Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លាម​បើក​មិន​ប្រកាន់​ស្តាំ​ធ្វើឱ្យ​មនុស្ស​ប្រុស​ស្រី​ ៣​នាក់​ បាន​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​គ្រោះ​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​

spot_img

​ខេត្តស្វាយរៀង ៖ ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​រថយន្ត​បើកបរ​មិន​ប្រកាន់​ស្តាំ​ដែល​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី​រសៀល​ថ្ងៃអាទិត្យ ១៣​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិប​ន្លា​ស្អិត ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង រវាង​ម៉ូតូ និង​រថយន្ដ បើកបរ​បញ្ច្រាស់ទិស​គ្នា ​។​

​សមត្ថកិច្ច​បានឱ្យ​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ដឹងថា ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ស្ថិតនៅ​ភូមិ​បន្លា​ស្អិត ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង រវាង​ម៉ូតូ និង​រថយន្ដ បើកបរ​បញ្ច្រាស់ទិស​គ្នា បណ្តាលឱ្យមាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​បាន​រងរបួស​ធ្ងន់​និង​ស្រាល ​។​ ជនរងគ្រោះ​ទី​១/ ឈ្មោះ ឆក សុផល ភេទ ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត ស្វាយរៀង មុខរបរ កសិករ ជិះ​រថយន្ដ​ម៉ាក Camery ឆ្លាម​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2 H.4074 បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ ។ ​ទី​២/​ឈ្មោះ យ៉េត ស្រី​ពេ​ជ ភេទ​ស្រី អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បើកបរ​ម៉ូតូ​ម៉ាក​HONDA.C125 ពណ៌​ខ្មៅ​ស្លាក​លេខ ស្វាយរៀង​.1k.0547 ទី​៣- ឈ្មោះ វិ​ន វ​ត្តី ភេទ​ស្រី​អាយុ​១០​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​ជា​អ្នករួមដំណើរ​ជាមួយ​ម៉ូតូ​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​មូល​ហេតុដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរ​ចរណ៍​នេះ​កើតឡើង​គឺ​បណ្តាលមកពី​បើកបរ​រថយន្ដ​មិន​ប្រកាន់​ស្ដាំ​។​

​បច្ចុប្បន្ន​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​។​ដោយឡែក​ជនរងគ្រោះ​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​អោយ​មនុស្សរ​ងរ​បូស​ចំនួន ០៣​នាក់​.​ប្រុស​០១​នាក់​(​របួសធ្ងន់​)​៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×