Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​អា​មេ​រិច​ចំនួន ១៦ ប្តឹង​លោក​ត្រាំ ជុំវិញ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន ដើម្បី​យក​ថវិការ​ចាយ​លើ​គំរោង​ជញ្ជាំង​ព្រំដែន​

spot_img

​រដ្ឋ​អា​មេ​រិច​ចំនួន ១៦ ដែល​ដឹកនាំ​ដោយ​រដ្ឋកា​លី​ហ្វ​ញ៉ា​បានធ្វើ​ការប្តឹង​រដ្ឋបាល​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជុំវិញ​ការសម្រេចចិត្ត​របស់គាត់​ក្នុងការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន ដើម្បី​យក​ថវិការ​ចំណាយ​លើ​ការសាងសង់​ជញ្ជាំង​ព្រំដែន​ជាមួយនឹង​ប្រទេស​មិច​ស៊ិ​ច​កូ​។​

​បណ្តឹង​នោះ​ត្រូវ​បានដាក់​ទៅកាន់​តុលាការ​នៃ​មណ្ឌល​ខាងជើង​នៃ​រដ្ឋកា​លី​ហ្វ​ញ៉ា​។​

​ការប្តឹង​នោះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល លោក ដូ​ណា​ល់ ត្រាំ​បាន​ប្រើប្រាស់​អំណាច ដើម្បី​គេច​ពីស​ភា និង​យក​ថវិការ​សម្រាប់​ចាយ​លើ​គំរោង​កសាង​ជញ្ជាំង​ព្រំដែន ដែលជា​ការសន្យា​ដ៏​សំខាន់​របស់លោក ក្នុង​យុទ្ធនា​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០១៦​។​

​បក្ស​ប្រជាធិបតេយ្យ​បាន​ប្តេជ្ញា​ថា​នឹងធ្វើ​ការតវ៉ា ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​។​

​អគ្គ​វេ​ធា​វី​រដ្ឋកា​លី​ហ្វ​ញ៉ា ឈ្មោះ Xavier Becerra បាន​ថ្លែងថា ពួកគេ​ប្តឹង​លោក​ត្រាំ​ទៅ​តុលាការ គឺ​ដើម្បី​រារាំង​គាត់​ពី​ការប្រើប្រាស់​អំណាច​ប្រធានាធិបតី​ខុស​។​

​សូមបញ្ជាក់ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​កាលពីពេល​ថ្មីៗ​នេះ បានប្រកាស​ពី​គំរោង​ប្រកាស​ដាក់​ប្រទេស​
​ក្នុង​គ្រោះអាសន្ន ក្រោយពេល​សភា​បដិសេធ​ក្នុងការ​ផ្តល់​ថវិកា​រលើ​គំរោង​របស់គាត់​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×