Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំពូល​វិចិត្រករ ដែល​ប្រើ​ដៃ​សងខាង​គូរ​រូប​២ ក្នុងពេល​តែមួយ ហើយ​រូប​នី​មួយៗ​រស់​រវើក​ដូច​… រូបថត​! (​វីដេអូ​)

spot_img

​ការប្រើ​ដៃ​ម្ខាង​គូររូប​ជា​រឿង​ពុំ​ងាយស្រួល​បាត់ទៅហើយ ទម្រាំ​ប្រើ​ដៃ​២ គូរ​រូប ២​ទៀត​នោះ ។ ប៉ុន្តែ​វិចិត្រ​ការិនី​សញ្ជាតិ​ហូ​ឡង់ Rajacenna អាចធ្វើ​បាន​យ៉ាង​ល្អ ។​

Rajacenna លេច​វត្តមាន​គ្រា​ដំបូង​នៅ​ឆ្នាំ ២០១០ ទទួល​បាន​គោ​រម្យ​ងារ​វិចិត្រ​ការិនី​ដៃ​ទេព ជំនាញ​គូររូប​មនុស្ស​ប្រើ​ខ្មៅ​ដៃ​ធម្មតា​ប៉ុណ្ណោះ ។​

​វេលា​មួយ​នោះ នាង​សាកល្បង​ហើយ​ដឹងថា ខ្លួន​អាច​គូររូប​បាន​ទាំង​ដៃស្តាំ និង​ដៃ​ឆ្វេង ។ សាកល្បង​បន្ត​ឃើញ​ថា​ខ្លួន​អាច​គូររូប​ដៃ​ទាំង​២​បាន​ក្នុង​ពេល​តែមួយ​! ។​

​រឿង​ដែល​គេ​ស្មាន​ពុំ​ដល់​ទៀត​នោះ​គឺ​នាង​ទើប​រៀន​គូររូប​ពី​ឆ្នាំ ២០០៩ ពោល​គឺ​១​ឆ្នាំមុន​ល្បីឈ្មោះ​ប៉ុណ្ណោះ (២០១០) ។ ដើម​ឡើយ​ក្នុង​វ័យ ១៨​ឆ្នាំ នាង​ធ្លាប់​ធ្វើជា​អ្នក​បង្ហាញ

​ម៉ូត ដើរ​តួឯក​ក្នុង​ខ្សែភាពយន្ត ល្ខោន​កុន​ភាគ​ទូរទស្សន៍ ហើយក៏​ជា MC នៃ​កម្មវិធី Kinderjournaal របស់​ស្ថានីយ៍ web-TV ដំបូង​របស់​ហូ​ឡង់​សម្រាប់​ឲ្យ​កុមារ ។​

​មនុស្ស​ជាច្រើន​ពេលឮ​រឿងនេះ បាន​បង្ហាញ​នូវ​ការមិនជឿ​សោះឡើយ រហូត​ដល់​នាង​ថត​វីដេអូ​បង្ហាញ ៕ ចន្ទ្រា​

spot_img
×