Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គយ​នី​ហ្សេ​រី​យ៉ា ត្រូវ​មហាជន​ព្រួត​វាយ​សល់​ដង្ហើម​ចង្រិត បន្ទាប់​ដក​កាំភ្លើង​បាញ់សម្លាប់​អ្នកដំណើរ​នៅលើ​ដងផ្លូវ​យ៉ាង​ស្រស់ៗ ព្រោះតែ​រឿង​… (​វីដេអូ​)

spot_img

​មន្ត្រី​គយ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ត្រូវបាន​គេ​ថត​យកបាន​ពី​សកម្មភាព​បាញ់ប្រហារ​ទៅលើ​អ្នកដំណើរ​គ្មាន​អាវុធ​ម្នាក់ នៅក្នុង​រដ្ឋ Edo ដោយសារជម្លោះ​រឿង​សូកប៉ាន់​លុយ N5k (​ប្រហែល ១៤ ដុល្លារ​) ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ Benin-Ore នៅពេលដែល​រថយន្ត​បឺស​ដឹក​អ្នកដំណើរ​១​គ្រឿង កំពុង​វិលត្រឡប់​ទៅកាន់ Benin ចេញ​មកពី​ខាងក្រៅ​ប្រទេស ត្រូវបាន​បញ្ឈប់​ដោយ​មន្ត្រី​គយ ។​

​ពួក​មន្ត្រី​គយ​ទាំងនោះ បន្ទាប់មក​បានធ្វើការ​ទាម​សំណូក​ពី​រថយន្ត​ដឹក​អ្នកដំណើរ​នោះ ។ ទោះយ៉ាងណា ខណៈពេល​កំពុង​ចរចា​គ្នា​យ៉ាង​តឹងសរសៃក​រវាង​មន្ត្រី​គយ និង​អ្នកដំណើរ​ទាំងនោះ ស្រាប់តែ​មន្ត្រី​គយ​ម្នាក់ បាន​ដក​កាំភ្លើង​បាញ់ប្រហារ​ទៅលើ​ម្នាក់​ក្នុងចំណោម​អ្នកដំណើរ​ជាច្រើន​ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង ។

យ៉ាងណាមិញ ​ក្រោយ​ទង្វើ​ដ៏សាហាវឃោរឃៅ​នេះ​ បានកើតឡើង ​មន្រ្តី​គយ​នេះ​ ត្រូវ​បាន​អ្នក​ដំណើរ​យ៉ាង​ច្រើន​ដែល​ពោរ​ពេញ​ដោយ​កំហឹង​​ ចាប់​អូស​ដៃ​​​ចូល​ចិញ្ចើម​ផ្លូវ ​រួច​នាំ​គ្នា​កាត់​ទោស​នឹង​…ឈើជ្រុង​​សឹងតែ​ដង្ហើម​ចង្រិត​តែម្តង ៕ រក្សា

spot_img
×