Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំ​យក​សំបុក​ឪម៉ាល់​ចេញពី​ក្នុង​ភូមិ​ ខ្លាច​គ្រោះថ្នាក់​យក​ភ្លើង​ដុត​ មិន​ប្រយត្ន័​ឆេះ​ផ្ទះ​ម៉ត់​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​ផ្ទះ​មួយ​ខ្នង​ត្រូវបាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​និង​នាំគ្នា​ជួយ​បាញ់​ទឹក​និង​ជះ​ពន្លត់​ប៉ុន្តែ​អកុសល​ហួសពេល​ទៅ​ហើយ​ហេតុ​ការណ៏នៃគ្រោះ​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ម្ចាស់ផ្ទះយ​ក​ភ្លើង​មក​ដុត​សំបុក​ឪម៉ាល់​ក្នុងភូមិ​របស់​ខ្លួន​មិន​ប្រយត្ន័​។​

​ហេតុ​ការណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ ​ខែ​ក​ម្ភៈ ឆ្នាំ​២០១៩​ ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​ចុង​ព្រែក ឃុំអណ្តូង​ពោធិ៍​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​នគរបាល​ស្រុក​រមាស​ហែក​បាន​អោយដឹង​ម្ចាស់ផ្ទះ​រងគ្រោះ​មាន​ឈ្មោះ​សៅ អ៊ាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ចុង​ព្រែក ឃុំអណ្តូង​ពោធិ៍​ស្រុក​រមាស​ហែក​។​

ប្រភព​ដដែល​បាន​បន្តថាៈ​ចំពោះ​ផ្ទះ​ដែល​ខូចខាត​មាន​បណ្ដោយ​ទទឹង​ទំហំ​៦​ម៉ែត្រ​គុណ​៦​ម៉ែត្រ​សង់​អំពី​ឈើ​ដំបូល​ប្រក់​សង្ក័សី​ជញ្ជាំង​ស្លឹក សំភារៈ​ខូចខាត​រួម​មាន​ស្រូវ​ចំនួន​២៥០​គី​ទ្បូ​សសរផ្ទះ​១២​ដើម ន​នង​ត្នោត​ចំនួន​១៣ ន​នង​ម៉ា​សុីន​បាញ់ថ្នាំ​ស្រូវ​១​គ្រឿង​កង់​១​គ្រឿង​​និង​លុយ​មួយចំនួន​ធំ ។​

​តាម​ម្ចាស់ផ្ទះ​បានអោយដឹង​ថា​មុន​កើតហេតុ​គឺ​គាត់​មាន​គោលបំណង​យក​សំបុក​ឪម៉ាល់​ចេញពី​ក្នុងភូមិ​របស់​ខ្លួន​បន្ទាប់មកក៏​បាន​យក​ភ្លើងម​កដុត​សំ​បុកនោះ​ប៉ុន្តែ​មិន​ប្រយត្ន័​ស្រាប់តែ​ឆាបឆេះ​ឡើង​ធ្វើអោយ​គាត់​ស្រឡាំងកាំង​និង​ស្រែក​ហៅ​អ្នក​ភូមិ​នាំគ្នា​ជួយ​បាញ់​ពន្លត់​ប៉ុន្តែ​អកុសល​ហួសពេល​ទៅ​ហើយ​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×