Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន បក្ខពួក​ជនសង្ស័យ​មួយក្រុម ចំនួន ០៤​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន បរទេស បាន​មួយ​ម៉ោង​ក្រោយមក​

spot_img

​កាលពី​ថ្ងៃទី​១៤ ​ខែកុម្ភៈ​ ឆ្នាំ ២០១៩ វេលា​ម៉ោង ២១:៣០​នាទី​យប់ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​) បង្ករ ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ឆក់យក​កាបូប​ពី ភ្ញៀវ​បរទេស ជា​ជន​ជាតិចិន ភេទ​ស្រី បានសម្រេច​ហើយ ព្យាយាម​រត់គេចខ្លួន ។​

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ កំលាំង​នគរបាល​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​នៅ​ឈរជើង​នៅតាម​គោលដៅ ក្បែរ​កន្លែងកើតហេតុ បានធ្វើការ​ប្រដេញ តាម​ចាប់ខ្លួន​ជនសង្ស័យ ។​ចំណែក​ជនរងគ្រោះ​ជា​ជនបរទេស ក៏បាន ទៅ​រាយការណ៍ ដាក់ពាក្យ​បណ្តឹង ផងដែរ ។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​រាយការណ៍ ពី​ជនរងគ្រោះ និង​ពិនិត្យ ស្រាវជ្រាវ​លើ​មូលដ្ឋាន​ជំនាញ​ផ្សេងៗ កំលាំង​នគរបាល​យើង​បានកំណត់ ទីតាំង និង​អត្តសញ្ញាណ របស់​ក្រុម​ជនសង្ស័យ ។​

​នៅវេលា​ម៉ោង​២២:៤០​នាទី​យប់​ថ្ងៃខែ​ដដែល​ដោយមាន​ការឯកភាព ពី​លោកស្នងការ និង​លោកស្នងការ​ង ទទួល​ផែន​ព្រហ្មទណ្ឌ ក៏ដូចជា​លោក​អធិការនគរបាល​ក្រុង​សៀមរាប កំលាំង​យើង បានសម្រេច នាំខ្លួន ជនសង្ស័យ​ចំនួន​០៤​នាក់ ដែល​កំពុង​ស​ង្ងំ​លាក់ខ្លួន នៅក្នុង ផ្ទះមួយ​កន្លែង ស្ថិតក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មក​ធ្វើការ​សាកសួរ​។​

​ជនសង្ស័យ​ទាំង​០៤​នាក់​មានឈ្មោះ ៖

-​ទី​១-​ឈ្មោះ ឌី លី​ហ័​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​ធ្វើ​សកម្មភាព​លួច​ឆក់​)

-​ទី​២-​ឈ្មោះ ចាន់ វិច្ឆិកា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកបើក​ម៉ូតូ បំរើអោយ​សកម្មភាព​ឆក់​)

-​ទី​៣-​ឈ្មោះ​ងួន ឆាយ​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកទទួលផល​)

-​ទី​៤-​ឈ្មោះ​តាន់ ប៊ុនឡុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​(​អ្នកទទួលផល​) ។​ដកហូត​វត្ថុតាង ម៉ូតូ​ចំនួន​០១​គ្រឿង (​ម៉ា​កឡេទ “Let’s”​ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​1AC-7467) ទូ​រស​ព្ធ័​០១​គ្រឿង (​ម៉ាក Iphone8) កាបូបដៃ​ពណ៍​លឿង ចំនួន​០១ និង​ទ្រព្យសម្បត្តិ ផ្សេងៗ​ទៀត​នៅក្នុង​កាបូប​របស់​ជន​រងគ្រោះ​មកវិញ​។​

​ក្រោយពី​បាន សួរនាំ ជនសង្ស័យ តាម​នីតិវិធី​ជំនាញ ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​បាន​សារភាពថា ខ្លួន ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ជាច្រើនលើក និង​ទទួលផល កន្លងមក​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ។​

​ក្នុងចំណោម​ជនសង្ស័យ​ទាំង​០៤​នាក់ យើង​បានធ្វើ​តេស្ត ពិនិត្យ រក​សារធាតុ​ញៀន ក្នុង​ខ្លួន ជន សង្ស័យ ជា​លទ្ធផល ឈ្មោះ ចាន់ វិច្ឆិកា និង​ឈ្មោះ ងួន ឆាយ​ហុង មាន​ផ្ទុក​សារធាតុ​ញៀន​។​

​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន លោក​វរសេនីយ៍ទោ នួន ស​ក្តិ័​ចំរើន​រិ​ទ្ធ អធិការរង​ទទួលបន្ទុក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ។​ចំណែក​បក្ខពួក របស់​ជនសង្ស័យ មួយចំនួន ផ្សេងទៀត​ដែល​ធ្លាប់​ចូលរួម​ប្រព្រឹត្ត​បទល្មើស​កន្លងមក ត្រូវបាន​នគរបាល​យើង កំណត់​អត្ត សញ្ញាណ​បាន​ហើយ​កំពុង​សុំ​គោលការណ៍​និង​ដីកា ពី​តុលាការ ដើម្បី​តាម​ចាប់ខ្លួន​បន្តទៀត​ផងដែ​រ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×