Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ប្រភេទ​តូ​រី​ស​បើក​ចូល​ពីក្រោយ រថយន្ដ​សណ្ដោង​រឺ​ម៉ក បណ្ដាល​ឲ្យ​រងរបួស​មនុស្ស ១៥ នាក់​

spot_img

​ខេត្តកំពង់ស្ពឺ ៖ រថយន្ត​សាំ​យ៉ុង​បុក​រថយន្ដ​ហ៊ីយ៉ាន់​ដាយ របួសធ្ងន់ ស្រាល ១៥​នាក់ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​៥០​នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៣-៥៤ ស្ថិតក្នុង​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង បាន​ចុះ​ទៅដល់​និង​បាន​ធ្វើកំណត់​ហេតុ​វាស់វែង គំនូស​ប្លង់​កើត​ហេតុ​តាម​លក្ខណៈ​បច្ចេកទេស តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ចរាចរណ៍ រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​ស្លែ គ្មាន​ផ្លាកលេខ អ្នកបើកបរ​មានឈ្មោះ ប្រាក់ ហាច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទ័ព​សៀម ឃុំ​កន្សោម​អ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដឹក​អ្នកដំណើរ​ចំនួន ១៣​នាក់ មុខរបរ​រត់​តាក់​ស៊ី បើកបរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត ម៉ាក ហ៊ី​យ៉ិ​ន​ដាយ ពណ៌​ស ពាក់​ផ្លាក​លេខ​ភ្នំពេញ 3D.6657 សណ្តោង​រ៉ឺម៉ក ពីក្រោយ អ្នកបើកបរ​បាន​ចុះ​គេចខ្លួនបាត់​។

​ករណីនេះ​បណ្ដាល​មក​ការ​បើ​កបរ​មានការ​ឆ្វេស​ប្រហែស រថយន្ត​ម៉ាក​តូ​រី​ស បើក​លឿន​ពេក​វ៉ា​ក់​ក៏​ចូល​រថយន្ដ​ខាងមុខ​តែម្ដង ដែល​រថយន្ដ​កំពុង​បើក​ក្នុងទិសដៅ​ស្របគ្នា​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ បណ្ដាល​ឲ្យ​របួសធ្ងន់​.​ស្រាល​មនុស្ស​១៥​នាក់​ស្រី ១១​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​បឋម​នៅ​ពេទ្យ​សម្ភព​សុខ​ណា ខេត្តកំពង់ស្ពឺ​។

​មធ្យោបាយ​រថយន្ត​ទាំង ២​គ្រឿង ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បណ្ដោះអាសន្ន​ដើ​ម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ដ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×