Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​សំណង់​ដែល​សាងសង់​លើ​អូរ​សាធារណៈ​បង្ហាញ​ឯកសារ​ថា ខ្លួន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​សាងសង់​លើ​អូរ​សារ​ធា​រណៈ​នេះ​

spot_img

​តាកែវ ៖ ម្ចាស់​សំណង់​ឈ្មោះ ម៉េង សុខុម ដែល​សាងសង់​សំណង់​រឹង​លើ​អូរ​បង្ហូរទឹក​សាធារណៈ​នៅក្នុង​ស្រុក​គីរីវង់ បាន​បញ្ចេញ​នៅ​ឯកសារ​ជាច្រើន​ថា រូបគាត់​មាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ និង​ការសម្រេច​អោយ​ឈ្នះក្តី​ពី​តុលាការ​កំពូល និង​សិទ្ធិ​អនុញ្ញាតអោយ​សាងសង់​ដោយ លោក សុក សិត អតីត​ប្រធាន​មន្ទីរ​សុរិយោដី និង​នគរូបណីយកម្ម​ខេត្តតាកែវ កាលពីមុន

ម្ចាស់​សំណង់​រូបនេះ​ដែរ​មាន​ឈ្មោះថា ម៉េង សុខុម បានបង្ហាញ​នូវ​ឯកសារ​របស់ខ្លួន​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់គាត់ កាលពី​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ បានធ្វើ​ការតវ៉ា និង​ផ្តិតមេដៃ​ជំទាស់​លើ​ការសាងសង់​សំណង់​រឹង​លើ​អូរ​ប្រវត្តិសាស្ត្រ​នេះ ចំនួន ១១៧​គ្រួសារ និង​ស្នើ​សុំអោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ពួកគាត់ ព្រោះ​ខ្លាច​សំណង់​ខាងលើ​សាងសង់​រួច ធ្វើអោយមាន​ការកកស្ទះ បណ្តាលអោយមាន​ការលិចលង់​ផ្ទះសម្បែង​របស់​ពួកគាត់ កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែកុម្ភៈ ២០១៩ ។ ពាក់ព័ន្ធ​ជាមួយនឹង​ករណី​ដ៏​ចម្រូងចម្រាស់​នេះដែរ មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត​មួយរូប​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ថ្វីត្បិតតែ​ម្ចាស់​សំណង់​មាន​ឯកសារ​គ្រប់គ្រាន់ លើ​ការគ្រប់គ្រង​លើ​ក្បាលដី​របស់ខ្លួន និង​មាន​សិទ្ធិ​សាងសង់​យ៉ាងណាក៏ដោយ ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​បានធ្វើ​ការជំទាស់ ហើយក៏​បានដឹងថា ទីតាំង​សំណង់​រឹង​ដែល​កំពុង​សាងសង់​នោះ គឺជា​ដី​អូរ​សារ​ធារ​ណៈ មិនមែនជា​របស់​បុគ្គ​ល​ណា​ម្នាក់​នោះឡើយ ហើយ​អូរ​នេះ​គឺមាន​តាំងពី​យូរយារ​ណាស់​មកហើយ និង​ជា​ផ្លូវទឹក​ដ៏​សំខាន់​មួយ សម្រាប់​ការរំដោះ ឬ​បញ្ចៀស​ទឹក​ចេញ​កុំអោយ​មានការ​លិចលង់​ដល់ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ លោក​បន្តថា ក្នុងករណីនេះ​គួរតែមាន​ការសើរើ​ឡើងវិញ លើ​សំណុំ​ឯកសារ​ដែលមាន​ការសង្ស័យ​ថា មិន​ប្រក​តី ។

​ចំណែក​លោក មិញ សុភាព នាយក​សាលាបឋមសិក្សា សុខ អាន ទន្លាប់ បានប្រកាស​គោលជំហរ​យ៉ាងរឹងមាំ​ថា រូបលោក​រួមជាមួយ​និង​ប្រជាពលរដ្ឋ ១​ភូមិ ក្នុងភូមិ​កំពង់ នៅតែ​ជំទាស់ ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រជារាស្ត្រ ព្រោះថា​អូរ​រំដោះ​ទឹក​នេះ​គឺ ជា​ផ្លូវទឹក​មួយ​ដែល​អាច​បញ្ចៀស ទឹក​ចេញ​មិនអោយ​ជន់​លិច​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ លោក​បាន​បន្តថា ក្រោយ​មានការ​តវ៉ា​ជំទាស់​មិនអោយ​មានការ​សាងសង់​សំណង់​រឹង​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះដែរ រូបលោក​រួមជាមួយ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង​នេះ​ទៅ​តំណាងរាស្ត្រ​មណ្ឌល​តាកែវ ឯកឧត្តម​សុខ សុ​កាន ផងដែរ ។ ហើយ​មកទល់ពេលនេះ លោក មិញ សុភាព បាន​បញ្ជាក់ថា ម្ចាស់​សំណង់​នៅតែ​បន្ត​សាងសង់ និង​ដាក់​ជាង​ធ្វើ​កាន់តែ​ច្រើនជាង​មុន​ទៀត ដោយនៅ​មិនទាន់មាន​អាជ្ញាធរ​ណា​មក​ចុះ​ពិនិត្យ​ឡើយ ។ មាន​អ៊ំស្រី​ម្នាក់​និយាយថា សម័យនេះ​ជា​សម័យ​ដី​ឡើងថ្លៃ សូម្បីតែ​អូរ​ដែលមាន​ជា​យូរយារ​ណស់​មកហើយ ក៏​នៅមាន​អ្នកមានអំណាច និង​មាន​លុយ​ចង់បាន​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​ដែរ ៕ ដោយ ៖ តាកែវ​

 

spot_img
×