Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ៖ ខ្មែរ មិន​ធ្វើ​ឆ្កែ​របស់​បរទេស និង​ធ្វើ​តាម​បង្គាប់​នោះទេ ដើម្បី​បាន​ជំនួយ​នោះ​ទេ​

spot_img

​ភ្នំពេញ​ ៖​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ជំហ​រថា រាល់​កិច្ចការ​របស់​កម្ពុជា ត្រូវតែ​កំណត់​ដោយ​ផ្ទៃក្នុង​កម្ពុជា មិន​ឱ្យ​កំណត់ដោយ​បរទេស​នោះ​ទេ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​អ្វីៗ​ស្ថិតនៅលើ​បរទេស​ដដែល ខ្មែរ​គឺជា​ឆ្កែ​សុទ្ធ​។​

​សម្តេច​តេជោ​បានប្រតិក​ម្ម​បែប​នេះ ឱកាស​សម្តេច​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​សរុប​ជិត ៥​ពាន់​នាក់​នៅ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ “​សូម​ចាំ​ថា អ្វី​ក៏ដោយ​ជា​កត្តា​កំណត់​នៅក្នុង​ផ្ទៃ​ក្នុង​កម្ពុជា​ទេ មិនមែន​កំណត់​លើ​ពួក​បរទេស​ទេ បើ​គង់តែ​ស្ថិតនៅលើ​បរទេស​ដដែល ខ្មែរ​គឺជា​ឆ្កែ​សុទ្ធ ដែលថា ណែ ដើរ​តាម​អញ​បាន​អញ​ទម្លាក់​ឆ្អឹង​ឱ្យ​ឯង​ស៊ី​។ ឯករាជ្យ អធិបតេយ្យភាព​ជាតិ​មួយ វា​មាន​តម្លៃ​ធំ​ណាស់ កុំ​ធ្វើ​ជា​សត្វ​ឆ្កែ គ្រាន់​តែ​ដើម្បី​ជាមួយនឹង​ឆ្អឹង ឬ​សាច់​មួយ​ដុំ វា​មិន​ថ្លៃថ្នូ​ទេ ឧទាហរណ៍​គេ​គំរាម បើ​មិន​ធ្វើតាម​អញ អញ​នឹង​កាត់ផ្តាច់​នេះ កាត់ផ្តាច់​នោះ​។ កាត់​ទៅ លោក​ឯង​ជ្រើសរើស​មនុស្ស​ប៉ុន្មាន​នោះ ឬ​ជ្រើសរើស​ប្រជាជន​១៥​លាន​នាក់ លោក​ឯង​ជ្រើសរើស​ទំនាក់ទំនង​ជាមួយ​បុគ្គល​មួយ​ក្រុម ឬ​ក៏​លោក​ឯង​ជ្រើសរើស​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ហើយ​ធ្វើ​ទៅ ធ្វើឲ្យ​អស់​សេចក្តី​ទៅ ។ សម្តេច​បាន​បន្តថា ពិភពលោក មាន​ទៅ​មានមក ។ គេ​រឹតបន្តឹង វី​សា ទិដ្ឋាការ សូម​អញ្ជើញ​ព្រោះ​វា​ចំណេញ​លុយ​ខ្មែរ​ផង ប៉ុន្តែ​កុំ​ភ្លេច​ថា​គេ​ក៏​ត្រូវ​ស្រុក​យើង​ដែរ ហើយ​យើង​រឹតបន្តឹង​វិញ​ដែរ វា​មាន​ទៅ​ស្អី​ខុស វា​អត់​មាន​អ្វី​ផង ។ សុំ​ទិដ្ឋាការ យើង​មិន​ឲ្យ​វិញ​ទៅ គឺ​បាន​តើ អត់​មាន​អ្វី​ខុស​ផង ហើយ​ប្រទេស​ខ្មែរ មិនមែន​មាន​តែ​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រទេស​តែ​មួយ​នោះ​ទេ ។ សម្តេច​បញ្ជាក់ថា យើង​ត្រូវ​គិតថា បើ​អញ​មិន​ធ្វើ​នេះ អញ​នឹង​ផ្តាច់​អានេះ ផ្តាច់​ជំនួយ ប៉ុន្តែ​យើង​បើ​ចង់បាន​ជំនួយ​ត្រូវ​តែ​ឱនក្បាល​ថា បាទៗ​ៗ​ៗ ហើយ​ជាតិ​មួយ យើង​ត្រូវធ្វើ​អីចឹង សុំទោស ខ្ញុំ​មិន​អាច​តំណាង​ជាតិ​សាស្ត្រ​មួយ​នេះ ទៅ​ធ្វើ​អីចឹង​បានទេ ។ មិន​ថា​បរទេស​នោះ ជា​ប្រទេស​ណា​នោះទេ ខ្ញុំ​ធ្វើ​មិន​រួច ដោយសារតែ​ខ្ញុំ​ស្អប់ខ្ពើម នូវ​ការឈ្លានពាន​របស់​បរ​ទេស ដោយសារ​ជីដូន​ជីតា​របស់​បងប្អូន​កូន​ក្មួយ​ទាំង​អស់ បាន​ស្អប់ខ្ពើម​នៃ​ការឈ្លានពាន​របស់​បរ​ទេស បំពាន​លើ​អធិបតេយ្យ​ឯករាជ្យ​ជាតិ​នោះ​ហើយ បាន​ជា​ប្រទេស​យើង​ត្រូវ​តស៊ូ ងើបឈរ​ឡើង​ដើម្បី​ឯករាជ្យ​អធិបតេយ្យ​របស់​ជាតិ យើង​អត់​ត្រូវ​ធ្វើតាម​បង្គាប់​របស់​គេ​នោះទេ ថា​ណែ គេ​បង្កក​ទ្រព្យសម្បត្តិ បង្ក​កៗ​ទៅ យកទៅ អ្នក​ឯង​ចង់​ឆក់​ប្លន់​ទ្រព្យសម្បត្តិ ក៏​យក​ទៅ ហើយ​អ្នក​ណា​ភ្លើ​យកលុយ​ទៅ​នៅ​ក្រៅប្រទេស បើ​គេ​មាន​យក​ទៅ ខ្ញុំ​លើក​ទឹកចិត្ត​ឲ្យគេ​យកទៅ ហើយ​កុំ​ឲ្យ​ខ្មែរ ពូកែ​យកទៅ​ផ្ញើ​នៅ​ក្រៅប្រទេស ខ្ញុំ​សុខចិត្ត​នឹង​សាលារៀន ដើម្បី​ឲ្យ​ក្មួយៗ​បាន​រៀនសូត្រ និង​បាន​ផ្ញើ​នឹង​វត្ត​អារាម ដើម្បី​បាន​ឲ្យ​ចាស់ៗ​ទៅ​សុំ​សីល​”​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បន្ថែម​ថា បរទេស​មួយ​ចំនួន​ពេលនេះ កំពុង​តែ​បំពាន​មកលើ​អធិបតេយ្យភាព​ហើយ ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​តស៊ូ​ឡើង ដើម្បី​តតាំង​នឹង​ការរំលោភ​បំពាន​បែបនេះ​។​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅថ្ងៃនេះ បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ថា តើ​លោក​ឯង​ចង់​ជ្រើសរើស ទំនាក់ទំនង​ជាមួយ​តែ​បុគ្គល​មួយ​ក្រុម​នោះ ឬ​ជ្រើសរើស​ទំនាក់ទំនង​ជាមួយ​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ចាត់ទុកថា វិធានការ​របស់​សហ​រដ្ឋ​អាមេរិក​នេះ គឺជា​ការរំលោភ​លើ​អធិបតីភាព​របស់​កម្ពុ​ជា ហើយ​ជា​ការជ្រៀតជ្រែក​ផ្ទៃក្នុង ដ៏​ជ្រៅ​មកលើ​កម្ពុជា​។ ជាមួយគ្នានេះ សម្តេច​លើកឡើង​ថា កម្ពុជា​នឹង​មិន​ធ្វើ​តាម​ការបង្គាប់​របស់​បរទេស​ទេ​។ អ្វីៗ​មាន​ទៅ​មានមក អាមេរិក​ចេះ​រឹតបន្តឹង​ទិដ្ឋាការ​ដល់​កម្ពុជា ហើយ​កម្ពុជា​ក៏​ចេះ​ប្រើប្រាស់​វិធានការ​បែប​នេះ សម្រាប់​មន្ត្រី​សហរដ្ឋអាមេរិក​ផងដែរ​៕ ដោយ​៖​កូឡាប​

spot_img
×