Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​កង​យោធា​ប្រចាំ​ស្រុក​ជើងព្រៃ​ម្នាក់​យក​គ្រាប់បែកដៃ​បោក​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុងផ្ទះ​

spot_img

ខេត្ត​កំពង់ចាម ​៖ អតីត​យោធា​ម្នាក់ ដែល​ជា​មនុស្ស​បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួនឯង កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច បានឲ្យដឹងថា អតីត​យោធា ដែល​ធ្វើ​អត្តឃាត​ខ្លួន​នោះ ឈ្មោះ ថូ​យ យង់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រូង ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។​គាត់ ជា​អតីត​យោធា​(​គ​៤) ប្រចាំ​ស្រុក​ជើងព្រៃ ចន្លោះ​ឆ្នាំ​១៩៨៤-១៩៨៥ ធ្លាប់​រងរបួស​ក្នុង​សង្គ្រាម​បណ្ដាល​រហូត​កើត​តេតាណូស​មើល​មិនជា​។​

​សមត្ថកិច្ច បន្ត​ឲ្យដឹងថា ជនរងគ្រោះ ជា​មនុស្ស​ប្រមឹក​រាល់ថ្ងៃ និង​មាន​ជំងឺ​តេតាណូស​ប្រចាំកាយ នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ បាន​យក​គ្រាប់បែកដៃ​ប្រភេទ​(​ផ្លែ​ទឹកដោះ​)​របស់ ខ្លួន ហើយ​យក​មក​បំផ្ទុះ​សំលាប់​ខ្លួន​នៅ​និង​ផ្ទះ ខណៈពេល​ដែល​ប្រពន្ធ​កូន​មិន​នៅផ្ទះ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×