Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងប្រុស​ទ្រហោយំ គ្រា​ម្តាយ​បដិសេធ​ទទួល​ចិញ្ចៀនពេជ្រ​ដែល​កូន​ទិញ​កាដូ​ឲ្យ ប៉ុន្តែ អ្វីដែល​នាង​និយាយ​ទើប​ជា​រឿង​អប់រំ​ដ៏​អស្ចារ្យ (​វីដេអូ​)

spot_img

​ក្រោយ​បាន​កាដូ (​តិ​អៀរ​) ឆ្នាំ​ថ្មី ក្មេងប្រុស​អាយុ ១០ ឆ្នាំ បាន​ទិញ​ចិញ្ចៀនពេជ្រ​ឲ្យ​ម្តាយ តែ​ម្តាយ​វា​បាន​បដិសេធ​ទទួលយក​ទេ ដែលជា​ហេតុ ធ្វើ​ឲ្យ​វា​ទ្រហោយំ​តែម្តង ។​

​អ្នក​លក់បាន​ប្រាប់ថា ក្មេងប្រុស​ចង់​ទិញ​ចិញ្ចៀនពេជ្រ​ឲ្យ​ម្តាយ ព្រោះតែ​ឃើញ​ម្តាយ​មិត្តភក្តិ​វា សុទ្ធតែ​ពាក់ចិញ្ចៀន​ពេជ្រ ។​

​កូនប្រុស​រូបនោះ បាន​រើសយក​ចិញ្ចៀន​តម្លៃ ៨.៨០០ យន់ (​ប្រមាណ ១៣០០ ដុល្លារ​) ម្តាយ​វា​ភ្ញាក់​ព្រើត រួច​បដិសេធ​ទទួលយក​នោះទេ ។ ពេលនោះ ក្មេងប្រុស​នេះ​ក៏​ទ្រហោយំ​ខ្លាំងៗ​តែម្តង ។ ម្តាយ​ក៏​ស្រវាឱប​កូន​រួច​លួង​វា ។​

​មួយសន្ទុះ​ក្រោយ ម្តាយ​បាន​រើសយក​ចិញ្ចៀន​តម្លៃ ៥០.៧០០ យន់ (​ប្រមាណ ៧៤៨៥ ដុល្លារ​) ហើយ​ពោលថាៈ ម៉ែ​ចូលចិត្ត​ចិញ្ចៀន​នេះ​! កូន​អាច​សន្សំ​លុយ​ឲ្យ​បាន​ច្រើនជាង​នេះ ដើម្បី​ទិញ​វា​ឲ្យ​ម្តាយ​ណា៎​! ។​

​នេះ​ជា​រឿង​ពិត​កំពុង​រាលដាល​ក្នុង​បណ្តាញ​សង្គម​ចិន ។ វា​កើតឡើង​នៅ​ទីក្រុង Tiamen ខេត្ត Hubei ប្រទេស​ចិន ។​

​ពិតជា​រំភើប​ណាស់​មែន​ទេ​! ស្ត្រី​ជា​ម្តាយ​រូបនេះ​ពិតជា​ពូកែ​អប់រំ​កូន​របស់ខ្លួន​មែន​! ៕ ចន្ទ្រា​

spot_img
×