Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួត​បង្កើត​ម៉ូត​សក់ កំពុង​អង្រួន​កោះ​ទឹក​ក្តៅ​នៅ​កាណាដា​!

spot_img

…​លទ្ធផល​នឹងត្រូវ​បានប្រកាស​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ។ អ្នកមាន​ឱកាស​គួរ​សាកល្បង​ទេពកោសល្យ​មើល!

​រីឯ​របៀប​បង្កើត “​ម៉ូត​សក់​” ពិតជា​ងាយ​ណាស់ ហើយ​អ្នក​គ្រាន់តែ​ត្រាំ​សក់​ក្នុង​ជ្រោះ​ទឹក​ក្តៅ​ប្រមាណ ៤២​ដឺ​ក្រេ​សេ រួច “​អើត​ក្បាល​”​ឡើងលើ​ផ្ទៃ​ទឹក (​ឲ្យ​ផុត​សក់​ដែល​បាន​ត្រៀម​) នោះ​សីតុណ្ហភាព​បរិយាកាស​ដល់​ទៅ -15​ដឺ​ក្រេ​សេ និង​បង្ក​ទម្រង់​សក់​ដែល​អ្នក​ត្រៀម​…​ភ្លាមៗ ពេលនោះ​អ្នក​ថតរូប​ស្នើ​ឲ្យ​គណៈកម្មការ​ប្រកួត ។​

​អ្នកគ្រប់គ្រង​ជ្រោះ​ទឹក​ក្តៅ Andrew Umbrich  ពោលថា ៖ គោលបំណង​នៃ​ការប្រកួត​គឺ​ស្វែងរក​អ្នក​ច្នៃប្រឌិត​ទម្រង់​សក់​ចម្លែក ហើយ​ស្អាត​ជាងគេ ។ ប្រការនេះ​ទាមទារ​ការ​ប៉ិនប្រសប់​ខ្លះៗ បូកផ្សំ​នឹង​សំណាង​ផងដែរ ។ ព្រោះថា ពុំមែន​ពេលណា​ក៏​សក់​អាច​ត្រូវ​បង្កក​បានយូរ ឲ្យ​អ្នក “​កែសម្រួល​” និង​ថតរូប​ឡើយ ។​

​យើងខ្ញុំ​នឹង​ជ្រើស​យក​អ្នកឈ្នះ ៣​រូប នា​ចុងខែ​មីនា​ខាងមុខ ។ អ្នកឈ្នះ​ទទួលបាន​ទឹកប្រាក់ ៧៥០ USD និង​ប័ណ្ណសមាជិក​មានតម្លៃ​ប្រមាណ ១០០ USD ។​

​ចាំ​អី​ទៀត ! អ្នក​ទាំងឡាយ​ដែលមាន​ឱកាស​…!

​ប្រិយមិត្ត​ទស្សនា​រូបភាព​នា​ឆ្នាំមុនៗ !

​ចន្ទ្រា

spot_img
×