Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសប្រាប់​ម្ចាស់​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ៖ ឈប់​អប់រំ​ណែនាំ​ទៀតហើយ គឺ​អនុវត្ត​តាម​ច្បាប់​តែម្តង​

spot_img

​ខេត្ត​ព្រះវិហារ ​៖ ​លោក​ប្រធាន​មន្ទីរ​បាន​ប្រកាស​ជា​លើក​ដំបូង​ថា​៖​ចាប់ពី​ពេលនេះ​ទៅ​មន្ទីរ​ឈប់​ផ្សព្វផ្សាយ ឈប់​អប់រំ​ណែនាំ​ទៀតហើយ គឺ​អនុវត្ត​តាម​ច្បាប់​តែម្តង ដូច្នេះ​ម្ចាស់​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នានា ត្រូវ​ត្រួតពិនិត្យ​មើល​យានយន្ត​របស់​ខ្លួន​ឡើងវិញ ថា​តើ​មាន​លក្ខណៈ​គ្រប់គ្រាន់ តាមច្បាប់​អាច​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​បាន​ឫ​នៅ​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះវិហារ បានបញ្ជាក់ ថា​៖​ក្រោយ​ទទួល​បទបញ្ជា​របស់​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ ដែល​បានឲ្យ​មន្ទីរ​សាធារណការ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​នោះ មន្ទីរ​និង​រៀប ចំ​ផែនការ ចុះ​ត្រួតពិនិត្យ​តាម​គោលដៅ​សំខាន់ៗ នៅតាម​ដងផ្លូវ​ក្នុង​ភូមិសាស្ត្រ​ក្តុង ស្រុក​មួយចំនួន ក្នុង​គោលបំណង​ត្រួតពិនិត្យ​យានយន្ត​កែឆ្នៃ ខុស​លក្ខណៈ​បច្ចេកទេស ដែល​តែង​បង្ក គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​នោះ​។​

​ក្នុងនោះ​លោក សំ លាង​ទ្រី ក៏​នៅ​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​កែឆ្នៃ​គ្រប់​ប្រភេទ ត្រូវអនុវត្ត​តាម​បទដ្ឋាន​ច្បាប់​ឲ្យបាន​គ្រប់ៗ​គ្នា ដូចជា​ត្រូវ​មាន​ភ្លើង​បំភ្លឺ​ផ្លូវ មាន​ភ្លើង​ស៊ីញ៉ូ និង​បិទ ចំណាំង​ផ្លាត ឲ្យបាន​គ្រប់​យានយន្ត​ទាំងអស់ ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងផ្លូវ​នានា សូម​កុំ​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម សូម​បើកបរ​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ បើកបរ​កុំ​ឲ្យ​ហួស​ល្បឿន​កំណត់​។ បើ​យើង​អនុវត្តន៍​បាន​តាម​ការណែនាំ​នេះ នោះ​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវបាន​កាត់បន្ថយ​មិន​ខាន​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ទៀតថា​៖ កន្លង​មក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​ចរាចរណ៍ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ ផ្សព្វផ្សាយ​តាម​ដងផ្លូវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យចុល​រួម​គោរព​ច្បាប់​ចរាចរណ៍ ក្នុងទិសដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ក្នុង​ពេល​ផ្សព្វផ្សាយ​ម្តងៗ យើង​បាន​ចែក​មួកសុវត្ថិភាព បិទ​ស្ទីកគ័​រលើ​យានយន្ត​កែឆ្នៃ លើ​គោយន្ត​កន្ត្រៃ​យ៍​…​ជាដើម​។​លោក​បន្ដថា តែ​ក្រោយមក​យើង​សង្កេតឃើញថា មាន​បងប្អូន​មួយចំនួន គាត់​បាន​អនុវត្ត​តាម ដោយឡែក​បងប្អូន​មួយចំនួន​គាត់​មិន​បាន​អនុវត្ត​តាម​នោះ​ទេ ដែល​ករណី​នេះ​។​

​គួរបញ្ជាក់​ថា​៖​ថ្មីៗ​នេះ​លោក​អភិបាល​ខេត្ត​ព្រះវិហារ បាន​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​សហកា​រន​គរ​បាលចរ​ចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ការចុះ​ត្រួតពិនិត្យ​យានយន្ត​កែឆ្នៃ​ខុស​លក្ខណៈ​បច្ចេកទេស គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

​ដោយ​ក្នុង​ឱកាស​នោះ​លោក អភិបាលខេត្ត បាន​ថ្លែងថា គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឃាតករ​លាក់​មុខ​ស្ងាត់​បំផុត ដែល​យើង​មិនបាន​ចាប់អារម្មណ៍ ដោយឡែក​ស្រុក​ជាំ​ក្សាន្ត​នៅក្នុង​ខែ​នេះ ប្រឈម​និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ ពិសេស​នៅ​ឃុំ​មរ​កត់ គ្រោះថ្នាក់​សឹង​រាល់ថ្ងៃ​។​លោក​ថា​៖​ដូច្នេះ​ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ថែមទៀត នៅក្នុង​ភូមិសាស្ត្រ​របស់​យើង ពិសេស​ការប្រើប្រាស់​យាន​យន្ត​កែច្នៃ​តែម្តង ដូច្នេះ​សូមឲ្យ​លោក​ប្រធាន​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ត្រូវ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​នៅទីនេះ ពិនិត្យមើល​រថយន្ត​កែច្នៃ ខ្លះ​អត់​មាន​ភ្លើង​ទេ ខុស​បច្ចេកទេស​ទាំងស្រុង ហើយ​រថយន្ត​ប្រភេទ​នេះ ហើយ​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាច​រណ៍នៅ​ពេ​លយប់ ពេល​ម៉ូតូ​បើក​មក​អត់​ឃើញ​ភ្លើង​បុក​ម៉ាំង បណ្តាលឲ្យ​គ្រោះថ្នាក់​តែម្តង​។​

​លោក​អភិបាលខេត្ត​បន្ដថា​៖​ផ្តើមចេញ​ពី​កត្តា​យានយន្ត​នេះ​ហើយ ដែល​បង្ក​ឲ្យមាន​ការកើនឡើ​ង​ការគ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ជាំ​ក្សាន្ត​របស់​យើង ហើយ​រថយន្ត​នេះ ពួកគាត់​កែឆ្នៃ​មក​ធ្វើ អី គឺមាន​២ ទី​១៖ យក​មក​ដឹក​កសិផល និង​ទី​២៖ មួយចំនួន​ដឹកឈើ​បទល្មើស​ខុសច្បាប់ ដូច្នេះ​ដល់​ពេលវេលា​ដែល​យើង​ត្រូវ​ពិនិត្យមើល ដោយ​ទុកឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ សហការគ្នា ដែល​មាន​អាជ្ញាធរ​ស្រុក នគរបាល​ស្រុក នគរបាល​ខេត្ត ហើយ​និង​មន្ទីរ​សាធារណការ គឺ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ ហើយ​សូម​បង​បងប្អូន​ធ្វើយ៉ាងណា បើកបរ​ឲ្យមាន ការប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×