Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​២​ដង មិន​កែគំនិត មក​ប្លន់​គេ​ទៀត ត្រូវ​ចាប់ខ្លួន​

spot_img

​កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​កណ្តាល ចំនួន​២​ដង ពីបទ​លួច​និង ហិង្សា គ្រឿងញៀន ត្រូវបាន​ចាប់ខ្លួន​ម្តងទៀត ក្រោយពេល​ប្រើប្រាស់​កូនកាំបិត​ភ្ជង់​គំរាម​នារី​ម្នាក់​ប្លន់​យក​ទ្រព្យសម្បត្តិ និង​ទូរស័ព្ទ​។​

​នគរបាល​ក្រុង​តាខ្មៅ បានឲ្យដឹងថា ករណី​លួច​មាន​ស្ថាន​ទំងន់​ទោស កើត​ត​ហេតុ​៖​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ​ភូមិ​តា​ខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។ ជនរងគ្រោះ​១​នាក់ ឈ្មោះ​ប៉ាង សុ​ផៃ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​,​មុខរបរ​គ្រូបង្រៀន​។ ចំណែក​ជនល្មើស​១​នាក់​ឈ្មោះ​ចេក​ឈួន ហៅ​យូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ​។ ក្នុង​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ចាប់​យក​វត្ថុតាង រួមមាន កូន​កាំបិត​ចុង​ស្រួច​ប្រវែង​៣២​សង់ទីម៉ែត្រ កង់​ចំនួន​មួយ កាបូបស្ពាយ​ពណ៍​ខ្មៅ​ចំនួន​១ លុយ​ចំនួន​៨៥០០​រៀល លុយ​ចំនួន​១០០០​រៀល (​របស់​ជនរងគ្រោះ​) ទូរ​ស​ព្ឌ័​ម៉ាក​Nokia x3 ពណ៍​ខ្មៅ ចំនួន​១​គ្រឿង (​របស់​ជនរងគ្រោះ​) ។​

​កាលពី​វេលា​កើតហេតុ​ខាងលើ នៅ​ពេល​ជនរងគ្រោះ​កំពុង​ឈរ​នៅមុខ​ផ្ទះ​របស់​ខ្លួន ក៏​ស្រាប់តែ​ឃើញ​ជនល្មើស​ខាង​លើ​ជិះ​កង់​មាន​ស្ពាយ​កាបូប​ខ្មៅ​មួយ​មក ហើយ​សួរ​ជន​រងគ្រោះ​ថា​ឈរ​ធ្វើ​អី ។ ជន​រងគ្រោះ​ថា​ឈរ​ចាំ​ប្តី ពេលនោះ​ជនរងគ្រោះ​ក៏​រត់​ចូល​ផ្ទះ ហើយ​ជនល្មើស​ក៏​ដក​កូនកាំបិត​រត់​ដេញតាម ពេលនោះ​ជនរងគ្រោះ​ក៏​បាន​ស្រែក​ថា​ចោរៗ​
​រួច​ជនល្មើស​ក៏​បាន​រុញ​ជនរងគ្រោះ​ផ្តួល​ផ្ទប់​ជញ្ជាំង ហើយ​និយាយ​គំរាម​ថា​មាន​របស់​អ្វី​ឲ្យ​អញ​ទាំងអស់​មក​។ រួច​ជនរងគ្រោះ​ឆ្លើយ​ថា​មាន​តែ​លុយ​មួយ​ពាន់​រៀល​និង​ទូ​រស​ព្ឌ័មួយ ហើយ​ក៏​ឲ្យ​វា​ទៅ​។ បន្ទាប់ប្តី​ជនរងគ្រោះ​និង​អ្នកជិតខាងក៏​មក​ទាន់​រួច​ដេញ​ចាប់ខ្លួន​បាន​តែ​ម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ឆ្លើយ​ថា​ពិតជា​បាន​ប្រព្រឹត​ដូច​ខាងលើ​ប្រាកដ​មែន និង​ធ្លាប់​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​គេ​យក​ទ្រព្យសម្បត្តិ​នៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ បាន​១​ម្តង កាលពី​ថ្ងៃ​ទី​៨​តុលា​២០១៧ ជាមួយ​បក្ខពួក​ម្នាក់​ឈ្មោះ​ផន មនោ​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​កណ្តាល ចំនួន​២​ដង ពីបទ​លួច​និង ហិង្សា រីឯ​គ្រឿងញៀន​វិញ​ខ្លួន​បាន​ប្រើប្រាស់​រយៈពេល​២​ឆ្នាំ មកហើយ​៕ ដោយ ៖ កូឡាប​

spot_img
×