Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ពិនិត្យមើល​ទណ្ឌិត​ជា​ស្ត្រី កំពុង​ជាប់​ឃុំឃាំង គឺ​ត្រូវ​រៀបចំ​កាត់ទោស និង​បន្ធូរ​បន្ថយទោស ព្រោះ​ស្ត្រី​អ្នកទោស​មួយចំនួន កំពុង​ប្រឈម នឹង​បញ្ហា​ជាច្រើន​

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក និង​ជំរុញ​ឲ្យ​ក្រសួង​កិច្ចការនារី និង​ក្រសួងយុត្តិធម៌ ត្រូវ​ពិនិត្យមើល​ទណ្ឌិត​ជា​ស្ត្រី ដែល​កំពុង​ជាប់​ឃុំឃាំង គឺ​ត្រូវ​រៀបចំ​កាត់ទោស និង​បន្ធូរ​បន្ថយទោស​ឲ្យ​បាន​លឿន ព្រោះ​ស្ត្រី​អ្នកទោស​មួយចំនួន កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចជា មានកូន​ក្នុងបន្ទុក ដែល​ត្រូវ​ចិញ្ចឹម​មើលថែ ហើយ​ត្រូវបាន​ប្តី​បោះបង់ចោល​ជាដើម ​។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់ “​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​” ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ​គឺ​ត្រូវបាន​រៀបចំឡើង​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ និង​ការអនុវត្ត​រាល់​អនុសាសន៍​ទាំងឡាយ​លើ​ការងារ​របស់ “​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​” ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព ឋានៈ តួនាទី ជាពិសេស​ការចូលរួម​ដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​នានា​របស់​ស្ត្រី​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​កសាង​និង​អភិវឌ្ឍ​សង្គមជាតិ​ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​ការរីកចម្រើន​លូតលាស់​នៃ​សេដ្ឋកិច្ចកម្ពុជា ដែលមាន​កំណើន ៧,៥​ភាគរយ ដោយមាន​ការឃ្លាំមើល​និង​វាយតម្លៃ​ផងដែរ​ពី World Bank និង IMF​។ កត្តា​នេះ គឺ​បានមក​ដោយ​កម្ពុ​ជាមាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ល្អ​។ កម្ពុជា​នៅតែ​ប្រកាន់​ជំហរ និង​ត្រូវតែ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​ឲ្យ​បាន​រឹងមាំ​ល្អ ដើម្បី​បន្ត​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​ត​ទៅមុខទៀត​។ សម្តេច​តេ​ជោ បាន​លើក​បង្ហាញ​ជាក់ស្តែង ចំពោះ​ប្រទេស​មួយចំនួន ដែល​កំពុងមាន​សង្គ្រាម​និង​អសន្តិសុខ​ដូចជា ប្រទេស​អៀ​រ៉ា​ក់​, សៀ​រី​, យ៉េ​ម៉ែន​, លី​បៀ ,​ម៉ាលី និង​អាហ្វ្រិក​កណ្តាល​ជាដើម ដែល​កំពុង​ធ្វើ​ឲ្យ​ស្ត្រី និង​កុមារ​ទទួលរង​គ្រោះ​និង​បាត់បង់​អស់​ឱកាស​។ ចំពោះ​កម្ពុជា​វិញ គឺ​យើង​មិនត្រូវ​ឲ្យ​ស្ត្រី និង​កុមារ​បាត់បង់​ឱកាស​ណា​មួយ ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គមជាតិ​ឡើយ​។ សព្វថ្ងៃនេះ នៅក្នុង​សហគ្រាស​ធន់​តូច​និង​មធ្យម ដែល​បាន​ចុះបញ្ជី​ជាង​១៥៦.៨៥០ គឺមាន​ស្ត្រី​ក​គ្រប់គ្រង​ធ្វើការ​ប្រមាណ ៨.២២៨ ហើយ​ចំពោះ​រោងចក្រ​កាត់ដេរ​វិញ គឺមាន​ចំនួន​ស្ត្រី​បម្រើ​ការងារ​ប្រមាណ​ជាង ៩០​ភាគរយ ដែល​ទទួលបាន​ប្រាក់ខែ​សម​មរ​ម្យ នឹង​អត្ថប្រយោជន៍​ជាច្រើន​ថែមទៀត ​។​

​ជាមួយគ្នានេះ​ផងដែរ កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ដែល​បានចាប់ផ្តើម​អនុវត្ត​មុនគេ ចំពោះ​ស្ត្រី​ដែលជា​កម្មការិនី​មាន​ផ្ទៃពោះ​។ រាជរដ្ឋាភិបាល​កម្ពុជា បានគិត​គូ​ចំពោះ​ម៉ោង​ចេញ​-​ចូល និង​ម៉ោង​សម្រាក​ចំពោះ​កម្មការិនី ដែល​ទទួលបាន​ការពិនិត្យ​ផ្ទៃពោះ ដោយ​មិន​គិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ព្រមទាំង​ទទួលបាន​ថវិកា ក្នុងពេល​សម្រាលកូន​ទៀតផង​។ ជាពិសេស​ទៀត​នោះ គឺ​ក្នុងពេល​សម្រាលកូន គឺ​បាន​ឈប់សម្រាក​រយៈពេល ៣​ខែ ហើយ​ទទួលបាន​ប្រាក់ខែ​១២០​ភាគរយ​ទៀតផង​។ នៅពេលដែល​រដ្ឋាភិបាល មាន​ចំណូល​កាន់តែ​ខ្ពស់ គឺ​នឹង​បន្ថែម​អត្ថប្រយោជន៍ ដល់​ស្ត្រី​កាន់តែច្រើន​ថែមទៀត​ ។​

​ទាក់ទង​នឹង​វិស័យ​អប់រំ​វិញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​ស្ត្រី បាន​បន្ត​ការសិក្សា​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ធនធានមនុស្ស​របស់​យើង កាន់តែ​សម្បូរបែប​។ ក្នុងការ​ប្រឡង​បាក់​ឌុប​កន្លងមក គឺ​យើង​សង្កេតឃើញ​ចំនួន​សិស្ស​ជា​ស្ត្រី ប្រឡង​បាន​និទ្ទេស​ល្អ ច្រើនជាង​សិស្ស​បុរស​។ ទោះបី​បរិមាណ​សិស្ស​ជា​ស្ត្រី មិនទាន់បាន​ស្មើនឹង​ចំនួន​សិស្ស​ជា​បុរស​ក៏ដោយ គឺ​យើង​សង្កេតឃើញថា គម្លាត​នេះ​កំពុង​កាន់តែ​រួម​តូច​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ អំពី​ការចំណាយ​ថវិកា ប្រមាណ​ជាង ២៣០​លាន​ដុល្លារ​កន្លងមក លើ​វិស័យ​អប់រំ គឺមាន​ចំនួន​ប្រមាណ​ពី ៦០​ទៅ​៧០​លាន​ដុល្លារ ត្រូវបាន​យកមក​កសាង​លំនៅដ្ឋាន ផ្ទះ​ស្នាក់នៅ​របស់​កូនសិស្ស និង​គ្រូ​ប​បង្រៀន នៅតាម​សាលារៀន​ទូទាំងប្រទេស ដើម្បី​លើកទឹកចិត្ត​ឲ្យ​សិស្សស្រី មានឱកាស​បាន​បន្ត​ការសិក្សា ឲ្យ​បាន​ច្រើន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជំរុញ​ឲ្យ​មានការ​បណ្តុះបណ្តាល​ផ្សេងៗ ដល់​ស្ត្រី​តាមរយៈ​ការបើក​វគ្គ​សិក្សា​ចំណេះដឹង និង​ជំនាញ​ផ្សេៗ ដើម្បី​បង្កើន​សម​ត្ថិ​ភាព​បន្ថែម​ដល់​ស្ត្រី​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ថា មន្ត្រី​ដែល​បានតែងតាំង​ថ្មីៗ ក្នុង​អណ​ត្តិ​នេះ គឺ​ត្រូវតែ​ផ្តល់​ការងារ​ឲ្យ​ពួកគេ​ធ្វើ មិនមែន​តែងតាំង ហើយ​ទុក​ឲ្យ​នៅ​ទំនេរ​នោះទេ ជាពិសេស​ស្ត្រី​។ ចំពោះ​ការចូលរួម​របស់​ស្ត្រី ក្នុង​ក្របខ័ណ្ឌ​ជាមួយ​អង្គការសហប្រជាជាតិ នៅក្រៅ​ប្រទេស​វិញ គឺ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង ឯកឧត្តម ប៉ុល សារឿន បង្កើន​ការយកចិត្តទុកដាក់ ជ្រើសរើស​ទា​ហ៊ាន និង​មន្ត្រី​ជំនាញ​ជា​ស្ត្រី ឲ្យ​បាន​ច្រើន​ថែមទៀត រួមទាំង​មន្ត្រី​ជំនាញ និង​គ្រូពេទ្យ សម្រាប់​យកទៅ​ធ្វើការ​នៅ​មន្ទីរពេទ្យ ដែល​កម្ពុជា កំពុង​ប្រតិបត្តិការ នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​។​

​នៅ​ថ្ងៃនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​អំពី​អាយុ មន្ត្រីរាជការ​ដែល​ត្រូវ​ចូលនិវត្តន៍ គឺ​ត្រូវ​កំណត់​យក​ត្រឹម​អាយុ ៦០​ឆ្នាំ​។ សូម​ក្រសួង​មន្ទីរ​ទាំងអស់ ត្រូវអនុវត្ត​ឲ្យ​បាន​គ្រប់គ្នា​។ ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​ទន់ខ្សោយ ឲ្យ​កាន់​តែមាន​ស​ប្រសិទ្ធភាព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ពិចារណា​ក្នុងការ​បង្កើត “​ក្រុម​មេធាវី​ការពា​ក្តី​” ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់ របស់​សម្តេច​តេ​ជោ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដែលជា​ស្ត្រី​ក្រីក្រ​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក និង​ជំរុញ​ឲ្យ​ក្រសួង​កិច្ចការនារី និង​ក្រសួងយុត្តិធម៌ ត្រូវ​ពិនិត្យមើល​ទណ្ឌិត​ជា​ស្ត្រី ដែល​កំពុង​ជាប់​ឃុំឃាំង គឺ​ត្រូវ​រៀបចំ​កាត់ទោស និង​បន្ធូរ​បន្ថយទោស​ឲ្យ​បាន​លឿន ព្រោះ​ស្ត្រី​អ្នកទោស​មួយចំនួន កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចជា មានកូន​ក្នុងបន្ទុក ដែល​ត្រូវ​ចិញ្ចឹម​មើលថែ ហើយ​ត្រូវបាន​ប្តី​បោះបង់ចោល​ជាដើម​។ ត្រូវ​ពិនិត្យ​សម្រួល​ព្យួរទោស ដោះចេញ​ឲ្យ​ពួកគាត់​មាន​សេរីភាព​ឡើងវិញ ប្រកបដោយ​ការយោគយល់ និង​អធ្យាស្រ័យ​ដល់​ស្ត្រី​ទាំងនោះ​។ គឺ​ត្រូវ​ដោះស្រាយ​លើកលែង​សម្រួល​ទោស ដោយ​មិន​រង់ចាំតែ​ថ្ងៃបុណ្យ​ទាន​ឡើយ ជាពិសេស​មុនពេល​ចូលឆ្នាំ​ខ្មែរ ២០១៩ នេះ​គឺ​ត្រូវ​រៀបចំ​កាត់ទោស​ផ្តល់​សេរីភាព​អោយ​ពួកគាត់​បាន​ទៅផ្ទះ​វិញ ។​

​នៅក្នុង​ឱកាស​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​សារជាថ្មី​នូវ​អនុសាសន៍​សំខាន់​ចំនួន ១១ ចំណុច ដើម្បី​លើ​កម្ពស់​ការចូលរួមរ​បស់​ស្ត្រី ឲ្យ​ទទួលបាន​នូវ​ការរីកចម្រើន និង​ផលប្រយោជន៍ កាន់តែ​ច្រើនឡើង​ថែមទៀត នៅក្នុង​សង្គម​៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×