Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​វាយខ្នោះ​កូនប្រសា​តិរច្ឆាន ពេល​ខឹង​ឪ​ក្មេក ឃាត់​មិន​ឲ្យ​វាយ​ចៅ ក៏​យក​កាំបិត​កាប់​ទៅលើ​ឪពុក​ក្មេង​ឲ្យ​រងរបួស​ធ្ងន់

spot_img

​កោះកុង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ២០និង០០​នាទី​យប់ នា​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ករណី​ហឹ​ង្សា​កាប់​បង្ក​របួសស្នាម ដោយ​កូន​តិរច្ឆាន​ខឹង​នឹង​ឪពុកក្មេក​របស់ខ្លួន ឃាត់​មិន​ឲ្យ​វាយ​ចៅ ក៏​យក​កាំបិត​កាប់ ទៅលើ​ឪពុក​ក្មេង ឲ្យ​រងរបួស​ធ្ងន់ កើតឡើង​ចំនួន ១ លើក នៅ​ចំណុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ដ​កោះកុង ។​

ករណី​បង្កឡើង​ដោយ ឈ្មោះ រី លីម ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរប​នេសាទ មាន​ទី​លំ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​យក​កាំបិត​ខ្វែវ កាប់​ទៅលើ​ឈ្មោះ ឆៃ សាវ៉ាត ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរប​នេសាទ មាន​ទីលំនៅ​ដូចខាងលើ ជា​ជនរងគ្រោះ ត្រូវជា​ឳ​ពុក​ក្មេក ចំ​ពីលើ​ក្បាល​ខាងក្រោយ​ផ្នែក​ខាងស្តាំ បណ្ដាល​ឲ្យ​របួសធ្ងន់ ដេរ​អស់​ចំនួន ១៨ ថ្នេរ​។​

​តាម​ការបញ្ជាក់​ពី​ភរិយា និង​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដោយសារ​ជនដៃដល់ ខឹង​នឹង​កូន​របស់ខ្លួន មិន​នៅ​ដេក​ជាមួយ ហើយក៏​បាន​វាយ​កូន ពេលនោះ​ឈ្មោះ ឆៃ សាវ៉ាត (​ឪពុកក្មេក​) បាន​ស្តីបន្ទោស និង​បាន​ឃាត់​មិន​ឲ្យ​វាយ​ចៅ ព្រមទាំង​ច្រាន​ជនដៃដល់​ចេញ ក្រោយមក​ជនដៃដល់​ក៏​ដើរទៅ​ផ្ទះ​វិញ​។ បាន​មួយសន្ទុះ​ជនរងគ្រោះ ជា​ឳ​ពុ​ក្មេក បាន​ដើរ​ទៅតាម​ក្រោយ ព្រោះ​ខ្លាច​ជនដៃដល់​ទៅរក​រឿង​ប្រពន្ធ នៅ​ពេល​ដើរទៅ​ដល់​ស្រាប់តែ​ជន​នោះ បាន​ទាញ​កាំបិត​ខ្វែវ​កាប់​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ កំពុង​សាកសួរ និង​បំពេញ​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ ៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×