Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មការិនី​រោងចក្រ​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ជួល សង្ស័យថា ប្ដី​ជា​អ្នក​សម្លាប់​

spot_img

​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ជា​កម្មការិនី​រោងចក្រ ត្រូវបាន​គេ​សម្លាប់​នៅ​ក្នុង​បន្ទប់​ជួល​រហូត​ឡើង​ស្អុយ​ជះក្លិន​ចេញមកក្រៅ​បន្ទប់ ទើប​មាន​ការភ្ញាក់ផ្អើល ហើយ​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ កំពុង​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ចាប់ខ្លួន​ឃាតករ ហើយ​បាន​ដាក់​ការសង្ស័យ​ថា​ទំនងជា​ប្តឹង​របស់​នាង ជា​អ្នកប្រព្រឹត្ត​។​

​មន្ដ្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់ឲ្យដឹង​ថា សព​ស្ដ្រី​រងគ្រោះ ឈ្មោះ ព្រីម បូ​ផា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ QMI ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។ សព​របស់​ជនរងគ្រោះ​ត្រូវបាន​ប្រទះឃើញ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៤២ ជាន់​ទី​៣ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ការបញ្ជាក់​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ជា សោភា បានឲ្យដឹងថា ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​កូន​ពីរ​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤២ ជាន់​ទី​៣ ប្រហែល​ពី​សប្ដាហ៍​មក​ហើយ ហើយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​មាន​ការឈ្លោះប្រកែក​គ្នា​រហូត ដោយឡែក​ថ្ងៃកើតហេតុ​ខាង​លើ​អ្នក​ជួល​នោះ មិនទាន់​បាន​ឲ្យ​លុយ​ថ្លៃ​បន្ទប់ ខ្លួន​បាន​ឡើង​មក​មើល​ឃើញ​បន្ទប់​នោះ​ចាក់សោ​សូលិច​ពី​ខាងក្រៅ ហើយ​មាន​ធំក្លិន​ស្អុយ ទើប​ខ្លួន​បាន​ហៅ​ឪពុក​បង្កើត មក​ជួយ​កាត់​មេ​សោរ ក្រោយ​ពី​កាត់​សោ​រួច​ទើប​ដឹងថា មាន​មនុស្ស​ដេកស្លាប់​នៅ​ក្នុង​បន្ទប់​ជួល។

​បើ​តាម​មន្ដ្រី​នគរបាល សព​ជា​ស្ត្រី​មាន​សភាព​ហើម​ស្អុយ មាន​រយះ​ត្រចៀក​ខាងឆ្វេង​មុខ​ខ្មៅ ហើមរលួយ ស្លៀក​ខោអាវ​ពណ៌​ត្រួយ​ចេក​មួយឈុត មាន​ខ្នើយ​គ្រប​មុខ សណ្ដូកជើង​ក្បាល​ទៅ​ជញ្ជាំង​សណ្ដប់​ភួយ​។ សន្និដ្ឋាន​តាម​ការបញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន បានឲ្យដឹងថា សព​ស្លាប់ ដោយសារ​អំពើ​ឃាតកម្ម​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×