Monday, October 18, 2021

មនុស្ស​មាន​ទេ​ព្យ​កោសល្យ គ្មាន​គូ​ប្រៀប ៨​នាក់ ព្រោះ​អាចធ្វើ​អ្វីៗ​ដែល​មនុស្ស​ធម្មតា​…​មិនអាច​!

១.Miroslaw Magola ៖ ចលនា​វត្ថុ​ដោយ​ប្រើ​ខួរក្បាល​បញ្ជា​

​គាត់​មាន​សញ្ជាតិ​ប៉ូឡូញ ។ គាត់​មាន​សមត្ថភាព​ប្រើ​ថាមពល​ខួរក្បាល​ដើម្បី​លើក​វត្ថុ​ជុំវិញខ្លួន​ជាអាទិ៍ ៖ ឆ្នាំងខ្ទះ​ធ្វើ​ពី​លោហៈ បដិមា​ធ្វើ​ពី​ថ្ម​ហ្គិ​ច ឲ្យ​វា​វិល​ចលនា​តាម​លំហ​មក​ភ្ជាប់​នឹង​រាងកាយ​គា់ ។ អ្នកវិទ្យាសាស្ត្រ​បានធ្វើការ​ត្រួតពិនិត្យ​ជាច្រើនលើក​ចំពោះ​សមត្ថភាព​ចម្លែក​បែបនេះ តែ​ពុំ​អាច​រកឃើញ​មូលហេតុ​សោះឡើយ ។​

២.Manjit Singh

​បុរស​ឥណ្ឌា​រូបនេះ​មាន​ថាមពល​ដ៏​អស្ចារ្យ​ណាស់ ។ គាត់​បាន​បំបែក​ឯក​គ្គទ​កម្ម​ចំនួន​៣១​របស់​ពិភពលោក ដែល​ភាគច្រើន​គឺ​ការអូសទាញ​វត្ថុ​មាន​ទម្ងន់​ធ្ងន់ ដោយ​ប្រើ​បណ្តា​ផ្នែក​នឹកស្មាន​មិន​ដល់​របស់​សរីរាង្គ ។​

​សមត្ថភាព​អស្ចារ្យ​នោះ​មាន​ជាអាទិ៍​៖ ប្រើ​ធ្មេញ​ដើម្បី​ទាញ​ឡាន​ទ្រុង​២​ជាន់ បាន​ចម្ងាយ ១៦​ម៉ែត្រ ។ ជាមួយ​ឡាន​ដដែល​នោះ​គាត់​ឲ្យ​អ្នកដំណើរ​ឡើង​ជិះ ៥៤​នាក់ រួច​ប្រើតែ​ដៃ​ម្ខាង​ទាញ​បាន​ចម្ងាយ ៥៥​ម៉ែត្រ ។​

​លោក​នៅបាន​ប្រើ​ត្រចៀក​ដើម្បី​ទាញ​យន្តហោះ​ទម្ងន់ ៩២​តោន​បាន​ចម្ងាយ ១៥​សង់ទីម៉ែត្រ ។​

៣.Ru Anting

​បុរស​កើត​នៅ​ខេត្ត​ហួ​ណាន ប្រទេស​ចិន​នេះ មាន​សមត្ថភាព​ប៊ឺ​ត​ទឹក​តាម​រន្ធ​ច្រមុះ រួច​បាញ់​បញ្ចេញ​តាម​ក្រពេញ​ទឹកភ្នែក ។ ពេល​សម្តែង​នៅ​ទីក្រុង Shanshui ខេត្ត​ក្វាង​តុង លោក​បានបង្ហាញ​សមត្ថភាព​ប្រើ “​ទឹកភ្នែក​” សរសេរ​អក្ស​លើ​ផ្ទាំង​ក្រណាត់​ពណ៌​ក្រហម ។​

៤. Machel Lotito ៖ (១៥/៦/១៩៥០-២៥/៦/២០០៧)

​បុរស​សញ្ជាតិ​បារាំង​រូបនេះ​អាច​បរិភោគ​អ្វីៗ​ដែល​អ្នកដទៃ​មិនអាច​បរិភោគបាន ។ ស្នាដៃ​បរិភោគ​របស់​ចម្លែករ​បស់​លោក​រួមមាន ៖ យន្តហោះ​១​គ្រឿង កង់ ១៨ រទេះរុញ​ក្នុង​ផ្សារ​ទំនើប ៧ ទូរទស្សន៍ ៧​គ្រឿង គ្រែ​២ មឈូស​១ កុំព្យូទ័រ​១ ។ ពលរដ្ឋ​បារាំង​ហៅ​គាត់​ថា “Monsieur Mangetout” មានន័យថា បុរស​អាច​ស៊ី​អ្វីៗ​ទាំងអស់ ។​

​យន្តហោះ​ប្រភេទ Cessne 150 នេះ ដែល​គាត់​បរិភោគ​អស់​ក្នុង​រយៈពេល​…២​ឆ្នាំ ។ ក្រពះ​និង​ពោះវៀន​លោក​មាន​សន្ទះ​ក្នុង​កម្រាស់​ក្រាស់​ជាង​មនុស្ស​ធម្មតា ២​ដង អាស៊ីត​រំលាយ​អាហារ​របស់គាត់​ប្រហែល​ខុសគេ​ដែរ ។ លោក​អាច​បរិភោគ​របស់​ទាំង​នេះ ហើយ​ស្ថិរភាព​ធម្មតា​គ្មានអ្វី​ប្លែក ។​

​តាម​លោក​នោះ របស់​ដែល​លោក​មិន​ហ៊ាន​ប៉ះ​គឺ​ចេក​និង​ស៊ុត​ស្ងោរ​ឆ្អិន ។ លោក​ស្លាប់​ក្នុង​វ័យ ៥៧​ឆ្នាំ នា​ខែមិថុនា​/២០០៧ ។​

៥. ថា​យ​ង៉ុ​ក​

​គាត់​មាន​សញ្ជាតិ​វៀតណាម ហើយ​តាំងពី​ឆ្នាំ ១៩៧៣ ក្រោយពេល​កើត​ជំងឺ​គ្រុនក្តៅ​ធ្ងន់ធ្ងរ​ម្តង លោក​លែង​ធ្មេចភ្នែក​ដេក​បាន ។​

​ទោះបី​លោក “​ខាន​ដេក​” ជាង​៤០​ឆ្នាំ​ហើយ​ក្តី បាតុភូត​ចម្លែក​នេះ​ពុំ​រំខាន​ដល់​សុខភាព​លោក​ទេ ។ លោក​នៅ​អា​ចលី​បាវ​អង្ករ ៥០​គីឡូក្រាម ដើរ​ចម្ងាយ 3km រៀងរាល់ថ្ងៃ ។ មុន​នោះ​លោក​បាន​ប្រឹងប្រែង​ដេក ប្រើ​ឱសថ​ច្រើន​ប្រភេទ ឬ​ផឹកស្រា​ស្រវឹង តែ​នៅ​ពុំ​អាច​…​ធ្មេចភ្នែក​បាន​ដដែល ។ អ្នកវិទ្យាសាស្ត្រ​បាន​ពិនិត្យឃើញ​សុខភាព​របស់លោក​ធម្មតា គ្រាន់តែ​ថ្លើម​ខ្សោយ​បន្តិច​ប៉ុណ្ណោះ ។​

៦. Zhang Guan

​គាត់​រស់នៅ​ទីក្រុង​ចុង​គី​ញ​ប្រទេស​ចិន ។ សមត្ថភាព​ចម្លែក​ខុសគេ​របស់គាត់ គឺអាច​បញ្ចេញ​ស្នូ​ទះដៃ​ជិត​ប្រហែល​ស្នូរ​ឧ​ទ្ធ​ម្ភា​ចក្រ (​ស្នូរ​ទះដៃ​ស្មើ ១០៧ decibels ខណៈ​ស្នូរ​ឧ​ទ្ធ​ម្ភា​ចក្រ​គឺ ១១០) ។​

​គាត់​ថា​ខ្លួន​ពុំ​ហ៊ាន​ទះដៃ​ទេ​ព្រោះ​សូម្បីតែ “​ត្រចៀក​ខ្ញុំ​ក៏​ទទួល​អារម្មណ៍​ចុក​ឈឺ​ដែរ កុំថាឡើយ​អ្នកផ្សេង​នោះ​” ។​

៧. Wei Ming Tang

​គាត់​អាច​ប្រើ​ខ្យល់​ឲ្យ​ចេញ​តាម​ត្រចៀក ដើម្បី​ពន្លត់​ទៀន ឬក៏​ផ្ទុះ​ប៉េងប៉ោង​បាន ។​

៨. Chaudio Pinto

​សញ្ជាតិ​ប្រេ​ស៊ី គាត់​អាច​បញ្ជា​គ្រាប់​ភ្នែកចេញក្រៅ ៩៥% បាន ។​

​ចន្ទ្រា​