Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា ចាន់តូ ៖ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹងសមត្ថភាព​សាខា​រាជធានី​-​ខេត្ត​ជា​បន្តបន្ទាប់ ទាំងនេះ​ដោយសារ​កត្តា សុខសន្តិភាព​និង​ស្ថិរភាព​នយោបាយ​យ៉ាងរឹងមាំ​ក្រោម​ការដឹកនាំ​របស់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា

spot_img

​ខេត្តស្វាយរៀង ៖ លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​ជាតិ​នៃ​កម្ពុជា​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ​១៤​កើត​ខែមាឃ​ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ក​ម្ភះ ឆ្នាំ​២០១៩​នេះ បាន​មានប្រសាសន៍ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹងសមត្ថភាព​សាខា​រាជធានី​-​ខេត្ត​ជា​បន្តបន្ទាប់ ទាំងនេះ​ដោយសារ​កត្តា សុខសន្តិភាព​និង​ស្ថិរភាព​នយោបាយ​យ៉ាងរឹងមាំ​ក្រោម​ការដឹកនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​មាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ជាក់ស្តែង​នៅថ្ងៃនេះ អគារ​ធនាគារជាតិ​នៃ​កម្ពុជា សាខា​ខេត្តស្វាយរៀង​ត្រូវបាន​កសាងឡើង និង​ដាក់ឱ្យ​ដំណើរការ នៅពេលនេះ​គឺជា​សមិទ្ធផល​ថ្មី​ដែល​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​រីកចម្រើន​សេដ្ឋកិច្ច ក៏ដូចជា​លើក​សោភ័ណភាព​ខេត្ត នឹង​ជាឃ្លាំង​យ៉ាងរឹងមាំ​ក្នុងការ សម្រួល​ចរាចរណ៍​សាច់ប្រាក់ និង​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​។​

​លោក ជា ចាន់តូ បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​សម្ពោធ​អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តស្វាយរៀង ព្រមទាំង​មានការ​អញ្ជើញ​ចូល​ចូលរួម​ផងដែរ​ពី​សំណាក់​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣ និង​លោក លោកស្រី អភិបាលក្រុង​/​ស្រុក​ទាំង​៨ សិស្សានុសិស្ស​វិទ្យាល័យ​ស្វាយរៀង និស្សិត​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ យុវជន​សស​យក​.​ខេត្ត យុវជន​កាយ​រឹទ្ធ យុវជន​កាក​ទបាទ​ក្រហម និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​សរុប​ប្រមាណ​៦០០​នាក់​។​

​នៅក្នុង​ឪ​កាស​នេះ​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​ថ្លែង​ពី​ស្ថានភាព ភូមិសាស្ត្រ​និង​ការរីកចម្រើន​របស់​ខេត្តស្វាយរៀង និង​ការប្រកបមុខរបរ​រ​បស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ ផលិតកម្ម​កសិកម្ម និង​ដំណាំ​ក​សិ​-​ឧស្សាហ​កម្ម ដោយ​អនុវត្តតាម​យុត្តិសាស្ត្រ​ចតុកោណ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើអោយ​ខេត្តស្វាយរៀង​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធិ​ចក្រ និង​អាណាចក្រ ។

​លោក​បាន​បន្តទៀតថា ៖ ក្នុងនាម​អភិបាលខេត្ត​ស្វាយរៀង លោក​សូម​ចូលរួម​អបអរសាទរ​ពិធី​សម្ភោ​ធ​ដាក់ អោយ​ដំណើរការ​អាគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តស្វាយរៀង​ដែល​កន្លងមក​បាន ចូលរួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការសហការ​សម្របសម្រួល​លើ​ផ្នែក​ក្របខ័ណ្ឌ​ច្បាប់ និង​ក្របខ័ណ្ឌ​បច្ចេកទេស​ធ្វើអោយ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​ខេត្ត​មានដំណើរ​ការ​ដោយ​រលូន ស្តែងឡើង​តាមរយះ​ការបោះ​ទីតាំង​ធ្វើ​សកម្មភាព​ក្នុង​វិស័យនេះ​មាន​រហូតដល់​៧៦​កន្លែង​នៅ​ទូទាំង​ខេត្តស្វាយរៀង​។

​គួរ​រំលឹក​ឡើងវិញ​ថា ៖ ប្រវត្តិ​សង្ខេប​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តស្វាយរៀងៈ ក្រោយ​ថ្ងៃជ័យ​ជម្នះ ៧ មករា ១៩៧៩ លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​បង្កើត​ឡើងវិញ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​១៩៧៩ ដោយ​យក​អគារ​ចាស់​ដែល​ធ្វើ​ប្រតិបត្តិការ​ឥណទាន​ក្នុងសម័យ​សាធារណៈរដ្ឋ​ខ្មែរ (១៩៧០-១៩៧៥) ដែលមាន​សភាព​ប្រេះ​ទ្រុឌទ្រោម​យកមក​ធ្វើជា​អគារ​ធនាគារ​។ កាលនោះ​មាន​ឈ្មោះថា ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង ដែលមាន​ទីតាំងនៅ​ភូមិ​លេខ​៣ ឃុំ​លេខ​១ ទី​រួម​ខេត្តស្វាយរៀង មាន​មន្ត្រី​-​បុគ្គលិក​សរុប​ចំនួន​១៥​នាក់​តែប៉ុណ្ណោះ​។ ពេលនោះ​ធនាគារ​ពុំទាន់​មាន​សកម្មភាព​និង​ធ្វើ​ប្រតិបត្តិការ​នៅឡើយ​ទេ​មន្ត្រី​-​បុគ្គលិក​ពុំទាន់​មាន​ប្រាក់បៀវត្សរ៍ ប្រចាំខែ​មានតែ​របប​ឧបត្ថម្ភ​ជា​អង្ករ​ប្រេងកាត​សាប៊ូ និង​បារី​ ។

​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៨០ រូបិយវត្ថុ​ជាតិ​ថ្មី​ត្រូវបាន​បោះផ្សាយ និង​ដាក់​ឲ្យ​ធ្វើចរាចរ​ឡើងវិញ នៅពេលនោះ ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង បានចាប់ផ្តើម​អនុវត្ត​សកម្មភាព និង​ធ្វើ​ប្រតិបត្តិការ ដោយផ្ទាល់ ដើរតួនាទី​ជា​ភ្នាក់ងារ​កេណ្ឌ​ប្រមូលប្រាក់​បញ្ញើ​សញ្ជ័យ ជា​បេឡា​របស់​រដ្ឋ ផ្តល់​ឥណទាន​រយៈពេល​ខ្លី និង​ឥណទាន​រយៈពេល​វែង ឲ្យ​ខ្ចី​ទៅលើ​វិស័យ​កសិកម្ម​ស្តារ​ដី​អាជីវកម្ម ពាណិជ្ជកម្ម និង​សិប្បកម្ម​។​

​ដោយ​ឃើញ​ពី​ការអភិវឌ្ឍន៍​នៃ​ប្រទេសជាតិ​រដ្ឋាភិបាល​ក៏បាន​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​ពី​របប​សេដ្ឋកិច្ច ផែនការ​ប្រមូលផ្តុំ​ទៅជា​របប​សេដ្ឋកិច្ច​ទីផ្សារសេរី​វិញ នៅពេលនោះ​ប្រព័ន្ធ​ធនាគារ​ក៏ត្រូវ​បានចាប់ផ្តើម​ធ្វើ កំណែ ទម្រង់​ផងដែរ​។ ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង បាន​ប្តូរ​ឈ្មោះ​ទៅជា ធនាគារ​ឯកទេស ខេត្តស្វាយរៀង វិញ​ក្នុង​ឆ្នាំ​១៩៨៩ ដោយ​ធ្វើ​សកម្មភាព​តាម​របប​ស្វ័យ​ភិ​បាល សេដ្ឋកិច្ច នៅក្នុង​ដែនដី​របស់ខ្លួន ដើម្បី​បំពេញ​មុខងារ​ក្នុង​ការជួយ​ស្តារឡើងវិញ​នូវ​មុខរបរ​កសិកម្ម ពាណិជ្ជកម្ម និង​សិប្បកម្ម​។ ដោយមាន​ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច និង​អនុវត្តតាម​កម្មវិធី​កំណែទម្រង់ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែល​ប្រើប្រាស់​ប្រព​ន្ធ័​ធនាគារ​សម្រាប់​បើកប្រាក់​បៀវត្សរ៍ ជូន​មន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​និង​ដើម្បី​លើកកម្ពស់​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មកលើ​ប្រព័ន្ធ​ធនាគារ​។ ដូចនេះ​ឯកឧត្តម​អគ្គទេសាភិបាល និង​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​បានសម្រេច​ធ្វើការ​សាងសង់​អគារ​ថ្មី ក្នុង​ឆ្នាំ​១៩៨៨ ជំនួស​អគារ​ឥណទាន​ចាស់ ដែលមាន​សភាព​ទ្រុឌទ្រោម ​។​

ក្រោយពី​សាងសង់​រួច​ក្នុង​ឆ្នាំ​១៩៨៩ ក៏បាន​ប្តូរ​ទីតាំង​ធនាគារ​ចាស់ ដែល​ស្ថិតនៅ​ភូមិលេខ​៣ ឃុំ​លេខ​១ ទី​រួម​ខេត្ត ផ្ទេរ​មក​នៅ​ភូមិ​សាលាស្រុក​ចាស់ សង្កា​ក់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង ដែលជា​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តស្វាយរៀង មាន​ទំហំ​ដី ២,៥៣៥​ម​២​និង​អគារ​ទីស្នាក់ការ​ទំហំ ៦៦៨​ម​២ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×