Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ការងារ​ល្អ​បំផុត រាល់​ទំនាក់ទំនង​រីកចម្រើន​ជា​លំដាប់ អ្នក​នៅ​ជុំវិញ​សុទ្ធតែ​ស្រឡាញ់​រាប់អាន​បង្កលក្ខណៈ​ឲ្យ​សម្រេចបាន​តាម​ទិសដៅ​ដែល​បាន​គ្រោងទុក ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​បែរជា​ពុំ​ល្អ​អ្នក​ទាំង​២​កើតមាន​វិវាទ​នឹង​គ្នា​ដោយសារ​ម្នាក់ៗ​រវល់​នឹង​ការងារ​ពេក​គ្មាន​ពេលវេលា​ច្រើន​ឲ្យ​គ្នា ។ ចូរ​កុំ​ឲ្យ​ការងារ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៧​ពិន្ទុ ។ ម៉ោង​ល្អ ១៥h-១៧h ។ ពណ៌​សំណាង ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , វក , រកា ៕

​ឆ្នាំឆ្លូវ ៖ ការងារ​អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​អ្វី​រារាំង ។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី កុំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍​ព្រោះ​ងាយ​នឹង​បង្កទំនាស់​គំនុំ​គ្នា ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៣​ពិន្ទុ ។ ម៉ោង​ល្អ ១៥h-១៧h ។ ពណ៌​សំណាង ត្នោត , លឿង ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ៕

​ឆ្នាំខាល ៖ ការងារ​រីកចម្រើន លុយកាក់​សម្បូរ ។ អ្នកធ្វើ​ជំនួញ​ជួញដូរ​កាក់កប​បំផុត អ្នកធ្វើការ​ស៊ីប្រាក់ខែ​ក៏មាន​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់ ។ រឿង​មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ​សុភមង្គល ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៦​ពិន្ទុ ។ ម៉ោង​ល្អ ១១h-១៩h ។ ពណ៌​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​វិថី​ស្នេហា​របស់​អ្នក​ល្អប្រសើរ ។ អ្នកចេះ​តុល្យភាព និង​បែងចែក​ពេលវេលា​សម្រាប់​ការងារ និង​មនោសញ្ចេតនា​សមស្រប ចេះ​ថែទាំ​សុភមង្គល​ក្នុង​គ្រួសារ ។ អ្នក​ជួប​ឱកាសល្អៗ​ក្នុង​ការងារ មាន​អ្នក​ចាំ​ជួយ​យកអាសា​ពេល​ជួប​ការលំបាក ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៧​ពិន្ទុ ។ ម៉ោង​ល្អ ១៧h-១៩h ។ ពណ៌​សំណាង ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

​ឆ្នាំរោង ៖ អ្នក​គួរ​ប្រយ័ត្នប្រយែង​ក្នុង​ការងារ ព្រោះ​អាច​ជួប​ឧបសគ្គ​ច្រើន ។ ចូរ​ពិចារណា​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើការ​សម្រេចចិត្ត​អ្វីមួយ កុំ​ឲ្យ​ប្រញាប់ប្រញាល់ ។ អ្នកលក់ដូរ​អាជីវក​ម្ម​ថ្ងៃនេះ​មាន​លាភ​ចូល អាច​ពង្រីក​ថែម​របរ ។ រឿង​មនោសញ្ចេតនា​ពុំបាន​ល្អប្រសើរ អ្នក​ទាំង​២ ត្រូវ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើនជាង​មុន​សម្រាប់​គ្នា​។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ ៩h-១១h ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , វក , រកា ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​អ្នកនឹង​សម្រេចបាន​សមិទ្ធផល​មួយចំនួន​ក្នុង​ការងារ ។ អ្នក​ត្រូវបាន​ថ្នាក់លើ​កោតសរសើរ វាយតម្លៃ​ខ្ពស់ ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​មានការ​ខ្វែងគំនិត​គ្នា​ធ្ងន់ធ្ងរ ទាំង​២​នាក់​ក្បាលរឹង​ពុំ​ព្រមស្តាប់​គ្នា ហេតុនេះ​ពិបាក​ដោះស្រាយបាន​ទំនាស់ ។ អ្នក​នៅ​លីវ​នៅ​ពុំទាន់​រកបាន​ឱកាស​សមស្រប​ដើម្បី​សារភាព​ស្នេហ៍ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៩​ពិន្ទុ ។ ម៉ោង​ល្អ ៩h-១១h ។ ពណ៌​សំណាង ក្រហម​, ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក ៕

​ឆ្នាំមមី ៖ រឿង​មនោសញ្ចេតនា​ប្រកបដោយ​ភាពកក់ក្តៅ សុភមង្គល ។ ថ្ងៃនេះ​ក៏​ជា​ឱកាសល្អ​សម្រាប់​អ្នក​នៅ​លីវ​ឈាន​ថែម​មួយ​ជំហាន​ទៀត​ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា ។ ប៉ុន្តែ​បញ្ហា​លុយកាក់​បែរជា​មិនល្អ អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការសម្រេចចិត្ត​ពាក់ព័ន្ធ​ដល់​លុយ​ក​កាក់ មិនត្រូវ​វិនិយោគ​អំឡុង​ពេលនេះ ព្រោះ​អាច​ប្រឈម​ហានិភ័យ​ខាតបង់ ។ ការងារ​ល្អ​បំផុត គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​តាម​ផែនការ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ ១៧h-១៩h ។ ពណ៌​សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ​, ខាល ៕

​ឆ្នាំមមែ ៖ រឿង​មនោសញ្ចេតនា​ធ្លាក់ចុះ​ទំនាក់ទំនង​រវាង​គូស្នេហ៍​ជួបប្រទះ​ឧបសគ្គ​ធំ ធ្វើ​ឲ្យ​អ្នក​នឿយនាយ​និង​មាន​អារម្មណ៍​ទុក្ខព្រួយ ។ ការងារ​ក៏មាន​សញ្ញា​អស្ថិរភាព​ច្រើន អ្នក​ងាយ​ធ្វើការ​សម្រេចចិត្ត​ប្រញាប់ប្រញាល់​ខុសឆ្គង ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ ១៧h-១៩h ។ ពណ៌​សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

​ឆ្នាំវក ៖ ការងារ​រីកចម្រើន បាន​ការជួយជ្រោមជ្រែង​ពី​អ្នក​នៅ​ជុំវិញខ្លួន ហេតុនេះ​រាល់​ការលំបាក​ទាំង​អម្បាលម៉ាន​ក៏​អាច​ដោះស្រាយបាន​ក្នុងថ្ងៃនេះ ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៥​ពិន្ទុ ។ ម៉ោង​ល្អ ១៧h-១៩h ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

​ឆ្នាំរកា ៖ អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ជាង​ក្នុងការ​សម្រេចចិត្ត​ពាក់ព័ន្ធ​លុយកាក់ អាច​មនុស្ស​ដែល​អ្នក​ជឿទុកចិត្ត​តាំងពី​យូរ​មកហើយ​បែរជា​មានគំនិត​ចង់​បោកប្រាស់​អ្នក ។ ការងារ​ប្រព្រឹត្តទៅ​ជាធម្មតា​ពុំមាន​អ្វី​ប្រែប្រួល ។ រឿង​មនោសញ្ចេតនា​ពុំ​ល្អ អ្នក​ទាំង​២​មានរឿង​រកាំរកូស​មិន​ឈប់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៨​ពិន្ទុ ។ ម៉ោង​ល្អ ១៧h-១៩h ។ ពណ៌​សំណាង ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ , រោង ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​អ្នកនឹង​ទទួលបាន​ដំណឹង​រីករាយ​អំពី​លុយកាក់ ពិសេស​អ្នកលក់ដូរ​ធ្វើ​ជំនួញ​នឹង​ជួប​ឱកាស​អំណោយផល​ល្អ ទទួលបាន​ប្រាក់ចំណេញ​ហួស​ពី​ការ​ស្មាន ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ ពុំមាន​បញ្ហា​អ្វី​នឹង​គ្នា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ ៩h-១១h ។ ពណ៌​សំណាង ត្នោត , ស ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ៕

​ឆ្នាំកុរ ៖ អ្នក​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី ព្រោះ​អាច​បង្ក​ឥទ្ធិពល​មិនល្អ​ដល់​ការងារ ។ ទោះបីជា​សម្តី​អ​ចេតនា តែ​អ្នក​ស្តាប់​បែរជា​គិត​ផ្សេង ។ ជាងនេះទៀត​មាន​អ្នក​ច្រណែនឈ្នានីស​ចាំ​ចាប់កំហុស​អ្នកជា​និច្ច ។ រឿង​មនោសញ្ចេតនា​ក៏​មិន​ស្រួល ពេល​ត្រូវ​ប្រឈម​នឹង​ការសម្រេចចិត្ត​ដ៏​ឈឺចាប់ ។ ទំនាក់ទំនង​មនោសញ្ចេតនា​បងប្អូន​ស្មានថា​ផ្សាភ្ជាប់​យូរ​ឆ្នាំ តែ​បែរជា​ដោយសារ​ការយល់ច្រឡំ​តិចតួច​នាំ​ឲ្យ​ឃ្លាតឆ្ងាយ​ពីគ្នា​សន្សឹមៗ បន្សល់ទុក​របួស​ផ្លូវចិត្ត​ពិបាក​ផ្សះផ្សា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង​ល្អ ១៧h-១៩h ។ ពណ៌​សំណាង ប្រាក់ , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមី ៕​

spot_img
×