ខេត្តតាកែវ ៖ មានជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗមួយរំពិកដោយឡែកម្នាក់ទៀតដែលរួមដំណើរខាងក្រោយបានរងរបួសធ្ងន់ ក្រោយពីបើកម៉ូតូទៅបុករថយន្តធុនធំចំពាក់កណ្តាលខណៈដែលបើកម៉ូតូចេញពីផ្លូវលំចូលផ្លូវជាតិមិនប្រយ័ត្ន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៩៤-៩៥ ស្ថិតនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ប៉ូលីសស្រុកទ្រាំងបានប្រាន់ថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយម៉ូតូ១គ្រឿងបុកនិងរថយន្តប្រាកដមែន ដែលភាគីម៉ូតូបើកបរដោយឈ្មោះ ប្រាក់ ភឿន ភេទប្រុស រស់នៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើរម្នាក់ខាងក្រោយ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។ ចុះណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ តាកែវ 3A 2965 (អ្នកបើកបរគេចខ្លួនបាត់ក្រោយកើតហេតុ)