Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធំ ដាច់​ហ្វ្រាំង​បុក​រះ​រថយន្ត​តូច​បន្ត​គ្នា ជាច្រើន​គ្រឿង

spot_img

​ស្រុក​កំពង់សិលា ​៖ មាន​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ធំ ដាច់​ហ្វ្រាំង​បុក​រះ​រថយន្ត​តូច​បន្ត​គ្នា​ជាច្រើន​គ្រឿង វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ ១៧ កុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ថ្នល់បំបែក ចន្លោះ​គីឡូម៉ែត្រ​លេខ 141-142 ក្នុងភូមិ​/​ឃុំ ចំការ​ហ្លួង ស្រុក​កំពង់សិលា ខេត្ត​ព្រះសីហនុ ។

​យោងតាម​របាយការណ៍​បឋម​ពី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ​402 អោយដឹងថា ហេតុការណ៍​នេះ បង្កដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ុ​ន​ដាយ ដឹក​សុ​ី​ម៉​ង​ត៌មាន​ទិសដៅ​ពី​ស្រុកស្រែ​អំបិល ទៅ​ភ្នំពេញ ដល់​ចំណុច​ថ្នល់បំបែក​ចុះមក​ផ្លូវជាតិ​លេខ ៤ រថយន្ត​ដាច់​ហ្វ្រាំង ក៍​ជ្រុល​ទៅបុក​រថយន្ត​តូចៗ​ចំនួន ៤​គ្រឿង​ផ្សេងទៀត ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់ បាន​ស្លាប់ និង​ខ្លះទៀត​រង របួស រីឯ​រថយន្ត​ក៏​រង​ការខូចខាត​។​

ករណីនេះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន និង​សមត្ថកិច្ច ពាក់ព័ន្ធ ក្រៅពី​អន្តរាគមន៍ ជួយសង្គ្រោះ​ជនរងគ្រោះ ក៏បាន​ចាត់ចែង​បន្ត​និតិ​វិធី​ស្រាយ​តាមផ្លូវ​ច្បាប់​៕​ ដោយ ៖ ស្រីនាថ

spot_img
×