Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកសារព័ត៌មាន ប៉ះ​អ្នកសារព័ត៌មាន ក្នុង​ក្រសួង​តែមួយ ឋានៈ​តែមួយ ឯកឧត្តម ​ព្រំ​សាន ប៉ះ ឯឧត្តម ​វ៉ាន់​ប៊ុន​ថា ក្នុង​ផុស ឯកឧត្តម ​ខៀវ កាញារីទ្ធ​

spot_img

​ភ្នំពេញ ​៖ ក្នុងករណី​ដែល លោក ព្រំ សាន មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន ប៉ះ​ពាក្យសម្តី​គ្នា​ជា លោក​វ៉ាន់ ប៊ុន​ថា ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ពាក់ព័ន្ធ​ករណី​អ្នកសារព័ត៌មាន​កំពុង​ដើរតួនាទី សំខាន់​ជាង​សមត្ថកិច្ច​ជំនាញ​ទៅទៀត ដែល​ធ្វើ​ឲ្យ​មតិ​មហាជន បានឃើញ​ច្បាស់​ពី​សីលធម៌ និង​វិជ្ជាជីវៈ ជា​អ្នកសារព័ត៌មាន រហូតដល់​មានការ​ជេ​ប្រមាថ រិះគន់ តាមរយៈ​ព័ត៌មាន​របស់ខ្លួន ទៅលើ​បុគ្គល និង​មន្ត្រី​សាធារណៈ​របស់​រដ្ឋ​ ។​

​ករណីនេះ លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តាមរយៈ​ការ​បង្ហោះ​សារ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក Sinath Hun កាលពី​ថ្ងៃទី​១៧​ខែកុម្ភៈ បាន​បញ្ជាក់ថា “​ពេលនេះ​ខ្ញុំ​គិតថា​ឯកឧត្តម​ខៀវ កា​ញ៉ា​រី​ទ្ធ ក្នុងនាម​គាត់​ជា​ឪពុក​បាតដៃ​ក៏​សាច់ ខ្នងដៃ​ក៏​សាច់ តែ​ខ្ញុំ​ជឿជាក់​លើ​ឯកឧត្តម គាត់​មាន​យុត្ដិធម៌​សម្រាប់​កូនចៅ​របស់លោក ហើយ​គាត់​ជា​មនុស្ស​ម្នាក់ ដែល​អង្គុយ​លើ​កៅអី​ក្រសួង​នេះ​យូរយារ​ហើយ សម្ដេច​លោក​មាន​ជំនឿ​ទុកចិត្ត​ឯកឧត្តម​កន្លងមក រាល់​ការផ្ដល់​ព័ត៌មាន​ផ្សេងៗ​នោះ ។ ម្យ៉ាងទៀត រឿង​ការរាយការណ៍​រប​ស់បុ​គ្គល​ម្ខាងៗ គាត់​មុខតែ​យល់ និង​ផ្ដល់​គុណសម្បត្តិ និង​គុណវិបត្តិ ឲ្យ​អ្នក​ទាំង​អស់ហើយ​ថា មួយណា​ល្អ​មួយណា​អាក្រក់ ភូតភរ​នោះ ។ ខ្ញុំ​មើល​ឯកឧត្តម​បង្ហោះ​នេះ បែប​មិនមែន​គាត់​អ្នកសរសេរ​ទេ ជា​របាយកាណ៍​របស់លោក​វ៉ាន់ ប៊ុន​ថា នោះទេ​មើលទៅ ។ ខ្ញុំ​សូម​ឲ្យ​បងប្អូន​មិត្ត​រួម​ហ្វេ​ស​ប៊ុ​ក យើង​ខំ​យក​ព័ត៌មាន​ពិតៗ ដើម្បី​ជួយ​ដល់​សង្គម​សម្អាត​ពួក​ពុករលួយ ឲ្យ​អស់​ក្នុង​អាណត្តិ​ទី​៦​នេះ និង ពួក​តែ ស្ករ ផងដែរ ។ ពី​នាយ​សមុទ្រ ជិត​បាន​ជួបគ្នា​ហើយ នឹករលឹក​ជានិច្ច​”​។​

​ចំណែក លោក ព្រំ សាន មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឈ្មោះ San Prum កាលពី​ថ្ងៃទី​១៧​ខែកុម្ភៈ​ថា “​សុំ​ឯកឧត្តម​រដ្ឋមន្ត្រី មេត្តា​ចាត់​វិធានការណ៍​ចំពោះ​ទីប្រឹក្សា ដែល​ហ៊ាន​រាយការណ៍​ភូត​មេ​!!!

​ខ្ញុំបាទ បាន​តេ​ទៅ ឯកឧត្តម វ៉ាន់ ប៊ុន​ថា​ហើយ ដោយ​ទាមទារ​ឲ្យ​គាត់​រក​ភស្តុតាង បង្ហាញថា ខ្ញុំ​បាន​ប្រើ​ឈ្មោះ​ក្រសួង និង​បាន​សុំ​លុយ​គេ​ធ្វើ​ឡាន​…​គាត់​បាន​សុំទោស​ខ្ញុំ តែ​ខ្ញុំ​ទារ​ឲ្យ​គាត់​បំភ្លឺ បើ​មិន​ចឹ​ង​ទេ ខ្ញុំ​ប្តឹង​គាត់​វិញ​…។​

​ខ្ញុំបាទ សុំ​ជម្រាបជូន​មេ តាម​ដំណើររឿង​ដូចខាងក្រោម​… ។ ខ្ញុំបាទ និង​សហការី រួមជាមួយ ឆាយ បូ​រិ​ន អតីត​ប្រធាន​មន្ទីរ​ព័ត៌មាន​យើង បាន​ទៅលេង​ច្រក អូ​រយ៉ា​ដាវ ហើយ​មិនបាន​តេ​ទៅ មេ​ប៉ុស្តិ៍​ឈ្មោះ អ៊ី ចំរើន ដើម្បី​សុំ​លុយ​ធ្វើ​ឡាន​ទេ ហើយក៏​មិនបាន​សុំ​លុយ អនុ​ប៉ុស្តិ៍​គាត់​២​នាក់ ដែល​មក​ឆែ​ករក​បេសកម្ម​និង ឆែក​កាត​ខ្ញុំ​ដែរ ម្យ៉ាងទៀត ក្រុម​ខ្ញុំ​ក៏​មិនបាន​រំខាន​ការងារ​នគ​បាល នៅ​មាត់ច្រក​ដែរ ពោលគឺ​ក្រុម​ខ្ញុំ​គ្រាន់ តែ​សុំ​ឈរ​ថត​លើ​ផ្លូវជាតិ ឲ្យ​ជាប់​ប៉ុស្តិ៍​និង​ប៉ា​រ៉ា​ស ដើម្បី​បញ្ជាក់ប្រាប់​មិត្តភក្តិ​បងប្អូន​និង​គ្រួសារ​ខ្ញុំ​ថា ខ្ញុំ​ពិតជា​បាន​មកដល់​ប៉ុស្តិ៍ អូ​រយ៉ា​ដាវ​មែន (​រូបថត​បញ្ជាក់​អត្ថន័យ​) ម្យ៉ាងទៀត ខ្ញុំ​ឈរ​ថត​នៅ​ផ្លូវជាតិ និង​ឈរ​ជជែក​ជាមួយ​ពួកគាត់​តែ​១៥​នាទី ក៏​ប្រញាប់​ចាកចេញ​មកវិញ ដោយសារ លោក កុល ផា​ណ្ណា ប្រធាន​មន្ទីរ​ព័ត៌មាន​យើង​បច្ចុប្បន្ន ណាត់​បាយ នៅ​អូរ​ជុំ កន្លែង​ភក្តី​កូនចៅ​បង អ៊ុក ប្រាថ្នា​…​បន្ទាប់មក​ពេល​រសៀល ម៉ោង​៥និង០០នាទី ខ្ញុំ​និង​ក្រុមការងារ​បាន​ត្រឡប់មក​ភ្នំពេញ ដោយមាន​លោក​សា រឿន និង​ផា ណ្ណា ខាង​មន្ទីរ បាន​ជួយ​រក​ឡានស្ទូច និង​ឡាន​ប៉ាវ​អស់​៤០០$ មក​ភ្នំពេញ​វិញ​ទាំងយប់​…​។ ខ្ញុំបាទ គោរព​ស្នើសុំ​មេ មេត្តា​មាន​វិធានការណ៍ ចំពោះ ឯកឧត្តម វ៉ាន់ ប៊ុន​ថា ដែល​រាយការណ៍ កាច់​មួល​ខ្ញុំ និង​ភូត​ថ្នាក់លើ​….​។ សុំ​មេ​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំបាទ​ផង​។​

​លោក San Prum បាន​សរសេរ​បន្តថា ស្លាប់​ដោយសា​របាយការណ៍​ភូត​មេ​!!!!​។​

​ស្មាន​មិន​ដល់​ថា នៅ​សម័យ​តេ​ជោ​សែន ឆ្នាំ​២០១៩ ដែល​សម្តេច កំពុងតែ​បន្ថែម​អភិក្រម វះកាត់​១​ទៀត ដើម្បី​ឲ្យ​គ្រប់​៥ ឯ​ខ្លួន​ខ្ញុំ​បែរជា​វិះ​នឹងរង​គ្រោះ ដោយសារ​របាយការណ៍ របស់​ឯកឧត្តម វ៉ាន់ ប៊ុន​ថា ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ដែល​ហ៊ាន​ចោល​កិត្តិយស​ខ្លួនឯង ដើម្បី​ការពារ​លោក​មេ​ប៉ុស្តិ៍ អូយ៉ាដាវ ជា​ពួកម៉ាក​ខ្លួន ដោយ​រាយការណ៍​ភូត​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​ថា ខ្ញុំ​បាន​ទៅ​ជម្រិត​យកលុយ​គេ មក​ធ្វើ​ឡាន ក្នុងពេលដែល​លុយ​ធ្វើ​ឡាន​នេះ ខ្ញុំ​អាច​សុំ ពី​ឯកឧត្តម Moeung Ponlork ប្រធាន​យុវជន ក​.១៥៧ ក៏បាន​ដែរ ម្យ៉ាងទៀត លោក​ឧ​ត្ត​ម​សេនីយ៍ Sophea Lor ក៏បាន​ប្រកាស​ជួយ​ខ្ញុំ​មុន​ដែរ ខ្ញុំ​មិន​ធ្វើអំពើរ​ថោកទាប ដែល​សង្គម​ស្អប់ខ្ពើម​ទេ​…​ហើយ​ខ្ញុំ​នៅតែ​ជឿថា​សាង​ល្អ​ព្រះ​ជួយ​….​ជាក់ស្តែង​ករណី​របាយ​ការណ៍​ភូត​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​ក៏​ព្រះ​ជួយ​ខ្ញុំ​ដែរ​…​ដោយ​ធ្វើ​ឲ្យ​ក្រុមមនុស្ស​ទុ​ច្ច​រិ​ក គ្មាន​ភស្តុតាង​ដើម្បី​ចោទ​ខ្ញុំ​សោះ​…​មកពី​… ៖ ១.​ខ្ញុំ​មិនបាន​តេ រក​លោក​មេ​ប៉ុស្តិ៍​ឬ​មន្ត្រី​គាត់​សោះ​…​កុំថាឡើយ​តេ​ទៅសុំ​លុយ​.. ។ ២.​ខ្ញុំ​មិនបាន​អុកឡុក​ឆាឆៅ ឬ​ឈ្លោះ​ជាមួយ​ប៉ូលីស និង​មិនបាន​ចូលក្នុង​បរ​វេណ មណ្ឌល​ការងារ​គាត់​សោះ ដោយ​ក្រោយពេល​គាត់ ឆែក​កាត​រួច​ខ្ញុំ ឈរ​ថត​លើ​ផ្លូវរដ្ឋ​ប្រហែល​១០​នាទី​ក៏​លា​គាត់ ត្រឡប់មក​បាយ​ជាមួយ​ប្រធាន​មន្ទីរ​ព័ត៌មាន​នៅ​អូរ​ជុំ​ ។ ៣.​ខ្ញុំ​នៅតែ​ទាមទារ ឲ្យ​លោក​មេ​ប៉ុស្តិ៍ អូ​រយ៉ា​ដាវ ឈ្មោះ អ៊ី​ចំរើន និង​ឯកឧត្តម វ៉ាន់ ប៊ុន​ថា ទីប្រឹក្សា​ក្រសួង​ព័ត៌មាន បង្ហាញ​ភស្តុតាង និង​ហ៊ាន​ទៅ​ស្បថ នៅមុខ​ព្រះ​អង្គដ​ង្កើ ដាក់​ជីវិត​១​ពូជ​ឬ​តែ​យើង​៣​នាក់​ក៏បាន​។ ៤.​ខ្ញុំ​ជឿថា សហការី​ព័ត៌មាន​ទាំងអស់ រួមទាំង​ប្រជាពលរដ្ឋ​មួយចំនួនទៀត គាំទ្រ​ខ្ញុំ និង​ចង់ឃើញ​លោក​មេ​ប៉ុស្តិ៍ មក​ស្បថ​ថា លោក​មិន​​បាន​បើក​ច្រកទ្វារព្រំដែន ឲ្យ​ឈ្មួញ​ដឹកឈើ​ទៅ​លក់​ឲ្យ​វៀតណាម​ទេ​…​។​ ​ស្តាយ​ណាស់ មួយជីវិត​ខ្ញុំ ដែល​ប្រឹង​ការពារ​របប​មួយ ដែល​ខ្ញុំ​ស្រឡាញ់​ពេញចិត្ត វា​បែរជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សត្រូវ ទាំង​ដង្កូវ​ក្នុង​សាច់​និង​ដង្កូវ​ក្រៅ​សាច់​….​។​ល​។​”​។​

ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kanharith Khieu លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​បង្ហោះ​នូវ​សារ​មួយ របស់​មន្ត្រី​របស់លោក គឺ​ឯកឧត្តម វ៉ាន់​ប៊ុន​ថា ដែល​សូម​គោរព​ជូន​ឯ​ឧ​រដ្ឋមន្ត្រី​ជាទីគោរព​។ ក្នុង​សារ​នោះ បាន​បញ្ជាក់ថា “​បច្ចុប្បន្ន អ្នកសារព័ត៌មាន​កំពុង​ដើរតួនាទី សំខាន់​ជាង​សមត្ថកិច្ច​ជំនាញ​ទៅទៀត ដែល​ធ្វើ​ឲ្យ​មតិ​មហាជន បានឃើញ​ច្បាស់​ពី​សីលធម៌ និង​វិជ្ជាជីវៈ ជា​អ្នកសារព័ត៌មាន រហូតដល់​មានការ​ជេ​ប្រមាថ រិះគន់ តាមរយៈ​ព័ត៌មាន​របស់ខ្លួន ទៅលើ​បុគ្គល និង​មន្ត្រី​សាធារណៈ​របស់​រដ្ឋ​។ ក្នុងនាម​ខ្ញុំ​ជា​មន្ត្រី​ទីប្រឹក្សា​មួយរូប របស់​ក្រសួង​ព័ត៌មាន សូម​វាយតម្លៃ​ទៅលើ​ទង្វើរ​បែប គឺជា​ការ​ប្រាស់ចាក​ពី​វិជ្ជាជីវៈ​របស់ខ្លួន ដើម្បី​ជា​ប្រយោជន៍​បុគ្គល ​។

ជាក់ស្តែង កាលពី​ម្សិលមិញ ឯ​ឧ ព្រំ សាន និង​សហសេវិក​របស់ខ្លួន បាន​ទៅដល់​ច្រក និង​ស្នើសុំ​ជំនួយ​ពី​មេ​ប៉ុស្តិ៍​អូរ​យា​ដាវ ដើម្បី​ជួសជុល​រថយន្ត​ខ្លួន​ដែល​កំពុងមាន​បញ្ហា និង​បន្ទាប់មក មានការ​សុំ​ជួប​សម្ភាសន៍​ជាមួយ​មន្ត្រី​ច្រក តែ​ពុំមាន​ការអនុញ្ញាត​ឡើយ ព្រោះ​មិនមាន​ការស្នើសុំ​តាម​នីតិវិធី​រដ្ឋបាល និង​លិខិត​បញ្ជា​បេសកកម្ម​។ នៅ​ទីតាំង​ច្រក លោក​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន ថា​ខ្លួន​ត្រូវបាន​គេ​ចាប់​ឆែក​កាត គ្រានតែ​ខ្លួន​ថតរូប​លេង​ជាប់​ជាមួយនឹង​បា​រ៉ា​ស​ច្រក​។ ជា​នីតិវិធី រាល់​ស្ថាប័ន ទាំងឡាយ ពេល​ទៅសុំ​ជួប​សម្ភាសន៍ ឬ​ធ្វើ​ការថតរូប​ពី​សកម្មភាព​ផ្សេង របស់​អង្គភាព​ណាមួយ គឺ​ត្រូវគោរព​តាម​នីតិវិធី​រដ្ឋបាល និង​ទំនាក់ទំនង ជាមួយ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ដែលមាន ឯ​ឧ កុល ផាន់​ណា ជា​សេនាធិការ​របស់​ក្រសួង ដែល​ចាំបាច់​ត្រូវមាន​លិខិត​ស្នើសុំ លិខិត​បេសកកម្ម និង​ត្រូវមាន​ការអនុញ្ញាត ពី​អង្គភាព​មួយ​នោះ​។ យោងទៅលើ​វីដេអូ​ខ្លី​ប​ពីរ ដែល​បង្ហោះ​ចេញ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់​ឯ​ឧ ព្រំ សាន កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ គឺ បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ ក្នុង​កាតព្វកិច្ច​ការងា​រ​របស់​មន្ត្រី​ច្រក ដោយ​សុំ​ត្រួតពិនិត្យ​លិខិត​បេសកម្ម និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​បុគ្គល មុន​សុំ​ជួប​សម្ភាសន៍​ជាម​ន្ត្រី​ច្រក​។ តែ​ផ្ទុយទៅវិញ​បែរជា​មានការ​យលច្រឡំ ថា​គ្រាន់តែ​ថត​ជាប់​បា​រ៉ា​ស​ច្រក ត្រូវ​មន្ត្រី​ច្រក​ចាប់​ឆែក​កាត និង​ចោទប្រកាន់ថា​មន្ត្រី​ច្រក​ឈ្លើយ​ទៅវិញ​។ នៅក្នុង​វីដេអូ​ខ្លី​បឡាយ ដែលមាន​ឈ្មោះ ស្អែក​ស្លាប ដែលជា​សហសេវិក​ក្រុមការងារ​ឯ​ឧ ព្រំ សាន បានធ្វើការ​បង្ហោះ​ជេរប្រមាថ​អភិបាលខេត្ត​រតនគិរី ឯ​ឧ ថង សា​វ៉ុ​ន និង​មន្ត្រី​ច្រក ថា​បាន​ឃុបឃិត​គ្នា កាប់​ឈើ និង​នាំ​ឈើ​លក់​ឲ្យ​ឈ្មួញ​របស់​ប្រទេស​វៀត​ណា ថែមទៀត​។ វា​ហាក់ដូចជា​បង្ហាញ​ឲ្យ​មតិ​សាធារណជន កាន់តែ​មានការ​យល់ច្រឡំ និង​បាត់​នូវ​ទំនុកចិត្ត ដោយ​គ្មាន​ទឡ្ហី​ករ​ច្បាស់លាស់ ក្នុងការ​ចោទប្រកាន់ ការអនុវត្ត​លើ​ពី​តួនាទី​ជា​មន្ត្រី​ព័ត៌មាន​។​

​ខាងលើនេះ ជា​សកម្មភាព ដែល​ខ្ញុំ​ក្នុងនាម​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន មិនអាច​ទទួលយកបាន ដោយ​ឃើញ​ពី​ចេតនា​បង្ក​ឲ្យ​មាន​បាតុភាព​ផ្សេង ក្នុង​រូបភាព​អ្នកសារព័ត៌មាន ដែលមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​។​

​អាស្រ័យ​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម​ឯ​ឧ​រដ្ឋមន្ត្រី មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់ និង​ស្នើសុំ​ឯកឧត្តម មេត្តា​ផ្តល់​អនុសាសន៍​ណែនាំ ដល់​អ្នកសារព័ត៌មាន ក្នុងការ​អនុវត្តន៍​នូវ​វិជ្ជាជីវៈ​របស់ខ្លួន ឲ្យ​កាន់តែ​មានការ​ជឿទុកចិត្ត និង​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​សាធារណៈ និង​ស្ថា​ប័ណ​នីតិបុគ្គល​ផងដែរ​។ ដោយ​ក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​ខ្ញុំបាទ ទីប្រឹក្សា​ក្រសួង​ ៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×