Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោ​រអស់​ល័​ក្ខ​លួច​ម៉ូតូ​ ត្រូវ​ប៉ូលិស​ក្របួច​ជាប់​

spot_img

​ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលីស​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​គីរីវង់ សហ​ការណ៍​និង​កម្លាំង​​ប៉ុ​សិ៍្ដ​រដ្ឋបាល​នគរបាល​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​បាន​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នកដទៃ​សម្រេច​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​។​

​ការចាប់ខ្លួន​ជនសង្ស័យ​ករណី​លួច​ម៉ូតូ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​២៣​នាទី ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាល​ស្រុក​គីរីវង់ សហ​ការណ៍​ជាមួយ​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ភ្នំ​ដិ​ន​នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ​។ លោក​អធិការ​ស្រុក​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ករណី​ចោរ​កម្មនេះ​និង​ដោយមាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ផង​នោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ចុះបង្ក្រាប​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដែលមាន​ឈ្មោះ ខុម ខែ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​តា​ឡឹង ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់​។ លោក​អធិការ​បញ្ជាក់ដែរថា ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ឈ្មោះ ញ៉ា​ន់ ចំរើន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់​។

​បច្ចុប្បន្ន​ក្រោយ​ចាប់ខ្លួនបាន​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​គីរីវង់​បានធ្វើ​ការសាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នៅ​តិ​វិធី​ ៕ ដោយ ៖ ​តាកែវ​

 

spot_img
×