Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ទាំង​ព្រឹក​ព្រលឹម រវាង​រថយន្ត​ដឹក​សត្វ​មាន់ បុក​ជាមួយ​រថយន្ដ​សណ្ដោង​រឺ​ម៉ក បណ្ដាល​ឲ្យ​តៃកុង​ឡាន​ដឹក​មាន់​គៀប​ជាប់​ក្នុង​កាប៊ីន​

spot_img

​ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ព្រឹក​ព្រលឹម នៅ​ចន្លោះ​គីឡូម៉ែត្រ ៥៧.៥៨ ស្ថិតនៅក្នុង​ចំណុច ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​កាលពី ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ០៥​និង​១២​នាទី លើផ្លូវ​ជាតិ​លេខ​៤ រថយន្ត ម៉ាក​HYUNDAI​ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ​3E.2604 អ្នកបើកបរ​ឈ្មោះ​ផាត់ នឿន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ​រស់នៅ​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ អ្នករួមដំណើរ​មនុស្ស​ចំនួន ០២​នាក់​​ទី​១​ឈ្មោះ សាត វិបុល ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ ព្រូឡាន ​។​ ​ទី​២​ឈ្មោះ ហ៊ួ​ន ថៃ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ភ្នៀស ឃុំ​ព្រៃ​ភ្នៀស ស្រុក​មេសាង ខេត្តព្រៃវែង ជា​កម្មករ រថយន្ត​បើក​ពី​ខាងកើត​ទៅ​លិច លុះ​មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ចូលទៅ​ផ្លូវ​ចំណែក​ខាងឆ្វេង​បាន​បុក​ជាមួយ​រថយន្ត ១​គ្រឿង ម៉ាក HINO ពណ៌​ស ពាក់​ផ្លាកលេខ​តាកែវ 3A.0688 មាន​សណ្តោង​រ៉ឺម៉ក ពាក់​ផ្លាកលេខ​ព្រះសីហនុ 4A.1638 អ្នកបើកបរ​គេចខ្លួន ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច នគរបាល​ចរាចរណ៍​ស្រុក​សំរោង​ទង បាន​ចុះ​ធ្វើការ​អន្ដរាគមន៍ វាស់វែង​តាម​លក្ខណៈ​បច្ចេកទេស ជួយ​ស្ទួ​ច​រថយន្ដ​ចេញពី​កន្លែងកើតហេតុ មក​ដាក់​ចិញ្ចឹម​ផ្លូវ​កុំអោយ​កកស្ទះ​ចរាចរណ៍​។​

​តាម​ការ​អោយដឹងពី​មន្ដ្រី​ចរាចរណ៍​បញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឲ្យ​តៃកុង​ឡាន​ដឹក​មាន់ គៀប​ជាប់​នៅក្នុង​កាប៊ីន មូលហេតុ ដោយសា​តែ​រថយន្ដ​ដឹក​មាន់​រេ​ចង្កូត​ទៅ​ចំណែក​ផ្លូវ​រថយន្ដ​សណ្ដោង​រឺ​ម៉ក (​បើកបរ​បញ្ច្រាសទិស​គ្នា​) អ្នករងរបួស ០៣​នាក់​និង​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​សម្ភព​សុខ​ណា ខេត្តកំពង់ស្ពឺ ចំណែក​រថយន្ត ជា​មធ្យោបាយ​បង្ក​ទាំង​០២​គ្រឿង ជំនាញ​កំពុងធ្វើការ​ស្ទួ​ច អូស​យកមក​រក្សាទុក​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×