Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​ឡាវ

spot_img

​ភ្នំពេញ ​៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ធ្វើជា​សហប្រធាន​ជាមួយ​លោក សា​លើ​ម​នៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស​ឡាវ ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា និង​ឡាវ ចាប់ពី​ថ្ងៃទី​២១-២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វៀងចន្ទន៍ តប​តាម​ការអញ្ជើញ​របស់លោក សា​លើ​ម​នៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស​ឡាវ​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅ​រសៀល​ថ្ងៃទី​១៨​ខែកុម្ភៈ​នេះ បាន​បញ្ជាក់ថា លោក ប្រាក់ សុខុន នឹង​ពិភាក្សា​ជាមួយ​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត លើ​ទិដ្ឋភាព ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​គោលបំណង​ពង្រីក​វិសាលភាព និង​ជម្រៅ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​ទាំងអស់​ដែលមាន​សក្តានុពល​។ លោក​ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនទាន ជាមួយ​សម​ភាគី​ឡាវ លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍​រួម​ផងដែរ​។​

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​វៀងចន្ទន៍ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលជួប សម្តែង​ការគួរសម ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក​ប្រធានាធិបតី ប៊ុន​ញាំ​ង វរ​ជី​ត និង​លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​បើតាម​ក្រសួងការបរទេស ទស្សនកិច្ច​លើក​ទី​៣​នេះ ទៅកាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ របស់លោក​ឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈ​ជា​រដ្ឋមន្ត្រីការបរទេស រយៈពេល​បី​ឆ្នាំកន្លងមក នឹង​ជួយ​លើកកម្ពស់​បន្ថែមទៀត នូវ​ចំណងមិត្តភាព​ដ៏​ជិតស្និទ្ធ និង​យូរលង់​រវាង​ប្រទេស​ទាំងពីរ​ ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×