Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ស៊ីម៉ងត៍​បើក​បុក​រះ​រថយន្ត ៤គ្រឿង នៅ​ផ្លូវបំបែក​ស្រែអំបិល បណ្តាល​ឲ្យ​ស្លាប់​ម្នាក់

spot_img

​ព្រះសីហនុ​៖ រថយន្ត​ដឹក​ស៊ីម៉ងត៍​បើក​បុក​រះ​រថយន្ត ៤ គ្រឿង នៅ​ផ្លូវបំបែក​ស្រែអំបិល បណ្តាល​ឲ្យ​ស្លាប់ ១នាក់ និង​រងរបួស​ធ្ងន់ ១នាក់​​ នៅវេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក នា​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចន្លោះ​គីឡូម៉ែត្រ​១៤១-១៤២ ចំនុច​ផ្លូវបំបែក​ស្រែអំបិល ស្ថិត​ក្នុងភូមិ ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ។​

​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​មួយ​លើក បង្ករ​ដោយ​រថយន្ត​ហុ​ី​យ៉ាន់​ដាយ ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នុំពេញ ៣A ១៣៦៩ ដឹក​សុ​ី​ម៉​ង់​ត៍ (​ឯកជន​) បើកបរ​ដោយ​ឈ្មោះ សាទ ម៉ា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ភ្នុំ​ដី ក្រុង​ច្បារមន ខេត្ត កំពង់ស្ពឺ ក្នុងទិសដៅ​ចេញពី​ស្រុកស្រែ​អំបិល ខេត្តកោះកុង លុះ​មកដល់​ចំនុច​ខាងលើ​ផ្លូវ​ចុះ​ចំណោត ក៏បាន​ជ្រុល​មក​បុក​រ៉ះ​រថយន្ត​ចំនួន ៤ គ្រឿង ដែល​កំពុង​ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ ក្នុងនោះ​មាន ៖

១/​រថយន្ត CRV ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២M ២៨២១

២/​រថយន្ត​ម៉ាក ហុ​ី​យ៉ាន់​ដាយ ពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ២W០៦៦០

៣/​រថយន្ត​ម៉ាក ហុ​ី​យ៉ាន់​ដាយ ពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ២J ១២៦៧

៤,​រថយន្ត​ម៉ាក alto ព​ណ៍សរ ពាក់​ស្លាក​លេខ​ភ្នំពេញ​២ F ០៨៨៥

ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ០១​នាក់ ឈ្មោះ សុ​ទ រិទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​ម្ចាស់​រថយន្ត CRV ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​រងរបួស​ធ្ងន់ ០១ នាក់ ឈ្មោះ សាទ ម៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​បង្ករ ។

បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ ចំណែក​សាកសព​រងគ្រោះ កំពុង​រងចាំ​សាច់​ញ្ញា​ត្តិ មក​ទទួល​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង​កំពុង​រៀបចំ​ស្ទូច​យក មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ។​

​គួរបញ្ជាក់​ផងដែរ​ថា ករណីនេះ​កើតឡើង​ក្នុងភូមិ​សាស្ត្រ ខេត្ត​ព្រះសីហនុ ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×