Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល និង​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​រួមគ្នា​ថែរក្សា​សុវត្ថិភាព សន្ដិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​ធុរកិច្ច​ជន​

spot_img

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បាន​លើកឡើងថា កម្លាំង​នគរបាលជាតិ និង​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវមាន​កិច្ច​សហការគ្នា​ល្អ ដើម្បី​ចូលរួម​ថែរក្សា​សុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ធុរកិច្ច​ជន ដែល​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​ដក​ពិសោធន៍​ការងារ​សន្ដិសុខ​ឯកជន រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន សហគ្រាស​គ្រឹះស្ថាន​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​គូសបញ្ជាក់ថា ទាំង​កម្លាំង​សមត្ថកិច្ច និង​ភ្នាក់ងារ​សន្ដិសុខ​ឯកជន មិនអាច​ខ្វះ​គ្នា​បាន​នោះទេ ហើយ​ពឹង​ផ្អែកលើ​កម្លាំង​សមត្ថកិច្ច​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ឡើយ​។ “​កត្ដា​សំខាន់​ដើម្បី​ឲ្យ​ដំណើរការ​ធុរកិច្ច​មាន​សុវត្ថិ​ភាពល្អ ត្រូវតែមាន​កិច្ចការពារ​គ្រប់​រូបភាព គ្រប់​មធ្យោបាយ សម្រាប់​ឲ្យ​ដំណើរការ​របស់​ពួកគាត់​មាន​ភាពកក់ក្ដៅ និង​មិនមាន​ការភ័យខ្លាច​។ នេះ​ជា​ចំណុច​មួយ​ធំ​ណាស់​ដែល​យើង​គិតថា ពួកគាត់​ត្រូវការ​ទាំង​សមត្ថកិច្ច​នគរបាល ត្រូវការ​ទាំង​កម្លាំង​សន្ដិសុខ​ឯកជន​” លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បានលើកឡើង​ដូច្នេះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន បាន​ចូលរួម​សហការ ជាមួយ​កម្លាំង​សមត្ថកិច្ច​បាន​យ៉ាង​ល្អប្រសើរ និង​ត្រូវរាយការណ៍ជូន​សមត្ថ​កិច្ច នៅពេល​មាន​ហេតុការណ៍​អ្វី​កើតឡើង នៅក្នុង​ភូមិសាស្ដ្រ​របស់​ខ្លួន ដើម្បី​មាន​វិធានការណ៍​អន្ដរាគមន៍​ភ្លាមៗ​ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា ភ្នាក់ងារ​សន្តិសុខ​ឯកជន សរុប​ចំនួន​២៧១៩០​នាក់ ក្នុងនោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន ២៤៤​ក្រុមហ៊ុន មាន​ភ្នាក់ងារ​សន្ដិសុខ ចំនួន​១៣៤៨៥​នាក់ និង​សហគ្រាស​គ្រឹះស្ថាន​ជ្រើសរើស​ភ្នាក់ងារ សន្ដិសុខ​ឯកជន ១៧៨៦​ទីតាំង មាន​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ចំនួន​១៣៧០៥​នាក់​ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×