Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​​ជិះ​ម៉ូតូ​កៀ​ធាក់ និង​ប្រើ​ខ្សែក្រវ៉ាត់​វាយ​ប្លន់​យក​ម៉ូតូ នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​៥​នាក់ ទាំង​រំលងអធ្រាត្រ​

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃអាទិត្យ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ១​និង៣០​នាទី​ រំលងអធ្រាត្រ លោក​វរសេនីយ៍ឯក ជឹម ស៉ី​ថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ករណី លួច​មាន​ស្ថាន​ម្ង​ន់​ទោស​(​ជិះ​ម៉ូតូ​កៀ​ធាក់ និង​ប្រើ​ខ្សែក្រវ៉ាត់​វាយ​ប្លន់​យក​ម៉ូតូ​) ត្រង់ចំណុច​មុខ​សួន​ឧស្សាហ៍កម្ម​វឌ្ឍនៈ​ពីរ ផ្លូវជាតិ​លេខ​៣ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​លោក​វរសេនីយ៍ឯក ជឹម ស៉ី​ថា បាន​ថ្លែងថា​ ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ៖

១-​ឈ្មោះ ស្រេង ថុ​នា ហៅ​គុជ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

២-​ឈ្មោះ ឃុន សៀក​ម៉ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ប្រទះ​ឡាង សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

៣-​ឈ្មោះ អឿង ឈុនលី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

៤-​ឈ្មោះ អឿង វីរៈ ហៅ​ច​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

៥-​ឈ្មោះ សុំ ពិសិដ្ឋ ហៅ​ឈី​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មុន​ពិតប្រាកដ ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ វត្ថុតាង​ចាប់យកៈ ម៉ូតូ​ចំនួន​៤​គ្រឿង​៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×