Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ម្នាក់ បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​

spot_img

​ភ្នំពេញ ​៖ មន្ត្រី​យោធា​មួយរូប​បើករថយន្ត​បុក​ក្បាល​នាគ ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត នៅនឹងកន្លែង​យ៉ាង កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​

សព​មានឈ្មោះ ចេង ដា​រ៉ា​ឌី មាន​អាយុ​៥០​ឆ្នាំ ជា​យោធា​នៅ​កងឯកភាព​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក នៃ​អគ្គបញ្ជាការ មាន​ស្រុកកំណើត​ស្ថិតនៅ​ភូមិ​អូរ​ស្លែង ឃុំ​ដ​ណាក់​ក​ន្តួ​ត ស្រុក​កំពង់ត្រាច ខេត្តកំពត ហើយ​ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​៩ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​ក្រុងភ្នំពេញ​។

​បើតាម​ប្រភពព័ត៌មាន ពី​អ្នក​ដែល​បានឃើញ​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ISUZU D-MAX ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-8000 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​អា លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ខាងលើ បាន​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត ក៏​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​អ្នកបើកបរ បាន​ស្លាប់​បាត់បង់​ភ្លាមៗ នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម ចំណែកឯ​រថយន្ត​វិញ រង​ការខូចខាត​ផ្នែក​ខាងមុខ មួយ​កំណាត់​យ៉ាងដំណំ​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះមក​ដល់​ហើយ​ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី​ចុះមក​ធ្វើការ​វាស់ យក​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​។ ដោយឡែក​សព ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ រួច​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ ដឹកយក​ទៅធ្វើ​បុណ្យ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×