​១៩.១០.២០១៨ ចេញ​ដោយ​លោក សួន សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម និង​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​២១៤/១៩ ចុះ​ថ្ងៃ​ទី​១០.០១.២០១៩ ចេញ​ដោយ​លោកស្រី គឹម លុយ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់​ចាម បទ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។

២-​ឈ្មោះ ហាក់ គ្រីយ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម នៅ​ភូមិ​ស្ពឺ​(​ក​) ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​(​វិជ្ជមាន​)​។៣-​ឈ្មោះ ខឿន ធារ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ជើងវត្ត ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​(​វិជ្ជមាន​)​។ ៤-​ឈ្មោះ យ៉េង គីង​យ៉ុន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​អូរ​ពីរ ឃុំ​ដងក្តារ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​(​វិជ្ជមាន​)​។ ៥-​ឈ្មោះ ធឿន វុទ្ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​អូរ​ពីរ ឃុំ​ដងក្តារ ស្រុក​ស្ទឹ​ត្រង់ ខេត្ត​កំពង់ចាម​(​វិជ្ជមាន​)​។ ៦-​ឈ្មោះ រ៉េត និត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​(​វិជ្ជមាន​)​។ ៧-​ឈ្មោះ អា​ត គឹម​ហាក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​សន្ទិច​កើត ឃុំ​ដងក្តារ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​(​វិជ្ជមាន​)​។ ៨-​ឈ្មោះ ម៉េន សុខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្ពឺ​(​ក​) ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។ ៩-​ឈ្មោះ អេង ជាតិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​អូរ​វាយ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។ ១០-​ឈ្មោះ ខៀវ សុថា​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​ល្ពៅ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

សមត្ថកិច្ច​រឹបអូស​វត្ថុតាង​រួមមាន​: ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ ថ្នាំញៀន​ចំនួន​២៩​កញ្ចប់ (​ធំ​៧​កញ្ចប់ និង​តូច​២២​កញ្ចប់​) ទូរស័ព្ទ​១០​គ្រឿង ម៉ូតូ​៦​គ្រឿង​។ បច្ចុប្បន្ន​ជំនាញ​កំពុង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×