Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាបនិក Huawei ថា អា​មេ​រិច​គ្មាន​ផ្លូវ​កម្ទេចពួកយើង​បានឡើយ ព្រោះ​បច្ចេកវិទ្យា​ពួកយើង​រីកចំរើន​ជាងគេ​

spot_img

​ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Huawei បាន​ថ្លែងថា “​គ្មាន​ផ្លូវ​ទេ​ដែល​អា​មេ​រិច​​អាច​​កម្ទេច​​ក្រុមហ៊ុន​ពួកយើង​បាន​នោះ​”​ ។

​ថ្លែង​នៅក្នុង​កិច្ច​សម្ភា​ន៍​ផ្តាច់មុខ​ជាមួយនឹង BBC លោក Ren Zhengfei បាន​ពណ៌នា​ថា ការចាប់ខ្លួន​កូនស្រី​ឈ្មោះ Meng Wanzhou គឺជា​រឿង​នយោបាយ ។​

​បច្ចុប្បន្ន អា​មេ​រិច​បានធ្វើការ​ចោទប្រកាន់​អ្នកស្រី Meng Wanzhou ដែលជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ Huawei ជាច្រើន​ករណី រួមមាន​ការលាង​លុយកខ្វក់ ការបន្លំ​ធនាគារ និង​ការ​លួច​ការសម្ងាត់​ផ្នែក​ពាណិជ្ជកម្ម​។​

​ជុំវិញ​ការចោទប្រកាន់​នេះ ក្រុមហ៊ុន Huawei បាន​បដិសេធ​ទាំងអស់​។​

​ស្ថាបនិក​ក្រុមហ៊ុន បាន​បញ្ជាក់ថា “​គ្មាន​ផ្លូវ​ទេ​ដែល​អាច​មិច​អាច​កំទិច​ពួកយើង​បាន​។ ពិភពលោក​មិនអាច​ចាក​ចេញពី​ពួកយើង​បានទេ ពីព្រោះ​ពួកយើង​មានការ​អភិវឌ្ឍន៍​ជាងគេ​។ ទោះបីជា​ពួកគេ​បាន​បញ្ចុះបញ្ចូល​ប្រទេស​កាន់តែច្រើន​មិន​ឲ្យ​ប្រើប្រាស់​ពួកយើង​បណ្តោះអាសន្ន ពួកយើង​នៅតែ​អាចធ្វើ​ឲ្យ​អ្វីៗ​បានដែរ​”​។​

​លោក​ថ្លែងថា “​ប្រសិនជា​ភ្លើង​រត់​នៅ​ភាគ​ខាងលិច ភាគ​ខាងកើត​នៅ​ភ្លឺ​។ ប្រសិនជា​ភាគ​ខាងជើង​ងងឹត នៅមាន​ភាគខាងត្បូង​វិញ​។ អា​មេ​រិច​មិន​តំណាង​ឲ្យ​ពិភពលោក​ទាំងមូល​នោះទេ​។ អា​មេ​រិច​តំណាង​ឲ្យ​មួយ​ភាគ​នៃ​ពិភពលោក​ប៉ុណ្ណោះ​”​។​

​សូមបញ្ជាក់ថា ការអះអាង​របស់​ស្ថាបនិក​ក្រុមហ៊ុន Huawei បានកើត​ឡើង បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បានធ្វើការ​ព្រមាន​ប្រទេស​សម្ព័ន្ធមិត្ត កុំ​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ខាងលើ ដោយ​បញ្ជាក់ថា ប្រទេស​ទាំងនោះ​នឹង​ពិបាក​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អា​មេ​រិច បើ​ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា Huawei ៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×