Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​២​នាក់ ជា​មេខ្លោង ឆបោក​រថយន្ត​៤២​គ្រឿង​ទៅ​បញ្ចាំ ត្រូវ​ផ្តន្ទាទោស​បន្ថែម រហូតដល់​ជាប់គុក​២០​ឆ្នាំ និង​សង​ដើមបណ្តឹង​រាប់សែន​ដុល្លារ​

spot_img

​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ដែលជា​មេខ្លោង ឆបោក​រថយន្ត​គេ​ចំនួន​៤២​គ្រឿង ទៅ​បញ្ចាំ​តាម​កុងស៊ី យកលុយ​ដើរ​ស៊ីចាយ​អស់ កាលពី​ព្រឹក​ថ្ងៃទី​១៨ កម្ភៈ ២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស ដាក់ពន្ធនាគារ ម្នាក់ៗ ២​ឆ្នាំ​ទៀត បន្ថែម​លើ​សំណុំរឿង​ទី​១០ សរុប​ទោស​ទាំងអស់ អ្នកទោស​ទាំង​២​នាក់ ត្រូវ​ជាប់ទោស​រហូតដល់ ២០​ឆ្នាំ និង​តម្រូវ​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្តឹង​រាប់សែន​ដុល្លារ​ ។​

​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ទាំងពីរ​នាក់ ឈ្មោះ ឃា​ម រដ្ឋា ហៅ យ៉ា អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ ផេង លី ហៅ ដា អាយុ​៣៣​ឆ្នាំ ត្រូវបាន​ចៅក្រម សម្រេច​ចោទប្រកាន់​ពីបទ​ឆបោក និង​បទ​រំលោភ​លើ​ទំនុកចិត្ត យោងតាម​មាត្រា​៣៩១ និង​មាត្រា​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ។​

​ចំណែក​ជន​ទី​៣ ម្នាក់ទៀត ឈ្មោះ ឈាន ភក្ដី ហៅ​ស្រ​ម៉ូ​ម ដែល​ដំបូង​ឡើយ សមត្ថកិច្ច​ចាប់ខ្លួន​មកជា​មួយ​ជនជាប់ចោទ​ទាំងពីរ​នាក់​ខាងលើ​នោះ ត្រូវ​បា​បន​ចៅក្រម​ស៊ើបសួរ សម្រេច​ដោះលែង​ទៅវិញ ដោយសារ​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​រថយន្ត​គេ​ចំនួន​៤២​គ្រឿង ទៅ​បញ្ចាំ​តាម​កុងស៊ី​នេះ​ ។

​គួររំលឹកថា កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ឃា​ម រដ្ឋា ហៅ​យ៉ា យកមក​សួរនាំ ។ ឃា​ម រដ្ឋា បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ជួល​រថយន្ត​ពី​ម្ចាស់​ទាំង​៣​នាក់ អស់​ចំនួន​១២​គ្រឿង​ពិតប្រាកដ​មែន ។ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ ចំនួន​២​នាក់​បន្ថែមទៀត​គឺ​ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស និង​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី ។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំងបី សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រកឃើញ​ជនរងគ្រោះ​១៤​នាក់​ផ្សេងទៀត ដែល​ចាញ់កល​ល្បិច ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ដូចគ្នា ហើយ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ជនរងគ្រោះ​ទាំង​១៤​នាក់មក​ដាក់ពាក្យ​បណ្តឹង ។​

​សរុប​ជនរងគ្រោះ ដែល​សមត្ថកិច្ច​បានរ​ក​ឃើញ​មាន​ចំនួន​១៦​នាក់ ត្រូវ​មនុស្ស​មួយក្រុម ជួល​រថយន្ត​មក​បញ្ចាំ អស់​ចំនួន​៣៤​គ្រឿង ។​

​នៅ​ដំណាក់កាល​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា ក្រុម​ខ្លួន​ពិតជា​បាន​ជួល​រថយន្ត​ពី​ជនរងគ្រោះ​យកមក​បញ្ចាំ និង​ដាក់​ជួល​បន្ត​ពិតប្រាកដ​មែន តែ​មិនមែន​ជួល​៣៤​គ្រឿង​នោះទេ គឺ​ពួកនាង​បាន​ជួល​រហូតដល់​ទៅ​៤២​គ្រឿង ពី​ជនរងគ្រោះ​ទាំង​១៦​នាក់ និង​ជនរងគ្រោះ​ផ្សេងទៀត ដែល​សមត្ថកិច្ច​មិនទាន់​អាច ទាក់ទង​មក​ដាក់ពាក្យ​បណ្តឹង​បាន ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×