Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គង់ គាំ ថា ប្រធានស្តីទី បក្ស CNRP ធ្វើ​បក្ស​ប្រហារ​

spot_img

​ភ្នំពេញ​ ៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក គង់ គាំ​-Kong Korm អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង នៅ​ថ្ងៃទី​១៨​ខែកុម្ភៈ បានសរសេរថា ប្រធានស្តីទី CNRP (​បក្ស​ប្រហារ​CNRP​រលាយ​) និង​ក្រុម​ក្រៅច្បាប់​មួយ​ក្តាប់ ក្នុងនោះ​មាន​ម្នាក់ ពេល​លោក កឹម សុខា មាន​បញ្ហា និង​ពេល​CNRP​ត្រូវ​រំលាយ គេ​ណែនាំ​ថា​សូម​នៅ​ស្ងប់ស្ងៀម​ ។

​លោក គង់ គាំ បាន​លើកឡើងថា ឥលូវ​មនុស្ស​ដដែល​ថា (​សំដៅដាក់​កំហុស​អោយ​ថ្នាក់ដឹកនាំ​CNRP​ក្នុងប្រទេស​) ពិតជា​បានធ្វើ​កំហុស​យុទ្ធសាស្ត្រ គឺ​មិន​ព្រម​ក្រោក​តវ៉ា​ពេល​អំណាច ហ៊ុន សែន ចាប់​កឹម សុខា ដាក់គុក​នៅ​ត្រពាំង​ផ្លុ​ង ហើយ​ពេល​តុលាការ​កំពូល​កម្ពុជា​រំលាយ​CNRP ក៏​មិន​ព្រម​ងើបឈរ​ដែរ​។ ប៉ុន្តែ​ពេលនេះ មនុស្ស​ដដែល​នោះ (​ដើម្បី​សម រង្ស៊ី ប្រធានស្តីទី​) គេ​បាន​ប្រកូក​ប្រកាស​សូម​បងប្អូន​ទាំង​ក្រៅ​ទាំង​ក្នុងប្រទេស​ងើបឡើង​ជូន និង​ទទួល​ការវិល​ចូល​កម្ពុជា​របស់​ប្រធានស្តីទី​ដ៏​មហិមា​របស់​យើង​។ បងប្អូន​នៅក្រៅ​ដែល​មិនអាច​ជូន​ដំណើរ​បាន សូមជួយ​ប្រាក់​ចុះ យើង​ត្រូវការ​សាមសិប​ម៉ឺន​ដុល្លារ – កុំ​គិត​អា​ប្រាក់​វិទ្យុ ទូរទស្សន៍​ព្រះអាទិត្យ វា​មិន​បាត់​ទៅណា​ទេ គឺ​យើង​បូជា​កុំ​ស្តាយស្រណោះ​អោយសោះ​។ ប្រធាន​យើង (​វៃឆ្លាត​ណាស់​-​ឈ្នះ​ជានិច្ច​)​។ ចាញ់​រត់ចេញ ឈ្នះ​រត់​ចូល មិន​ចាញ់បោក​គេ​ទេ មានតែ​គាត់​ទេ​ដែល​ចេះ​បោក​គេ​។ (​ស៊ុន ច​ន្ធី /​សម រង្ស៊ី និង​សួន រី​ដា​/​កឹម សុខា និយាយ​ត្រូវ​) ​។​

​ប្រធានស្តីទី (​រស់​តែ​ពាក្យ ត្រគាក​ងាប់ស្តូក​) មួយ​ម៉ាត់ (​មុន​)​គាត់​ថា​សុខចិត្ត​បូជាជីវិត មួយ​ម៉ាត់ (​ក្រោយ​)​គាត់​ថា​មេដឹកនាំ​ដែល “​បូជាជីវិត​” ឬ “​សុខចិត្ត​ជាប់គុក​” គឺ​ឥតប្រយោជន៍​។ សម រង្ស៊ី ខ្ញុំ​គឺ (​ក្របី​ស៊ី​ស្រូវ​បង​មិនសូវ​ហ៊ាន​ដេញ ក្របី​ដើរចេញ​បង​ដេញ​អោយ​ស្រី​មើល ក្រពើ​នៅរស់​បង​មិនសូវ​ហ៊ាន​ចាប់ ក្រពើ​ងាប់​ស្រាប់​បង​ចាប់​អោយ​ស្រី​មើល​)​។​

ក្រុម​កុហក​បោកប្រាស់​ក្នាញ់​ណាស់​អ្នក​សួរ​ដដែលៗ​ថា​មេទ័ព​ស្តីទី​ចូល​កម្ពុជា​មែនឬ​អត់ ចូល​ពេលណា​អោយ​ប្រាកដ (​ខ្ញុំ​ស្លឈាម​ណាស់​)​។ សម រង្ស៊ី​ខ្ញុំ​សូម​សួរ​បងប្អូន​វិញ តើ​អន្តរជាតិ និង​បងប្អូន​ធ្វើអោយ​អំណាច​ហ៊ុន សែន ទ្រោម ខោក​អោយ​ហ៊ុន សែន ទ្រោម​ខ្លាំង​អង្កាល​ដែរ​។ សួរ​ដូច​មិនចេះ​ក្បួនសឹក មិនដែល​មេទ័ព​ណា​ចូលទៅ​ចាប់​មេទ័ព​សត្រូវ​ផ្ទាល់​ដោយ​ខ្លួនឯង​ទេ​។ មេរៀន​មុន​ខុស​ទេ (​ដេក​ផ្ទះ ហ៊ុន សែន ឈ្នះ​ស្អាត​)​។ មេរៀន​ថ្មី ទាល់តែ​បងប្អូន​មាន​ពល​ទា​ហ៊ាន​ផង ងើបឡើង​ទាំងអស់គ្នា​ទើប​ទៅ​ចាប់​ហ៊ុន សែន បាន​។ បើ​គ្មាន​បងប្អូន គ្មាន​ពល​ទា​ហ៊ាន​ងើប​ទៅ​ចាប់​ហ៊ុន សែន គឺ​ហ៊ុន សែន ចាប់​ខ្ញុំ​ស្អាត​ជាមិនខាន​ឡើយ ​។​

​លោក​បាន​បន្តថា ខ្ញុំ​ស្លៀកសំពត់​ក្បិន​ពណ៌​ប្រចាំថ្ងៃ​ចូល​ភ្លែត (​បងប្អូន​ស្លាប់ ត្រូវតែ​រស់​វិញ –​បងប្អូន​រស់នៅ ចង់បាន​អី​បាន​ហ្នឹង​តាមចិត្ត​បងប្អូន​ទៅ​)​។ តើ​វា​នឹង​អស្ចារ្យ​ប៉ុណ្ណា​បើ​ខ្ញុំ​បាន​ដឹកនាំ​កម្ពុជា (​ទាំង​នៅរស់ ចេះ​ប្រើ​ប្រាជ្ញា​)​អញចឹង​នោះ​ ។​

ខ្ញុំ គង់ គាំ ប្រធានកិត្តិយស​គណបក្ស ឆន្ទៈ​ខ្មែរ យល់ថា​គំនិត​សម រង្ស៊ី រាក់​កំផែល ភូត​ត្លុក ភូត​ត្រពាំង បោកប្រាស​លើគោក​។ សហរដ្ឋអាមេរិក (​សម្ព័ន្ធមិត្ត​បរទេស​) គ្មាន​ជោគជ័យ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន គ្មាន​ជោគជ័យ​នៅ​ស៊ី​រី​ដោយ​ប្រតិបត្តិការ​ទាំង​កម្លាំងបាយ ទាំង​កម្លាំង​(​ទណ្ឌកម្ម​)​ទេ​។ សហរដ្ឋអាមេរិក​ដក GSP សហគមន៍​អឺរ៉ុប​ព្យួរ ឬ​ដក EBA មាន​លក្ខណៈ​នយោបាយ​ជ្រុល (​ខឹង​គោ វាយ​រទេះ​) មិនបាន​រាំងស្ទះ​អំណាច​ហ៊ុន សែន​ទេ តែ​ផ្តល់​ការប៉ះពាល់​ផ្ទាល់​ចំពោះ​កសិករ កម្មករ និង​ប្រជាពលរដ្ឋ រុញ​កម្ពុជា​ក្នុង​ល្បែង​ប្រទាញប្រទង់​សេដ្ឋកិច្ច​នយោបាយ​រវាង​លោកខាងលិច និង​ចិន​តែប៉ុណ្ណោះ​។ អំណាច​ហ៊ុន សែន និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​ភាព​ឯកោ​ពី​ប​ច្ចឹ​ម​ប្រទេស​យ៉ាងយូរ​កាលពីមុន ពេលនេះ​ពិត​ជាមាន​សមត្ថភាព លទ្ធភាព​ជំនះ​ការលំបាក​ចំពោះមុខ ហើយ​សម្រេច​ជោគជ័យ​ដូច​បណ្តា​ប្រទេស​ដែល​គ្មាន​ការអនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​ដទៃទៀត​ដែរ​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×