Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ដីកា​នៅ​ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជូន​ព័ត៌មាន​ប្រាប់​ជន​ត្រូវ​ចោទ សម រង្ស៊ី ពី​ការបញ្ចប់​នីតិវិធី​ស៊ើបអង្កេត លើ សំណុំរឿង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ ៖ នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​យក​ដីកា​របស់លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​បិទ​នៅ​ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គត់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាការ​បញ្ជាក់ប្រាប់​លោក សម រង្ស៊ី​ថា បញ្ចប់​នីតិវិធី​ស៊ើបអង្កេត​លើ សំណុំរឿង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។​

​នៅក្នុង​ដីកា​របស់​ចៅក្រម ហម ម៉េង​សែ បាន​ជូន​ព័ត៌មាន​ស្តីពី​ការបញ្ចប់​ការ​ស៊ើបសួរ ដល់​ឈ្មោះ សម រង្ស៊ី ភេទ​ប្រុស កើត​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៤៩ ជនជាតិខ្មែរ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ “​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ប្រព្រឹត្តទៅ​រាជធានី​ភ្នំពេញ និង​ទីកន្លែង​ផ្សេងទៀត កាលពី​ថ្ងៃទី​៦, ថ្ងៃទី​៧ និង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៣៧ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​”​។​

​ចៅក្រម​បាន​ជូន​ព័ត៌មាន​ដល់​ជន​ត្រូវ​ចោទ​ឈ្មោះ សម រង្ស៊ី ត្បិត​សំណុំរឿង​ព្រហ្មទណ្ឌ​ខាងលើនេះ យើង​បានបញ្ចប់​ការ​ស៊ើបសួរ​ហើយ​ ៕ ដោយ ​៖​ កូ​ឡាប​

spot_img
×