Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស​ក​ម្ពុ​ជា ប្រាប់​ទូត​អាមេរិក​ប្រចាំ​កម្ពុជា កុំឱ្យ​ជ្រៀតជ្រែក ចូល​កិច្ចការងារ​ផ្ទៃក្នុង របស់​កម្ពុជា ករណី​បង្ហោះ​សារ​រឿង លោក កឹម សុខា

spot_img

​ភ្នំពេញ ​៖ ពាក់ព័ន្ធ​ករណី ​ស្ថានទូត​សហរដ្ឋអាមេរិក បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែមីនា ដោយបាន​លើកឡើងថា លោក កឹម សុខា ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយតប​វិញ​ភ្លាមៗ ដោយបាន​បញ្ជាក់ថា​ ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គោរព​អធិបតេយ្យភាព របស់​ប្រទេស​​ដទៃ ហើយ​មិនដែល​ធ្វើ​អត្ថាធិប្បាយ លើ​រឿងអាស្រូវ​គួរឱ្យ​ខ្មាសអៀន របស់​មន្ដ្រីជាន់ខ្ពស់ និង​អ្នកនយោបាយ​របស់​ប្រទេស​ណាមួយ​ឡើយ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទៅលើ​បទ​អត្ថា​ធិប្បាយ​​តែមួយ​ជ្រុង​លើ​រឿងក្តី​របស់លោក កឹម សុខា ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

​តាមរយៈ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​កាយវិការ​នេះ​។ ក្រសួងការបរទេស ចាត់ទុក​សារ​អត្ថាធិប្បាយ​តែមួយ​ជ្រុង លើ​រឿងក្តី​របស់លោក កឹម សុខា​នេះ បង្ហាញ​នូវ​ចេតនា​យ៉ាងច្បាស់ ដើម្បី​បំភាន់​សាធារណៈមតិ ​។

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ទង្វើ​បែបនេះ ហើយ​ចាត់ទុក​កាយវិការ​នេះ​ថា មិនមាន​លក្ខណៈ​ការទូត និង​មិន​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ ។​

​ក្រសួងការបរទេស ត្រូវ​បង្ខំចិត្ត​ក្រើនរំលឹក ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ អំពី​មាត្រា​៤១​នៃ​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ឆ្នាំ​១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត ដែលជា​ពិសេស​តម្រូវឱ្យ​ស្ថានទូត​សហរដ្ឋអាមេរិក គោរព​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា និង​មិនត្រូវ​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។

​សេចក្តីថ្លែងការណ៍​ដដែល​នេះ បាន​បន្តថា ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ ហើយ​មិនដែល​ធ្វើ​អត្ថាធិប្បាយ លើ​រឿងអាស្រូវ​គួរឱ្យ​ខ្មាសអៀន របស់​មន្ដ្រីជាន់ខ្ពស់ និង​អ្នកនយោបាយ​របស់​ប្រទេស​ណាមួយ​ឡើយ​។ ទង្វើ​ក្នុងទិសដៅ​លំអៀង​បែបនេះ របស់​ស្ថានទូត​សហរដ្ឋអាមេរិក គឺ​ផ្ទុយទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​របស់​ប្រទេស​ទាំងពីរ ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង នូវ​ទំនាក់ទំនង​ទ្វេភាគី ដែល​បម្រើ​ដល់​ប្រយោជន៍​រួម​របស់​ប្រទេស​និង​ប្រជាជន​ទាំងពីរ​។​

​ស្ថានទូត​សហរដ្ឋអាមេរិក បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែមីនា ដោយបាន​លើកឡើងថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។​

បើតាម​ស្ថានទូត​សហរដ្ឋអាមេរិក (U.S. Embassy Phnom Penh, Cambodia) បាន​បញ្ជាក់ថា “​តើ​អ្នកមាន​ដឹង​ទេ​ថា លោក កឹម សុខា បាន​ជាប់​ក្នុងការ​ឃុំឃាំង​ជិត ១៨​ខែ​មកហើយ​? វា​មាន​រយៈពេល ៥៣០ ថ្ងៃ​នៃ​ការជាប់​ឃុំ​។ គាត់​ជាម​នុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។ មិនមាន​ភស្តុតាង​ណាមួយ​ប្រឆាំងនឹង​គាត់​ឡើយ ហើយក៏​មិនទាន់​ការកំណត់​បើកសវនាការ​កាត់ទោស​គាត់​ដែរ​។ គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស គ្មាន​យុត្តិធម៌​។ តើ​អ្នក​កំពុង​មើលឃើញ​រូបភាព​រួម​ទេ​”​។​

​ប្រភពពី​ហ្វេ​ស​ប៊ុ​ក​មេធាវី សុភា​វី បានសរសេរថា លោក កឹម សុខា ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​នៅ​ត្រពាំង​ផ្លុ​ង ដោយ​អនុញ្ញាត​ឲ្យ​មក​រស់នៅក្នុង​លំនៅដ្ឋាន​របស់គាត់​វិញ ប៉ុន្តែ​ត្រូវ​ស្ថិតនៅក្រោម​លក្ខខណ្ឌ​ដែល​កំណត់ដោយ​ចៅក្រម​ដូចជា​: មិន​អនុញ្ញាត​ឲ្យ​ចេញពី​ព្រំប្រទល់​ដែនដី ដែល​កំណត់ដោយ​ចៅក្រម​ស៊ើបសួរ គឺ​គាត់​អាច​ដើរ​បានតែ​នៅ​ជិតៗ​ផ្ទះ​គាត់​ប៉ុណ្ណោះ ក្នុងករណី​គាត់​ចង់ទៅ​ឆ្ងាយ​ជាង​នេះ​ដោយសារ​ហេតុផល​សុខភាព​ត្រូវសុំ​ការអនុញ្ញាត​ពី​ចៅក្រម​។ មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​cnrp ​មិន​ឲ្យ​ជួប​ជនបរទេស ជាពិសេស​ជប​បរទេស ដែល​អាចមាន​ការពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​។ មិន​ឲ្យ​ធ្វើ​សកម្មភាព​ជួបជុំ​ក្នុង​គោលដៅ​នយោបាយ​…​។ សរុបមក​គឺ​គ្រាន់បើ​ជាង​ឃុំ​នៅក្នុង​ពន្ធនាគារ​បន្តិច​។

​សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​យប់​អធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។ លោក កឹម សុខា ត្រូវបាន​តុលាការ​បញ្ជូន ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ភ្លាមៗ ក្រោម​ការ​ចោទ ប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព ជាមួយ​បរទេស តាម​មាត្រា ៤៤៣​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​កាលពី​ខែមីនា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ឃុំខ្លួន លោក កឹម សុខា ជា បណ្តោះ អាសន្ន​រយៈពេល​៦​ខែ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម ចំពោះ​បទល្មើស លោក កឹម សុខា​។ លោក កឹម សុខា ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅវេលា​ម៉ោង​៣​ព្រឹក ចូល​ថ្ងៃ​ចន្ទ ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ​។

​បើ​យោងតាម​ដីកា​បង្គាប់ ឲ្យ​ដោះលែង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវបាន​ផ្ទេ​ពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មក​ស្នាក់​នៅក្នុង​គេហដ្ឋាន​របស់លោក​វិញ​ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×