Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជា​មុខសញ្ញា លួច ឆក់ ប្លន់ និង​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​កៀនស្វាយ

spot_img

​ខេត្តកណ្ដាល ៖ សមត្ថកិច្ច​ជំនាញ​ខេត្ត សហការ​ជា​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ និង​ប៉ុស្តិ៍​រដ្ឋបាល​ដោយ មានការ សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តកណ្ដាល បានការ​ចូលរួម​ពី អាជ្ញាធរ​មូលដ្ឋាន បាន បើក​កិច្ចប្រតិបត្តិការ បង្ក្រាប ត្រួតពិនិត្យ​និង​ឆែកឆេរ ចាប់យក​វត្ថុតាង និង​ឃាត់ខ្លួន មុខសញ្ញា ប្រព្រឹត្ត អំពើ លួច​ឆក់ ប្លន់ និង លក់ដូរ​ចែកចាយ ប្រើប្រាស់​សារធាតុ​គ្រឿងញៀន​ដោយ ផ្ដើមចេញពី អំពើហិង្សា វាយ​ជនរងគ្រោះ ដែល​ជនសង្ស័យ​ឈ្មោះ សួន រី​ណា បាន​ប្រ​ព្រឹ​ត្ដ​អំពើហិង្សា ជួញដូរ​គ្រឿងញៀន​និង​ប្រព្រឹត្ត​អំពើ​លួច​ឆក់​ប្លន់ កើតហេតុ​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣​និង​១០​នាទី នៅ​ចំណុច​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ឆក់​ប្លន់ និង​ជួញដូរ​គ្រឿងញៀន​សកម្ម​២​នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវបាន​នគរបាល​ស្រុក​កៀនស្វាយ ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន យកមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅវេលា​ម៉ោង​៩​និង​១០​នាទី ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ​ឈ្មោះ សួន រី​ណា ស្ថិតក្នុង​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

​មន្ដ្រីនគរបាល​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា សង្ស័យ​មាន​គ្នា​៣​នាក់ ទី​១-​ឈ្មោះ​.​ឈ្មោះ សួន រី​ណា ហៅ​ធ្មេញ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ (​គេចខ្លួន​) ទី​-​ឈ្មោះ នុ​ន ផានិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ឃាត់ខ្លួន​) ទី​៣-​ឈ្មោះ សួន វិចិត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ឃាត់ខ្លួន​) ។ ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ខាងលើនេះ​ផងដែរ នគរបាល​បានធ្វើ​ការដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ចំនួន​៨​កញ្ចប់ ដាវ​៤​ដើម កាំបិត​សាំង​គីម​១​ដើម កាំភ្លើង​កែឆ្នៃ​៣​ដើម ស្លាក​លេខ​ម៉ូតូ​ចំនួន​៣ ម៉ូតូ​៤​គ្រឿង ម៉ាក​ឃ្លិ​ក​១​គ្រឿង ម៉ាកវ៉េវ​១​គ្រឿង ម៉ាក​MSX ២​គ្រឿង កុំព្យូទ័​រលេ​ថប​១​គ្រឿង​(​ខូច​) ទូរស័ព្ទដៃ​១៤​គ្រឿង ចង្កៀង​ម៉ូតូ​១៣ កុង​ទ័​រ​ម៉ូតូ​៣ ធុងសាំង​១ បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​៤ ឯកសណ្ឋាន​យោធា​៥ កង់​ម៉ូតូ​៥​គ្រឿង សំបក​កង់​ម៉ូតូ​៣ នាឡិកា​១​ថង់​តូច​(​ខូច​) និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ ។​

​នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ប្រើ អំពើហិង្សា​ដោយ​វាយ ទៅលើ ជនរងគ្រោះ បណ្ដាល​ឲ្យ​មាន​របួសស្នាម​។ ជនរងគ្រោះ​ទ្រាំ​មិនបាន នូវ​ទង្វើ​របស់​ប្ដី (​ជនសង្ស័យ​) បាន​ទៅប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភូមិធំ ។ នៅ​ថ្ងៃទី​១៧​កុម្ភៈ​២០១៩ វេលា​ម៉ោង​៩.០០​នាទី កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​តាម​ស្វែងរក​ជនសង្ស័យ ដោយ​ជនរងគ្រោះ បានចង្អុលបង្ហាញ​ថា ជនសង្ស័យ​នៅក្នុង​ផ្ទះ កម្លាំង​ប៉ុស្តិ៍ បាន​បង្កើត​គណៈកម្មកា​រ​ដោយមាន​ការ​​ចូលរួម​ពី​ក្រុមប្រឹក្សាឃុំ ភូមិធំ លោក​មេភូមិ​រទាំង​ត្បូង និង​ជនរងគ្រោះ បាន​ចូល ដើម្បី​ត្រួតពិនិត្យ​ឆែកឆេរ ក្នុងផ្ទះ​របស់​ជនសង្ស័យ ក្នុង​គោលបំណង រក​ជនសង្ស័យ​តែ​រក​មិនឃើញ ដោយ​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។ ក៏​ស្រាប់តែ​ឃើញ​ថ្នាំញៀន​ចំនួន​៨​កញ្ចប់ និង​ឧបករណ៍ សម្រាប់ធ្វើ​សកម្មភាព​ឆក់​ប្លន់ ជាច្រើន រួមទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ បាន​២​នាក់​ខាងលើ ជាប់​ពាក់ព័ន្ធ​ថ្នាំញៀន យកមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ជនសង្ស័យ ដែល​រត់គេចខ្លួន ត្រូវបាន​នគរបាល ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​ចាត់ការ​បន្ដទៀត ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×