Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! បុរស​ម្នាក់​ដើរ​សុខៗ ស្រាប់តែ​សត្វ​ឆ្កែ​ដ៏​ធំ​១​ក្បាល មិនដឹង​មាន​គំនុំ​ពី​កាលណា ស្ទុះ​វាយប្រហារ​យ៉ាង​សាហាវ សំណាង​ហើយ កុំ​បាន​… (​វីដេអូ​)

spot_img

​សត្វ​ឆ្កែ​ក៏​ត្រូវបាន​ចាត់ទុកថា ជា​សត្វ​ដ៏​កាច​សាហាវ ដែល​បាន​វាយប្រហារ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​មិន​ថា ក្មេង ឬ ចាស់ ប្រសិនបើ​ពុំមាន​ការជួយ​សង្គ្រោះ​ទាន់ពេលវេលា ។ ជាក់ស្តែង ដូច​ករណី​នៅក្នុង​វីដេអូ នោះ​យើង​គ្រប់គ្នា​នឹង​ស្លុតរន្ធត់​យ៉ាងខ្លាំង ខណៈ​ឃើញ​បុរស​ម្នាក់​ត្រូវបាន​សត្វ​ឆ្កែ​ដ៏​ធំ​១​ក្បាល បាន​ស្ទុះ​វាយប្រហារ​ខាំ​ពុំលែង​នោះទេ ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ដំបូង​ឡើយ បុរស​ម្នាក់​ក្នុងចំណោម​២​នាក់ ខណៈ​កំពុង​បាន​ដើរ​តាមផ្លូវ​សុខៗ ស្រាប់តែ​សត្វ​ឆ្កែ​ដ៏​ធំ​១​ក្បាល ក្នុងចំណោម​២​ក្បាល បាន​ស្ទុះ​ទៅ​វាយប្រហារ​យ៉ាង​សាហាវ​តែម្តង ។ សត្វ​ឆ្កែ​នេះ​ហាក់​មាន​កំហឹង​គំ​គួ​ន​នឹង​បុរស​នោះ​ខ្លាំងណាស់ ព្រោះ​វា​ពុំ​ព្រម​ព្រលែង​មាត់​ឡើយ បើទោះបី​មនុស្ស ៣ នាក់ បាន​យក​ដំបង​ធំ​វាយ​បណ្តេញ​វា​ក៏ដោយ ។​

​ទោះយ៉ាងណា បុរស​នេះ ពិតជា​សំណាង​ហើយ ដែល​ចុងក្រោយ កុំ​សត្វ​ឆ្កែ​តូច​១​ក្បាល​ទៀត រត់​យ៉ាង​លឿន ចូលមក​រារាំង​សកម្មភាព​របស់​ឆ្កែ​ធំ​ដ៏​កំណាច​នោះ ៕​ រក្សា

spot_img
×