Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​នគរបាល​ជំនាញ​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ បាន ជួយ​អន្ដរាគមន៍​សង្គ្រោះ​លើ​ករណី​គ្រោះ​អគ្គីភ័យ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ​

spot_img

​ខេត្តកំពង់ស្ពឺ ៖ កងកម្លាំង​នគរបាលជាតិ​មាន​តួនាទី ភារកិច្ច​ក្នុងការ​អនុវត្ដ​និង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ចប្រតិបត្តិការ​ជួយ​អន្ដរាគមន៍​និង​សង្គ្រោះ​ករណី​ផ្សេងៗ​រួមទាំង​គ្រោះ​អគ្គីភ័យ​ដែល​កើត​ឡើង​ជាយថាហេតុ ។​

​បច្ចុប្បន្ន​កងកម្លាំង​នគរបាល​ជំនាញ បង្ការ​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ បានធ្វើការ​ហ្វឹកហាត់ ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​លើកិច្ច​ការជំនាញ​របស់ខ្លួន​និង​បាន​ម្ចាស់ការ​ជួយសង្គ្រោះ​អន្ដរាគមន៍​ភ្លាមៗ​ក្នុងករណី​ចាំបាច់​កើត​ឡើ​ង និង​មានការ​ស្នើសុំ​អោយជួយ​អន្ដរាគមន៍ ជាក់ស្ដែង​កន្លងទៅ​ហេតុការណ៍ គ្រោះ​អគ្គីភ័យ​កើត​នៅតាម​បណ្ដា​ក្រុង​.​ស្រុក​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ត្រូវបាន​ការជួយ​ធ្វើអន្ដរាគមន៍​ភ្លាមៗ ដូចជា​ករណី​ឆេះ​ផ្ទះ​នៅ​ស្រុក​គងពិសី ករណី​ឆេះ​រថយន្ដ​ដឹក​ប្រេង​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូ​គី​មិច ក្រុង​ច្បារមន ឆេះ​កម្ទេច​ក្រណាត់​នៅក្បែរ​រោងចក្រ ករណី​ឆេះ​ស្មៅ​នៅក្បែរ​បង​រោងចក្រ ករណី​ឆេះ​រថយន្ដ​ឆ្លង​ចរន្ដ​អគ្គីសនី​នៅតាម​ផ្លូវជាតិ ករណី​ឆេះ​ឡស​ម្ងួ​ត​ស្រូវ​នៅ​ស្រុក​ឧដុង្គ មិនតែប៉ុណ្ណោះ​កងកម្លាំង​រថយន្ដ​ពន្លត់អគ្គីភ័យ​បានចេញ​ជួយ​ការងារ​លាង​សម្អាត​តាម​ដងផ្លូវ​ករណី​ស្នើសុំអោយ​ជួយ​ដោយ​មិន​ប្រកាន់​លើកិច្ចការ និន្នាការ ពណ៌​សម្បុរ​ជាតិ​សាសន៍ ឬ​ការ​រើស​អើ​ង​ឋានៈ​អ្នកក្រ​អ្នកមាន​ទីតាំង​ឆ្ងាយ​ជិត​នោះទេ​អោយតែ​មាន​ករណី​គ​រោះ​អគ្គីភ័យ​កើត​ឡើង​ឬ​តំរូវការ​ចាំបាច់​សង្គ្រោះបន្ទាន់​។

​តាម​ការ​ឲ្យ​ដឹង​បន្ថែម​លោក​ឧត្ដមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរង​ទទួល​ផែន​បង្ការ​ពន្លត់អគ្គីភ័យ បញ្ជាក់ថា កន្លងមក​អតីតកាល​ធ្លាប់​ឮ​តែ​ពាក្យ​ចចាមអារ៉ាម​ថា រថយន្ដ​ពន្លត់អគ្គីភ័យ​តែងតែ​យឺតយ៉ាវ អស់​ទឹក គ្មាន​ប្រេង បាញ់​តែ​ផ្ទះ​អត់​ឆេះ​(​ផ្ទះ​អ្នកមាន​លុយ​) ប៉ុន្តែ​សម្រាប់​ខេត្ដ​កំពង់ស្ពឺ​ពាក្យ​នេះ​ដូចជា​មិនត្រូវ​បានឮ​តាម​ខ្យល់​តាម​ទឹក​នោះទេ ក៏​ដោយសារតែ​ការយក​ចិ​ត្ដ​ទុកដាក់​និង​ការគោរពវិន័យ​បាន​តាម​បទបញ្ជា មាន​សីលធម៌ សុជីវធម៌ ធ្វើ​ឲ្យ​វប្បធម៌​នៃ​ការបែងចែក​រើស​អើងរ​លាយ​សាបសូន្យ​មិនមាន​ជីវិត​រស់នៅ​លើទឹកដី​ខេត្ដ​កំពង់ស្ពឺ​ឡើយ ជាការ​សំណូមពរ​ក្នុង​រដូវប្រាំង​ឆ្នាំនេះ​សូម​អស់លោក លោកស្រី​ជានា​យក​ក្រុមហ៊ុន សិប្បកម្ម អាជីវកម្ម សហគ្រាស រោងចក្រ ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធនៈ​-​ហ្គាស ទីតាំង​ងាយ​រងគ្រោះ​បញ្ហា​អគ្គីភ័យ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើវិធានការ​បង្ការ សង្គ្រោះ​បឋម​ដូចជា​ត្រៀម​បំពង់​ឧបករណ៍​សំរាប់​ពន្លត់អគ្គីភ័យ លក្ខណៈ​មាន​រថយន្ដ​អគ្គីភ័យ​ផ្ទាល់ខ្លួន ប៉ុន្តែ​មិនត្រូវ​មាន​ករ​បារម្ភ​នោះ​ពេក​ទេ ព្រោះ​មធ្យោបាយ​សង្គ្រោះ​របស់​សម​ត្ថ​កិច្ច មាន​ត្រៀមចាំ​ជួយ​អន្ដរាគមន៍​ក្នុងករណី​កើ​ត​មាន​គ្រោះ​អគ្គីភ័យ​ដែល​កើត​មាន​ជាយថាហេតុ ២៤​ម៉ោង​លើ​២៤​ម៉ោង ប៉ុន្តែ​មិនអាច​យកទៅ​ត្រៀមចាំ​នៅ​ទីតាំង​ផ្ទះ​របស់លោក លោកស្រី ឧកញ៉ា​ណាមួយ​នោះបានទេ ករណី​បន្ទាន់​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ទាន់​ហេតុការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ 097 778 0018 និង​លេខ​ទូរស័ព្ទ​លោក​ស្នងការរង អគ្គីភ័យ 098889 228 សូម​អរគុណ​! ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×