Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម បានចាត់ទុក​ការកំណត់​អត្តសញ្ញាណ​បុគ្គល​ឲ្យ​បានច្បាស់លាស់

spot_img

​ភ្នំពេញ ​៖​ នៅ​ព្រឹក ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់ទិស​ការងារ​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ហៅ​កាត់​ថា គ​.​ជ​.​ដ​.​អ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ នឹង​ផ្ដោតលើ​របៀបវារៈ​សំខាន់ៗ រួមមាន​៖ ការអនុម័ត​កំណត់ហេតុ​អង្គប្រជុំ​លើក​ទី​២​របស់ គ​.​ជ​.​ដ​.​អ​។ ការពិនិត្យ​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ ស្ដីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​អត្តសញ្ញាណ​កម្ម​ឆ្នាំ​២០១៧ -២០២៦ ។​របាយការណ៍​ស្ដីពី​ការវាយតម្លៃ ការអនុវត្ត​សាកល្បង​ច្រកចេញចូល​តែមួយ សេវា​អត្តសញ្ញាណ​កម្ម នៅ​សាលាឃុំ សង្កាត់ ក្នុង​ខេត្ត​កែប និង​ខេត្តកំពត ។ របាយការណ៍​សង្ខេប ស្ដីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី អនុ​ត្រា​នុ​កូ​ល​ដ្ឋា​ន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម និង​បញ្ហា​ផ្សេងៗ​ ។​

​អំពី​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​អត្តសញ្ញាណ​កម្ម​ឆ្នាំ​២០១៧ -២០២៦ ក្រុមការងារ បាន​អនុវត្ត​ក្នុងដំណាក់កាល​ទី​១ រួមមាន ការរៀបចំ​គោលនយោបាយ និង​ក្របខណ្ឌ​ច្បាប់ បង្កើត​ប្រព័ន្ធ​រួម​អត្តសញ្ញាណ​កម្ម​ប្រជាជន ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ និង​ប្រព័ន្ធ​សញ្ជាតិ ​។

​បើតាម​រា​បាយ​ការណ៍ នៅក្នុង​ដំណាក់កាល​ទី​១​ដូច​បាន​រៀបរាប់​នេះ ក្រុមការងារ​អគ្គនាយកដ្ឋាន បាន​ផ្ដោត​ការយកចិត្តទុកដាក់​ជា​ចម្បង​លើ​កិច្ចការ​សំខាន់ៗ​២ គឺ​ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ចុះបញ្ជី​ការងារ​អត្តសញ្ញាណ​កម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។​

​ចំណែក​ការអនុវត្ត​សាកល្បង​ច្រកចេញចូល​តែមួយ សេវា​អត្តសញ្ញាណ​កម្ម នៅ​សាលាឃុំ សង្កាត់ ក្នុង​ខេត្ត​កែប និង​ខេត្តកំពត​វិញ របាយការណ៍​បាន​ឲ្យ​ដឹងថា ការដាក់​ឲ្យ​ដំណើរការ​សាកល្បង ច្រកចេញចូល​តែមួយ​នូវ​សេវា​អត្តសញ្ញាណ​កម្ម នៅ​ថ្នាក់ឃុំ​សង្កាត់​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ប្រសិទ្ធភាព​សេវាសាធារណៈ ហើយ​តាម​ការស្ទង់មតិ ពលរដ្ឋ​ភាគច្រើនបំផុត​បាន​សម្ដែង​ការពេញចិត្ត​ខ្លាំង បន្ទាប់ពី​សេវា​ទាំងនេះ​ត្រូវបាន​ប្រមូលផ្ដុំ​នៅ​កន្លែង​តែមួយ និង​នៅ​កៀក​ពួកគាត់​។​

​ក្នុង​កិច្ចប្រជុំ​នេះ ក្រុមការងារ​បាន​លើក​សំណូមពរ​ឲ្យ​មានការ​គាំទ្រ​ខាង​បច្ចេកទេស ការអភិវឌ្ឍ​សមត្ថភាព​បន្ថែម និង​ការខិតខំ​កែលម្អរ​ការងារ​នេះ​ឲ្យ​បានសម្រេច​ជោគជ័យ​នៅ​ឃុំ​សង្កាត់​ដែល​បាន និង​ពុង​អនុវត្ត​សាកល្បង បន្ត​ពង្រីក​យន្តការ​នេះ​សម្រាប់​អនុវត្ត​នៅតាម​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​ទៅតាម​លទ្ធភាព ស្នើសុំ​ឲ្យ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ម៉ាស៊ីន​មេ ជាវ​អាជ្ញា​បណ្ណ​កម្មវិធី​សូ​ស​ហ្វែ​រ និង​កែលម្អ​ប្រព័ន្ធ​កំពុង​ប្រើប្រាស់ និង​បន្ត​សិក្សា​លទ្ធភាព​ភ្ជាប់​ប្រព័ន្ធ​នេះ​ជាមួយ​ប្រពន្ធ​ចុះបញ្ជី​អ្នកជំងឺ​របស់​ក្រសួងសុខាភិបាល​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចាត់ទុក​ការកំណត់​អត្តសញ្ញាណ​បុគ្គល​ឲ្យ​បានច្បាស់លាស់ គឺជា​កិច្ចការ​ស្នូល​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវខិតខំ​ដោះស្រាយ​ឲ្យ​បាន​សមស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​របស់​ក​ម្ពុ​ជា និង​កា​រត​ព្វ​កិច្ច​អន្តរជាតិ ។

​សម្ដេច​ក្រឡាហោម ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ តែងតែ​ផ្ដល់​អាទិ​ភាពជា​ចម្បង​លើ​កិច្ចខិតខំ​ដោះស្រាយ និង​ជំរុញ​ការងារ​អត្តសញ្ញាណ​កម្មនេះ ឲ្យ​ឈាន​ទៅមុខ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​អត្តសញ្ញាណ​កម្ម ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​រួច​ ៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×