Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា អាមេរិក និង​ជប៉ុន រួមគ្នា​វិនិយោគ​សាងសង់​ជល​វប្បដ្ឋាន ត្រី​ទឹកសាប និង​ទឹកប្រៃ​នៅ​ខេត្តសៀមរាប​

spot_img

​សៀមរាប​ ៖ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​អនុ​ញ្ញា​ឲ្យ​លោក Roger Reynolds ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អង្គរ វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ និង អី​ឃ្វា​រៀម ចូលជួប​សម្តែង​ការគួរសម និង បង្ហាញ​អំពី​គម្រោង ជល​វប្បដ្ឋាន ត្រី​ទឹកសាប និង ទឹកប្រៃ ព្រមទាំង​ជម្រក​អភិរក្ស​សត្វ នៅ​ភូមិ​ក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៨​ខែកុម្ភៈ​ ។

​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា តាម​ការបញ្ជាក់ និង​បង្ហាញ​របស់លោក Roger Reynolds បាន​ឲ្យ​ដឹងថា គម្រោង​នេះ ក្រោម​កម្រង​ក្រុមហ៊ុន សហកម្មសិទ្ធិ ដោយមាន​ភាគហ៊ុន​វិនិយោគ​ខ្មែរ ,​អាមេរិក និង ជប៉ុន​រួមសហការ​គ្នា ហើយ គម្រោង​នេះ​វិនិយោគ​សាងសង់ ជល​វប្បដ្ឋាន ត្រី​ទឹកសាប និង ទឹកប្រៃ ព្រមទាំង​ជម្រក​អភិរក្ស​សត្វព្រៃ​ដ៏​កម្រ ដែល​នឹង​ជិត​ផុត​អស់ ពី​ភពផែនដី នៅលើ​ផ្ទៃដី​ប្រមាណ ១០០​ហិកតា ដោយ​ប្រើប្រាស់​ទុន​សរុប ៧០​លាន​ដុល្លា​អាមេរិក ។​

​លោក​ក៏បាន​គូសបញ្ជាក់ថា គម្រោង​នេះ ត្រូវ​ចែកចេញជា​បី​ដំណាក់កាល ហើយ​ក្នុងដំណាក់កាល​ទី​១​នេះ ប្រើប្រាស់​ថវិកា ២០​លាន​ដុល្លារ ដែល​នឹង​គ្រោង​បើក ការដ្ឋាន ក្នុង​ខែ មីនា ឆ្នាំ​២០១៩​នេះ នឹង បើក​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០ ។ ក្នុង​គម្រោង​នៃ​ដំណាក់​ការ​ទី​១​នេះ ក៏​ជាការ​ត្រៀម ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ បាន​បន្ត​ស្នាក់នៅ​ខេត្តសៀមរាប​។ លោក​បន្តទៀតថា បន្ទាប់ពី​ការអនុវត្ត​លើ​គម្រោង ទាំងមូល​បានបញ្ចប់​នោះ គម្រោង​បន្ត​ផែនការអភិវឌ្ឍន៍​រប​ស់​ខ្លួន ដោយបាន​ផ្តល់នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ​ទៀតផង ។ ម្យ៉ាងទៀត គម្រោង​នេះ គឺ​មិន​ត្រឹមតែ​ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ប៉​ណ្ណោះ​ទេ គឺ ផ្តល់នូវ​ការអប់រំ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ អំពី បរិស្ថាន និង ការអភិរក្ស​ប្រភពធនធាន​ធម្មជាតិ តាមរយៈ​ការបង្ហាញ​នូវ​រូបភាព​ឯកសារ អំពី​ប្រភេទ​មច្ឆា​ក្នុង​ទឹក​ដ៏​កម្រ ដល់​សិស្ស និស្សិត និង ប្រជាពលរដ្ឋ សំខាន់​ភ្ញៀវ​ទេសចរណ៍​បរទេស បាន​ទស្សនា សិក្សា​ស្វែងយល់ អំពី​ធនធានធម្មជាតិ​នៅ​កម្ពុជា ។​

​លោក ទៀ សីហា ក៏បាន​បញ្ជាក់ថា នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​របស់​ខេត្តសៀមរាប ដែល​បានធ្វើ ការ​ទន្ទឹង​ជា​យូ​មកហើយ ចំពោះ​ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល ជល​វប្បដ្ឋាន ត្រី​ទឹកសាប និង ទឹកប្រៃ និង ជម្រក​អភិ​រក្សា​សត្វ ក្នុង ការបម្រើ​នូវ​សេចក្តីតម្រូវ ការ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង ការបង្កើន​នូវ​ការ​ស្នាក់នៅ​ក្រុង​សៀមរាប​បានយូ​ថ្ងៃ​ផងដែរ ។ ក្នុងនោះដែរ​លោក ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន ព្រមទាំង​លើក​នូវ​មតិ​ល្អៗ ចំពោះ​ក្រុមហ៊ុន គឺ សូម​ឲ្យ​ក្រុមហ៊ុន ធ្វើ​កិច្ចសហការ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព និង អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​កត្តា​សំខាន់​នោះ គឺ​ការធ្វើ​ពាក្យសុំច្បាប់​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន ព្រមទាំង​ធ្វើការ​ត្រួត ពិនិត្យឡើងវិញ នូវ​ទីតាំង​របស់​គម្រោង អំពី​ទីទួល​បុរាណ​ដ្ឋា​ន ដើម្បី​ចៀសវាង​ក្នុងពេល​កំពុងដំណើរកា​រ​សាងសង់​ទៅ មានការ​រំខាន ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​របស់​គម្រោង​នេះ ។​

​លោក​បាន​បន្តថា នៅ​កម្ពុជា គឺមាន​ត្រី​ប្រមាណ​១​ពាន់​ប្រភេទ ដែល​ប្រជាពលរដ្ឋ យើង ក៏ដូចជា​ភ្ញៀវទេសចរ ពុំដែល​បាន​ស្គាល់​។ ដូច្នេះ​ឯកឧត្តម គាំទ្រ​លើ​គម្រោង ជល​វប្បដ្ឋាន ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​នៅ​ខេត្តសៀមរាប​នេះ ព្រោះ​បានផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ មានការ​ងារ​ធ្វើ និង​ធ្វើឱ្យ​សិស្ស និស្សិត រួមទាំង​ភ្ញៀវទេសចរ​បាន​ទស្សនា សិក្សា​ឈ្វេងយល់ អំពី​ធនធាន​មច្ឆា ទឹកសាប ក៏​ដូច​ទឹកប្រៃ និង​សត្វព្រៃ​នៅ​កម្ពុជា​ ៕ ដោយ ​៖ ​កូ​ឡាប

spot_img
×