Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​អាយុ ២​ឆ្នាំ​ម្នាក់​ស្លាប់ បន្ទាប់ពី​ដួល ត្រូវ​កាំបិត​ជុង​ធ្លាយ​ពោះ​

spot_img

ក្មេងស្រី​អាយុ ២​ឆ្នាំ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​ជាន់​ចាន ដួល ហើយ​ត្រូវ​កាំបិត​ជុង​ធ្លាយ​ពោះ​តែម្តង​។​

​រឿងហេតុ​អកុសល​នេះ​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​នៅផ្ទះ​របស់​កុមារី​នោះ ស្ថិតនៅ​តំបន់ Kuala Kurau ក្នុង​រដ្ឋ Perak នៃ​ប្រទេស​ម៉ាឡេស៊ី​។​

​កុមារី​នោះ​មាន​ឈ្មោះថា Nur Qhaisara Medina Supian​។ នាង​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ទៅកាន់​
​មន្ទីរពេទ្យ​។​

​ម្តាយ​របស់​កុមារី​រងគ្រោះ ឈ្មោះ Hana Mazlan អាយុ ២៧​ឆ្នាំ បាន​ថ្លែងថា ហេតុការណ៍​អកុសល​លើ​កូនស្រី​គាត់​កើតឡើង​នៅក្នុង​ផ្ទះបាយ​នៅពេល​គាត់​កំពុង​ដាក់​កូន​អាយុ ៤​ខែ​ឲ្យ​ដេក​។​

​គាត់​បញ្ជាក់ថា កូនស្រី​គាត់​បាន​ទារ​ទឹកដោះគោ ប៉ុន្តែ​គាត់​បាន​ប្រាប់​អោយ​នាង​ចាំ​មួយ​ភ្លែត​សិន​។ បន្ទាប់មក​នាង​បាន​សុំ​ពី​យាយ​ដែល​កំពុង​នៅក្នុង​ផ្ទះបាយ​ដែរ ប៉ុន្តែ​នាង​បាន​ដើរ​ជាន់​ចាន​។​

​នៅពេល​នាង​ដើរ​ជាន់​ចាន នាង​ក៏​ដួល​ហើយ​ត្រូវ​កាំបិត​នៅលើ​ចាន​នោះ​ជុង​ធ្លាយ​ពោះ​តែម្តង​។​

​ម្តាយ​កុមារី​រងគ្រោះ​បញ្ជាក់ថា កូនស្រី​គាត់​សន្លប់ នៅពេល​ម្តាយក្មេក​គាត់​បាន​ដក​កាំបិត​ប្រវែង ១៥​សង់ទីម៉ែត្រ​ចេញ និង​បាន​បញ្ជូន​នាង​ទៅកាន់​គ្លីនិក រួម​មក​បញ្ជូន​តទៅ​កាន់​មន្ទីរពេទ្យ កន្លែង​ដែល​នាង​ត្រូវបាន​ពេទ្យ​ប្រាប់ថា បាន​ស្លាប់​បាត់ទៅហើ់យ ​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×