Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្ទាវ ថ្លើមធំ គ្រាន់តែ​រឿង​បើកបរ​បញ្ច្រាសទិស​គ្នា គ្មាន​ការយោគយល់ ទាក់​ពាក្យសំដី​គ្នា ទាញ​ប៉័ងតោ​

spot_img

​ខេត្តកណ្តាល​ ៖​ នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ក្មេងស្ទាវ ថ្លើមធំ គ្រាន់តែ​រឿង​បើកបរ​បញ្ច្រាសទិស​គ្នា គ្មាន​ការយោគយល់ ទាក់​ពាក្យសំដី​គ្នា ទាញ​ប៉័ងតោ មក​កាប់​គេ​បណ្តាលអោយ​រងរបួស​ធ្ងន់ ត្រូវ​នគរបាល​ចា​ប៉​ខ្លួន​ជនបង្ក​ ។​

ករណី​ហិង្សា​ដោយ​ចេតនា នេះកើត​ហេតុ ថ្ងៃទី​១៧ ខែ កុម្ភៈ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩និង៤៥​នាទី នៅ​ចំណុច​ភូមិ​ព្រែ​កឡុង ឃុំរកា​ខ្ពស់ ស្រុក​ស្អាង​ខេត្តកណ្តាល ​។​

ជនរងគ្រោះ ឈ្មោះ វ៉ាន់ វឿន ភេទ ប្រុស អាយុ ៣៧​ឆ្នាំ​ជនជាតិខ្មែរ មាន​ទី​លំ​ភូមិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​ជាង​ផ្សា​ដែក មាន​ស្នាម​មុត​ថ្ងាស់​ខាង លើចិ​ញ្ចើម​ខាងឆ្វេង និង​ស្មា​ខាងឆ្វេង​។ ជនសង្ស័យ ឈ្មោះ តាំង តុង​អេង​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រែ​កឡុង ឃំ​ុ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​ជាងសំណង់ (​ឃាត់ខ្លួន​) ។​

​សភាព​រឿងហេតុ នៅ​ថ្ងៃ​កើត ហេតុ​ខាង​លើ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា ជាមួយ​ជនសង្ស័យ ហើយ​បាន​ជជែក​ឈ្លោះ​គ្នា ពេលនោះ​ជនសង្ស័យ បាន​រត់​ទៅយក​កាំបិតប៉ាំងតោ ពីក្នុងផ្ទះ មក​កាប់​ទៅ​លើជនរងគ្រោះ​ឈ្មោះ​វ៉ាន់ វឿន ត្រូវចំ​ថ្ងាស​មួយកន្លែង និង​ចំ​ស្មា​ខាងឆ្វេង​មួយកន្លែង បណ្តាលអោយ​រងរបួស​ធ្ងន់ ។ ភ្លាមនោះ កម្លាំង​ប៉ុស្តិ៍​រកា​ខ្ពស់ បាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនទៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី ៕ ​ដោយ ​៖​ កូ​ឡាប​

 

spot_img
×