Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេពកោសល្យ​ខ្លាំង​មែន គ្រា​យក​កាំបិត​កាប់​ដូង​លើ​ដងខ្លួន ក្បាល ជើង របស់​សាច់ញាតិ ដោយ​ភ្នែក​ត្រូវ​ចង​បិទ​ជិត តែ​អ្នក​ខ្លះ​ថា អ្នកខ្លាំង​គឺ​សាច់ញាតិ​ហ៊ាន​ដាក់​ដូង​ឲ្យ​គាត់​កាប់​ទៅ​វិញ​! (​វីដេអូ​)

spot_img

​ឈុត​ឆាក​គួរ​ឲ្យ​តក់ស្លុត​នេះ ត្រូវ​បាន​សម្តែង​នៅ​រដ្ឋ Maha rashtra ឥណ្ឌា ។ តាមរយៈ​ខ្សែ​វីដេអូ​យើង​ឃើញ​បុរស​ម្នាក់​ត្រូវ​ចង​ភ្នែក​ជិត ដៃ​កាន់​កាំបិត​ពុះ​ផ្លែ​ដូង៣​ជា​បន្តបន្ទាប់ ។​

​ប្រការ​ដែល​គួរឲ្យ​សរសើរ​នោះ គឺ​ផ្លែ​ដូង​ទាំង​៣ ស្ថិត​នៅលើ​ក្បាល និង​ពោះ​របស់​ស្ត្រី​៣​នាក់ ។ មាន​ខណៈពេល​១ ដែល​ផ្លែ​ដូង​ដាក់​លើ​ពោះ​នារី​ម្នាក់​បាន​រមៀល​ខុស​ទីតាំង

។ ពេលនោះ​នាង​បាន​លើក​ដាវ​ក្នុង​ដៃ​ទប់​កុំ​ឲ្យ​បុរស​នោះ​យារ​កំបិត​កាប់ ។​

​នៅពេល​ផ្លែ​ដូង​ដាក់​ចំ​កន្លែង​ត្រឹមត្រូវ​បុរស​នោះ បាន​យារ​កាំបិត​កាប់​…​គ្មាន​ខុស ។​

​អ្នកទស្សនា​ឃ្លីប​ខាងក្រោម​នេះ បានខ​មិន​ឃាត់​កុំឲ្យ​សម្តែង​ឈុត​គ្រោះថ្នាក់​បែប​នេះ​ទៀត ហើយ​ថា អ្នកក្លាហាន​គឺ​ស្ត្រី​ទាំង​៣​នាក់​នោះ​ទេ ៕

​ចន្ទ្រា​

spot_img
×