Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកអគ្គរាជទូត​ជប៉ុន ជូនដំណឹង​ផ្លូវការ​អំពី​ប្រព័ន្ធ​ថ្មី​របស់​ជប៉ុន ទទួល​ពលករ​កម្ពុជា​ឲ្យ​ទៅធ្វើ​ការ​នៅ​ជប៉ុន ជា​លក្ខណៈ​ពលករ​ពេញសិទ្ធិ​

spot_img

​ភ្នំពេញ ​៖ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានទទួល​ជួបពិភាក្សា​ជាមួយ​លោក HORINOUCHI HIDEHISA ឯកអគ្គរាជទូត ជប៉ុន ដែល​បានមក​ជូនដំណឹង​ផ្លូវការ អំពី​ប្រព័ន្ធ​ថ្មី​របស់​ជប៉ុន ក្នុងការ​ទទួល​ពលក​រ​កម្ពុជា ឲ្យ​ទៅធ្វើ​ការ​នៅ ជប៉ុន ជា​លក្ខណៈ​ពលករ​ពេញសិទ្ធិ មិនមែនជា​កម្មសិក្សាការី ដូច​មុន​ទៀត​ទេ​។ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង​ការងារ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ជប៉ុន ស្តីពី “​ពលករ​ជំនាញ​”​។​

​បើតាម​ការ​ក្រសួង​ការងារ បានប្រកាសថា លោក​អ៊ិត សំហេង នឹង​ទៅ​ជប៉ុន នា​សប្ដាហ៍​ទី​៣​ខែ​មិនា ដើម្បី ចុះ​កិច្ចព្រមព្រៀង អនុវត្តន៍ ប្រព័ន្ធ​ថ្មី​នេះ​។ ប្រព័ន្ធ​ថ្មី​នេះ ត្រូវ​អនុវត្តន៍ ចាប់ពី ខែមេសា ឆ្នាំ​២០១៩​តទៅ ។ ភាគី​ជប៉ុន​សង្ឃឹមថា នឹង​អាច ផ្ដល់​ការងារ​បន្ថែម​ជូន​ពល​ករ​កម្ពុជា​។ បច្ចុប្បន្ន កម្ពុ​ជាមាន ៩១០០​នាក់ កំពុងធ្វើការ​នៅ​ជប៉ុន ដែលមាន​ប្រាក់​ឈ្នួល ជា មធ្យម ១៥០០​ដុល្លារ​ក្នុង​មួយខែ ។​

​លោក​អ៊ិត សំហេង វាយតម្លៃ​ល្អ ចំពោះ​ប្រព័ន្ធ​ថ្មី​នេះ ចាត់ទុកជា​ជំហាន​ថ្មី​មួយទៀត នៃ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា ជប៉ុន ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដែល​ជប៉ុន ផ្តល់ឱកាស​ការងារ​ដ​ល់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការ​កែ​សម្រួល​ច្បាប់​ថ្មី​របស់​ជប៉ុន ដែល​អនុញ្ញាតិ​ឱ្យ​ពលករ អាចដាក់​ពាក្យ​ទទួលបាន ទិដ្ឋាការ​កា​ងារ (Working Visa) ដែល​ពីមុន​ពលករ​ទ​ទួល បានត្រឹមតែ​ជា​កម្មសិក្សាការី​ប៉ុណ្ណោះ​។ ប្រព័ន្ធ​ថ្មី​នេះ និង​ផ្តល់ឱកាស​ដល់​ដែល​ពលករ​កំរិត​ជំនាញ និង​កំរិត​បច្ចេកទេស អាច​ចូលទៅ​បំពេញតម្រូវការ​កង្វះខាត កម្លាំង​ពលកម្ម​ទៅ​ប្រទេស​ជប៉ុន​បន្ថែមទៀត​។​

​នៅក្នុង​ជំនួប​លោក អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ក្នុង​ការជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាពិសេស​ផ្តលឱកាស​ដល់​កម្មសិក្សា​ការី​កម្ពុជា ទៅ​ហាត់​ការ​នៅ​ប្រទេស ជប៉ុន ដែល​មកដល់​បច្ចុប្បន្ន​នេះ ប្រមាណ​ជាង ៩​ពាន់​នាក់​។ ជាមួយ​គម្រោង​ដែល​ជប៉ុន នឹង​ដាក់ឱ្យ​ដំណើការ​នៅ​ប្រព័ន្ធ​ថ្មី ក្នុង​ទទួលយក​ពលករ​ពី​ប្រទេស​នានា ទៅធ្វើ​ការ នៅ​ជប៉ុន នា​ខែមេសា ឆ្នាំ​២០១៩ នេះ​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រោះថា​ជា​ឱកាស​ដ៏​ល្អ​មួយ ដែល​ប្រទេស​ទាំងពីរ នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ទៅវិញទៅមក ខាង​ជប៉ុន​នឹង​ទទួល បាន​នូវ​កម្លាំង​ពលករ​ពី​កម្ពុជា ទៅ​បំពេញ​នូវ​តម្រូវការ​ក្នុង​វិស័យ​ជាច្រើន ហើយ​កម្ពុជា​នឹងមាន​លទ្ធភាព ក្នុងការ​ផ្តល់ឱកាស​ប​ន្ថែ​ម ទៅដល់​ប្រជាពលរដ្ឋ​ក្នុងការ​ជ្រើសរើស នូវ​ការងារ​របស់ខ្លួន តាម​ចំណង​ចំណូលចិត្ត​របស់​ពួកគេ ដើម្បី​ទទួលបាន​នូវ​ការងារ ដែលមាន​ប្រាក់ខែ​ខ្ពស់ រួមទាំង​ចំណេះដឹង និង​វិជ្ជាជីវៈ​ជូន​ដល់​ពួកគាត់​ថែមទៀត ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ​។​

​ភាគី​ទាំងពីរ បាន​ឯកភាព​ជំរុញ ឱ្យ​ក្រុមការងារ​បច្ចេកទេស ពិនិត្យ​កែសម្រួល​សេចក្តីព្រាង អនុស្សរណៈ​យោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ (MOC) ឱ្យបាន​ឆាប់ ព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​គោលបំណង ដើម្បី​បង្កើន​ទីផ្សារការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​។ តាម​ការគ្រោងទុក លោក​រដ្ឋមន្ត្រី នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​ពិធី​ចុះហត្ថលេខា​អនុស្សរណៈ​យោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ (MOC) នៅ​ទីក្រុង​តូ​ក្យូ ក្នុង​កំឡុង​សប្តាហ៍​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×