Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អភិរក្ស​សត្វព្រៃ​ខេត្តមណ្ឌលគិរី​ទទួលយក​សត្វ​ត្រដក់​២​ក្បាល​ពី​ប្រជាពលរដ្ឋ​នៅ​កោះ​ម្យើ​ល​

spot_img

​ខេត្តមណ្ឌលគិរី ៖ សត្វ​ត្រដក់​ចំនួន​២​ក្បាល ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ម្យើ​ល ប្រគល់​មក​ឲ្យ​មន្ត្រី​ជំនាញ​អភិរក្ស​សត្វព្រៃ​របស់​ក្រុមការងារ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អង្គការ WWF ជា​ក្រុមការងារ​ដើម្បី​យកទៅ​លែង​ក្នុងព្រៃ​ធម្មជាតិ​វិញ​។

​ការទទួលយក​សត្វ​ត្រដក់​២​ក្បាល​ពី​ប្រជាពលរដ្ឋ​ខាងលើនេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​សុក្រ ១១​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​លំនៅឋាន​មួយកន្លែង ឋិត​ក្នុងភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បន្ទាប់ពី​ប្រជាពលរដ្ឋ​ចិញ្ចឹម និង​ផ្ដល់​អាហារ​ដោយ​ពុំ​ដូចគ្នា​នឹង​លក្ខណៈ​វដ្ត​ជីវិត​ដែល​សត្វ​ស្លាប​ដ៏​កម្រ​ប្រភេទ​នេះ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​ឡើយ​។​

​សត្វ​ត្រដក់​ទាំង​២​ក្បាល ដែល​ឋិត​ក្នុង​សភាព​ញ័រៗ​ហាក់​ខ្សោយកម្លាំង​ត្រូវបាន​មន្ត្រី​ជំនាញ​អភិរក្ស​សត្វព្រៃ​ទទួល​យកទៅ​ថែទាំ​សុខភាព​យ៉ាង​យកចិត្តទុកដាក់ ហើយ​រង់ចាំ​មាន​សុខភាព​ល្អប្រសើរ ទើប​ក្រុមការងារ​យក​សត្វ​ត្រដក់​ទាំង​២​ក្បាល​នេះ​ទៅ​លែង​ក្នុងព្រៃ​ធម្មជាតិ​វិញ​។​

​គួរ​រម្លឹក​ជូន​ថា សត្វ​ត្រដក់​ធំ គឺជា​ប្រភេទ​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ កំណត់ដោយ​ប្រកាស​ស្ដីពី​ចំណាត់ថ្នាក់​ប្រភេទ​សត្វព្រៃ ហើយ​សត្វ​ស្លាប​ប្រភេទ​នេះ​ក៏​ស្ថិតក្នុង​បញ្ជី​របស់​អង្គការ IUCN ដែលជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​សកលលោក​ផងដែរ​។​

​មន្ត្រី​ជំនាញ​សូម​អំពាវនាវ​ដល់​ប្រជា​សហគមន៍ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង និង​នៅក្បែរ​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី សូម​បន្ត​កិច្ចសហការ​និង​គាំទ្រ​ដល់​សកម្មភាព​អភិរក្ស ដើម្បី​ការពារ​សត្វ​ស្លាប​សំខាន់ៗ​និង​កម្រៗ ព្រមទាំង​ជម្រក​ពួកវា​កុំ​ឲ្យ​បាត់បង់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×